ពាក្យ​ចចាមអារ៉ាម និងការពិត​ពី​​អាហារ​ ដែលអ្នកគួរដឹង!

  • 2019-07-10 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ដឹង​អ្វី​ខ្លះ​ពី​អាហារ​ដែល​អ្នក​ញាំ​រាល់​ថ្ងៃ​? ​សាក​មក​មើល​ចំណុច​ខាង​ក្រោម​នេះ​ដែល​បង្ហាញ​ពី​ពាក្យ​ចចាមអារ៉ាម​ទាក់​ទង​នឹង​អាហារ​។ តើ​ការ​គិត​របស់​អ្នក​ត្រឹម​ត្រូវ​ទេ?​

ពាក្យ​ចចាមអារ៉ាម៖ញាំ​អាហារ​ហួស​កាលបរិច្ឆេទ មិន​អី​ទេ

ការ​ពិត​៖ បន្ទាប់​ពី​ផុត​ថ្ងៃ​កំណត់​ គុណ​ភាព​អាហារ​នឹង​បាត់​បង់។​ មាន​ករណី​លើក​លែង​តិច​តួច​ប៉ុណ្ណោះ​ទៅ​លើ​អាហារ​មិន​រលួយ​ ហើយ​ទាល់​តែ​ទុក​ដាក់​កន្លែង​យ៉ាង​ត្រឹម​ត្រូវ​។

​ពាក្យ​ចចាមអារ៉ាម៖ចង់​រំលាយ​អាហារ​កក​ កុំ​ទុក​នៅ​ខាង​ក្រៅ

ការ​ពិត៖ បើ​អ្នក​ទុក​អាហារ​កក​ឲ្យ​រលាយ​នៅ​ខាង​ក្រៅ​ អ្នក​ត្រូវ​ដឹង​ថា​បាក់តេរី​នឹង​កើន​ឡើង​ទ្វេ​ដង​រៀង​រាល់​២០​នាទី​។ កន្លែង​រំលាយ​ដែល​មាន​សុវត្ថិភាព​បំផុត​គឺ​ដាក់​ក្នុង​ទូ​ទឹក​កក​ផ្នែក​មិន​កក​នៅ​ខាង​ក្រោម។​

​ពាក្យ​ចចាមអារ៉ាម៖ ញាំ​អាហារ​ពី​​កំប៉ុង​កំពិត​មិន​មាន​សុវត្ថិភាព

ការ​ពិត៖ បើ​សិន​កំប៉ុង​មិន​បែក​ ហើយ​កន្លែង​កំពិត​មិន​មែន​នៅ​លើ​ ឬ​នៅ​បាត​កំពុង​ វា​មិន​មាន​គ្រោះ​ថ្នាក់​ទេ។​ អ្វី​ដែល​​គួរ​ជៀស​វាង​គឺ​កំពុង​ដែល​មាន​ជាតិ​ច្រេះ​ រឺ​​ កំប៉ុង​ប៉ោង។

ពាក្យ​ចចាមអារ៉ាម៖ជាតិ​ស្រា​នឹង​រលាយ​អស់​ពេល​ប្រើ​វា​ក្នុង​ការ​ចម្អិន​អាហារ

ការ​ពិត៖ បន្ទាប់​ពី​ការ​ចម្អិន​មួយ​រយៈ​ សារជាតិ​ក្នុង​ស្រា​៨៥​%​នឹង​នៅ​ដដែល​។​ បន្ទាប់​ពី​ការ​ចម្អិន​យឺត​ៗ ​រយៈ​ពេល​១​ម៉ោង​ ជាតិ​ស្រា​នៅ​សល់​ ២៥​ %​ ​ហើយ​វា​នឹង​ធ្លាក់​មក​នៅ​ត្រឹម​៥%​ ពេល​ចម្អិន​ដល់​៣​​ម៉ោង។​

ពាក្យ​ចចាមអារ៉ាម៖ អាហារ​សល់​អាច​រក្សា​ទុក​បាន​រយៈ​ពេល​១អាទិត្យ​

ការ​ពិត៖ អ្នក​មិន​​អាច​ទុក​ឲ្យ​លើស​ពី​បី​ថ្ងៃ​ទេ​។ បើ​ចង់​ទុក​យូរ​ត្រូវ​ដាក់​ក្នុង​កន្លែង​កក។ ​

ពាក្យ​ចចាមអារ៉ាម៖ មិន​គួរ​ដាក់​ស៊ុត​នៅ​ទ្វារ​ទូ​ទឹក​កក

ការ​ពិត៖ គួរ​តែ​ទុក​ស៊ុន​នៅ​ក្នុង​ប្រអប់​ធ្នើរ​​ដែល​មាន​ស្រាប់​ក្នុង​ទូ​ទឹកកក​ដើម្បី​រក្សា​សីតុណ្ហភាព​ឲ្យ​នៅ​ថេរ។​

ពាក្យ​ចចាមអារ៉ាម៖ ប្រើ​ដប​ប្លាស្ទិក​ដាក់​ទឹក​ផឹក​ឡើង​វិញ​នឹង​ប៉ះ​ពាល់​សុខភាព

​ការ​ពិត៖ ប៉ះពាល់​ដរាប​ណា​អ្នក​ប្រើ​ប្រាស់​វា​ឡើង​វិញ​ដោយ​មិន​បាន​លាង​សម្អាត​។ ដើម្បី​ជៀស​វាង​ការ​កកើត​របស់​បាក់តេរី​ អ្នក​គួរ​លាង​វា​ជាមួយ​ទឹក​ក្ដៅ​ សាប៊ូ​ និង​ច្រាស់។

ពាក្យ​ចចាមអារ៉ាម៖​ គួរ​ទុក​អាហារ​ឲ្យ​ត្រជាក់​សិន​ ចាំ​ដាក់​ចូល​ទូទឹកកក

ការ​ពិត៖ ជា​ការ​ត្រឹម​ត្រូវ​ព្រោះ​អាហារ​ក្ដៅ​អាច​បញ្ចេញ​កម្ដៅ​ក្នុង​ទូ ហើយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អាហារ​ផ្សេងៗ។

ពាក្យ​ចចាមអារ៉ាម៖ ខ្ទះ​ចៀន​គឺ​អាច​បង្កើត​ជំងឺ​មហារីក

ការ​ពិត៖ ខ្ទះ​ចៀន​អាច​បញ្ចេញ​ឧស្ម័ន​ពុល​ដរាប​ណា​វា​ត្រូវ​គេ​ដុត​ដល់​កម្ដៅ ៣៧០​ អង្សា​ តែ​គ្មាន​នរណា​ចម្អិន​ម្ហូប​ដោយ​ប្រើ​កម្ដៅ​ដល់​ថ្នាក់​នេះ​ទេ។​ តែ​បើ​នៅ​មិន​ប្រាកដ​ក្នុង​ចិត្ត​ អ្នក​គួរ​ប្ដូរ​ខ្ទះ​ចាស់​ៗ​ចេញ​៕

​ចុចអាន៖ ​ អាហារ​​ពន្លូត​​ឆ្អឹង​​ ១០​មុខ​ សម្រាប់​អ្នក​ចង់​​លូត​​កម្ពស់​ដោយ​​​​មិន​បាច់​ប្រើ​ថ្នាំ​

ប្រភព៖ Brightside ប្រែសម្រួល៖ ដេត ធន្នី