ទង្វើ ៥ យ៉ាង​បង្ហាញ​ថា​បុរស មិន​ទាន់​ស្រលាញ់​អ្នក​អស់​ពី​បេះដូង​គេ​ទេ

  • 2019-07-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ពិតជា​ទាមទារ​ការ​ស្រលាញ់​ច្រើន​ៗ​ពី​ដៃគូ តែ​បុរស​មិន​បាន​គិត​បែប​នោះ​ឡើយ ព្រោះ​គេ​គិត​ថា គ្រាន់តែ​ស្រលាញ់​មួយ​មុខ​គឺ​បាន​ហើយ។ ដូចនេះ​ កញ្ញា សូម​បង្ហាញ​ជូន​មិត្តនារី​ៗឲ្យ​ចេះ​សង​មើល​កាយវិការ ៥ យ៉ាង​នេះ​របស់​សង្សារ បើ​​មានមែន នោះ​មាន​​ន័យ​ថា​គេ​ស្រលាញ់​អ្នក​មិន​អស់​ពី​បេះដូង​ឡើយ៖

១.មិន​ដែល​មាន​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា

ការ​ដែល​បុរស​ធ្វើ​រឿង sweet sweet ដាក់ វា​ត្រូវ​បាន​គេ​ជឿជាក់​ថា​ដៃគូ​មាន​ក្ដី​ស្រលាញ់​ជ្រាលជ្រៅ ផុស​ចេញ​ពី​បេះដូង​ពិត​ៗ។ តែ​បើ​គេ​ធ្វើ​ឫក​ហី​ៗ មិន​ខ្វល់​ថ្ងៃ​ពិសេស ឬ​មិន​ពិសេស​វិញ នោះ​បញ្ជាក់​បាន​ថា សង្សារ​គឺ​មិន​សូវ​ស្រលាញ់​អ្នក​ឡើយ។

២.មិន​ចាប់អារម្មណ៍​ពី​ទង្វើ​អ្នក

ទោះ​ជា​ដើរ​ផ្សារ​ជាមួយ​គ្នា ហើយ​អ្នក​បង្ហាញ​ឫកពា​ថា​ចង់​បាន​របស់​អ្វី​មួយ តែ​គេ​បែរ​ជា​មិន​ខ្វល់ និង​ចាប់អារម្មណ៍​ចង់​ទិញ​ជូន​អ្នក។ កាយវិការ​បែបនេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិត្ត​ប្រុស​មិន​ទាន់​ស្រលាញ់​អ្នក​អស់​ពី​ចិត្ត​គេ​ទេ ព្រោះ​បើ​ស្រលាញ់​ខ្លាំង នឹង​សួរនាំ​ថា​អ្នក​ចង់​បាន​អ្វី​ខ្លះ​ហើយ។

៣.មាន​រឿង​លាក់បាំង​ពី​អ្នក

ប្រសិនបើ​គេ​ចាត់​ទុក​អ្នក​ជា​មិត្ត​ស្រី​ពិត​នោះ មិនមែន​គ្រប់​រឿងរ៉ាវ​គឺ​គេ​ព្យាយាម​មិន​ប្រាប់​អ្នក​សោះ ហើយ​ទុក​ឲ្យ​អ្នក​ដឹង​រឿង​ពី​អ្នក​ដទៃ​វិញ។ សួរ​ថា​ទំនាក់ទំនង​បែប​នេះ តើ​មាន​ន័យ​អ្វី​សម្រាប់​អ្នក បើ​មិន​ដឹង​ថា​សង្សារ​ខ្លួន​មាន​បញ្ហា​អ្វី​ខ្លះ​ផង​នោះ។

៤.ព្យាយាម​កុំ​ឲ្យ​គេ​ដឹង​ថា​អ្នក​ជា​សង្សារ​គេ

មិន​ត្រឹម​តែ​មាន​រឿង​លាក់បាំង​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ឋានៈ​ជា​សង្សារ ក៏​គេ​មិន​ផ្ដល់​ឲ្យ​ដែរ ខណៈ​ដែល​សេពគប់​គ្នា​មក​រាប់​ឆ្នាំ​ហើយ។ នោះ​ជា​សញ្ញា​បញ្ជាក់​យ៉ាង​ច្បាស់​ថា គេ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ពី​រឿង​រ៉ាង​នៃ​ទំនាក់ទំនង​ស្នេហា​អ្នក​ឡើយ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា គេ​មិន​ប្រាប់​អ្នក​ដទៃ​ថា​ខ្លួន​មាន​សង្សារ ព្រោះ​ទុក​ផ្លូវ​ទាក់ទង​ស្រី​ផ្សេង។

៥.គ្មាន​ភាព​ច្បាស់លាស់

បើ​មិន​ប្រាប់​អ្នក​ដទៃ​ក៏​ហី​ទៅ​ចុះ ឲ្យតែ​សាមី​ខ្លួន​ច្បាស់​លាស់​ថា មាន​អ្នក​ជា​មិត្ត​ស្រី តែ​សម្ដី​គេ​ទោះ​និយាយ​គ្នា​តែ​ពីរ​នាក់ ក៏​គ្មាន​ភាព​ប្រាកដប្រជា​ថា​អ្នក​ជា​ដៃគូ។ មួយ​វិញ​ទៀត​អ្នក និង​មិត្តភ័ក្ដិ​ដទៃ​គឺ​គ្មាន​អ្វី​ខុស​គ្នា ឬ​ពេល​ខ្លះ​មាន​តែ​មិត្តភ័ក្ដិ​សំខាន់​ជាង​អ្នក៕

ចុចអាន៖រឿង ៧ យ៉ាង​ដែល​មនុស្ស​ស្រី​​មិន​គួរ​​​រំពឹងចង់​បាន​តែ​ពី​មនុស្ស​ប្រុសឡើយ

ប្រភព៖ Likelovequotes ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម