ក្រោយ​បរាជ័យ ស្រី​ៗ​គួរ​ក្រោកឈរឡើង​វិញតាម​​វិធី​ទាំង​ ៩ នេះ

  • 2019-07-11 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​បរាជ័យ​មែនទេ? ចង់​ឲ្យ​ជីវិត​ប្រែ​មក​ស្រស់​បំព្រង មិន​មែន​ជា​រឿង​ពិបាក​ទេ ៩ វិធី​ខាងក្រោម​នេះ​នឹង​ជួយ​ស្រី​ៗ​គ្នា​យើង​បាន៖

១.ចាត់​ទុក​ថា​ការ​បរាជ័យ​ជា​មេ​រៀន៖ ការ​បរាជ័យ​ជា​មេ​រៀន និង​ដើម​ទុន​ដ៏​ល្អ​សម្រាប់​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ទៅ​ថ្ងៃ​មុខ។

រូបតំណាង

២.គួរ​រីករាយ​នូវ​អ្វី​ដែល​ខ្លួន​មាន៖ ទោះ​ជា​យើង​ធ្វើ​មិន​បាន​ល្អ​ដូច​គេ តែ​ក៏មិន​គួរ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ​ឡើយ ព្រោះ​នឹង​ធ្វើឲ្យ​យើង​កាន់តែ​យ៉ាប់យ៉ឺន​ផ្លូវ​ចិត្ត​ច្រើន​ជាង​មុន។

៣.ត្រូវ​សម្លឹង​មក​ក្រោម៖ ពេល​ឃើញ​អ្នក​ដែល​ខ្វះខាត​ជាង នោះ​យើង​នឹង​គិត​ថា« យើង​មាន​អ្វី​ប្រសើរ​ច្រើន​ជាង​គេ»។

៤.ឲ្យ​រង្វាន់​ដល់​ខ្លួន​ឯង៖ ទុក​ជា​ការ​លួង​ចិត្ត ហើយ​ប្ដេជ្ញា​ថា​លើក​ក្រោយ​បើ​ធ្វើ​បាន​ល្អ​ជាង​លើក​នេះ រង្វាន់​នឹង​ធំជាង​មុន​ទៅ​ទៀត។

រូបតំណាង

៥.សរសេរ​គោល​ដៅ​បន្តបន្ទាប់​ទៀត៖ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ យើង​គួរ​សរសេរ​ថា «ទោះ​ពេល​នេះ​យើង​មក​ដល់​គោលដៅ​តូច​មួយហើយ ថ្ងៃ​ក្រោយ​យើង​នឹង​ទៅ​ឲ្យ​ដល់​គោលដៅ​ធំ​វិញ​ម្ដង»។

៦.ផ្លាស់ប្ដូរ​ឥរិយាបថ​ខ្លួនឯង​ជាមុន​សិន៖ ត្រូវ​គិត​ថា​មក​ពី​ឥរិយាបថ​មិន​សូវ​ល្អ​បែប​នេះ ទើប​មិន​ទាន់​អាច​សម្រេច​គោលដៅ​បាន។

៧.រៀប​គម្រោងការ​ជា​ថ្មី៖ ពេល​បរាជ័យ អ្វី​ដែល​គួរ​ធ្វើ​បន្ទាប់​នោះ គឺ​រៀបចំ​គម្រោង​ការ​ថ្មី​មួយ ឲ្យ​ប្លែក​ពី​លើក​មុន។

៨.កុំ​ធ្វើ​វា​ដើម្បី​ប្រាក់៖ បើ​ដាក់​ចិត្ត​ថា​ចង់​ឲ្យ​ការងារ​រីកចម្រើន មិន​គួរ​គិត​ពី​លុយ​ទេ ព្រោះ​លុយ​ដែល​ទទួល​បាន​មក​វិញ ពេល​ខ្លះ​មិន​សម​នឹង​ការ​ចំណាយ​កម្លាំង​កាយ​ចិត្ត​ធ្វើ​ឡើយ។

រូបតំណាង

៩.ជឿជាក់​លើ​ខ្លួន​ឯង៖ ប្រសិនបើ​យើង​មិន​ទាំង​ជឿជាក់​ថា​ធ្វើ​បាន​ផង តើ​មាន​អ្នក​ផ្សេង​ណា​មក​ជឿ​យើង។ ដូចនេះ​បើ​ទោះ​ជា​ពេល​នេះ​ដួល តែ​ត្រូវ​ជឿជាក់​ថា​លើក​ក្រោយ​យើង​នឹង​ធ្វើ​បាន៕

ចុចអាន៖ស្រី​ៗ​​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ​ដើម្បី​ស្វែងរក​សុភមង្គល​ឲ្យខ្លួន​ឯង

ប្រភព៖ Youqueen ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម