អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ជប៉ុន​មិន​ចេះ​ធាត់ និង​មាន​អាយុ​វែង

  • 2019-07-10 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការស្រាវជ្រាវ​បាន​បង្ហាញ​​ថា​​ស្ត្រី​ជនជាតិ​ជប៉ុន​មាន​អាយុ​រស់នៅ​ជា​មធ្យម ៨៤,៥ ឆ្នាំ ដែល​បង្ហាញ​ថា​ជា​ក្រុម​ស្ត្រី​ដែល​រស់នៅ​បាន​យូរ​ជាង​គេ​បំផុត​នៅ​លើ​ផែនដី ព្រម​ជា​មួយ​រូបរាង​មិន​ចេះ​ធាត់​ឡើយ។ ចង់​ដឹង​ថា​អ្វី​ទៅ​គឺជា​ការ​សម្ងាត់​របស់​ពួកគេ? កញ្ញា នឹង​បង្ហាញ​ជូន​ខាង​ក្រោម​នេះ៖

អ្នកស្រី Naomi Moriyama ជា​អ្នក​និពន្ធ​សៀវភៅ​និយាយ​អំពី ស្ត្រី​ជប៉ុន​មិន​ចេះ​ចាស់ និង​មិន​ចេះ​ធាត់​ បាន​ឲ្យ​ដឹង​តាម​ចម្លើយ​នៃ​រូបមន្ត​ម្ដាយ​នាង​ថា ម្ហូប​ជប៉ុន​ដែល​ផ្សំ​ឡើង​ដោយ​គ្រឿង​ទេស​ល្អ​ៗ​ដូចជា ត្រី, សណ្ដែក, ផ្លែឈើ, សារាយ, បន្លែ និង​តែ​បៃតង​គួប​ផ្សំ​នឹង​របៀប​រស់​នៅ​មាន​អនាម័យ​មាន​ល្អ​ទៀត​នោះ ជា​កត្តា​រួម​ចំណែក​ជួយដល់សុខភាព​ សម្រស់ ​ប្រជាជន​ជប៉ុន។ អាហារ​ទាំង​នោះ​អាច​ជួយ​រក្សា​រូបរាង​ឲ្យ​នៅ​តែ​ស្លីម​បាន ព្រោះ​គ្មាន​ជាតិ​ខ្លាញ់​ច្រើន។

គ្រឿង​ផ្សំ​ទាំង​អស់​នោះ ជួយ​ការពារ​ស្បែក​មិន​ឲ្យ​ជ្រួញ និង​សំខាន់​បំផុត​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់។ ប្រជាជន​ជប៉ុន​ជ្រើសរើស​យក​ការ​បរិភោគ​បាយ​ជំនួស នំ​បុ័ង​ដែល​ធ្វើឲ្យ​ពួកគេ​ខុស​គ្នា​ពី​ពួក​លោក​ខាង​លិច។ ម្យ៉ាង​វិញ​ទៀត​ពួកគេ​មិន​ដែល​រំលង​អាហារ​ពេល​ព្រឹក​ឡើយ។ ជម្រើស​អាហារ​ពេលព្រឹក​អាច​នឹង​មាន​តៅហ៊ូ ខ្ទឹម ពង​អូមីឡែត, ស៊ុប, បាយ​ចំហុយ, ត្រី ឬ​តែ​បៃតង។

Moriyama បាន​បញ្ជាក់​ទៀត​ថា​មិនមែន​ស្ត្រី​ជប៉ុន​មិន​ចូលចិត្ត​សូកូឡា, នំ, ខេក, ការ៉េម និង​នំ​កុកគី​ទេ ប៉ុន្តែ​ពួកគេ​យល់​ដឹង​ពី​ផល​អវិជ្ជមាន​ពី​របស់​ទាំង​នោះ​នៅ​លើ​រាងកាយ និង​ផល​ប៉ះពាល់​ចំពោះ​សុខភាព។ នៅ​ក្នុង​សៀវភៅ Moriyama ​បាន​សន្និដ្ឋាន ការ​ធ្វើ​លំហាត់​ប្រាណ​ ការ​ជិះកង់, ការ​ដើរ និង​ការ​ឡើង​ភ្នំ​ក៏​ជា​ផ្នែក​មួយ​ទម្លាប់​ល្អ​ប្រចាំថ្ងៃ និង​ជា​គោលបំណង​ដើម្បី​រក្សា​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ​ដែរ។

​ចុចអាន៖ ​​ រូបមន្តជួយស្បែកឲ្យនៅក្មេងមិនប្រែប្រួល រហូតគ្មានអ្នកណាទាយអាយុអ្នកត្រូវឡើយ

ប្រភព៖ healthpeoples ប្រែសម្រួល៖ ​ទ្រី រ៉ាវី