កាយវិការនៃការគេង អាចបញ្ជាក់ថាអ្នកជាមនុស្សបែបណា

  • 2019-07-09 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​និង​កាយ​វិការ​ផ្សេងៗ​គ្នា​នៅ​ពេល​គេង​ ដែល​អ្នក​​ចូល​ចិត្ត​ធ្វើ​ជា​ប្រចាំ ​អាច​ជួយ​ឲ្យ​អ្នក​​គេង​លក់​ស្កប់ស្កល់​ល្អ។ ​មិន​តែ​ប៉ុណ្ណោះ វា​ក៏​អាច​បញ្ជាក់​ពី​អត្តចរិត​របស់​មនុស្ស​ម្នាក់ៗ​ផង​ដែរ។

សាក​ល្បង​សង្កេត​មើល​ខ្លួន​ឯង​ តើ​អ្នក​​ទម្លាប់​គេង​​បែប​ណា​ដែរ?

១. គេង​ផ្កាប់

អ្នកខ្លះ​ទាល់​តែ​គេង​ផ្កាប់ ទើប​អាច​គេង​លក់​ទល់​ភ្លឺ។ បើ​អ្នក​ចូលចិត្ត​​គេង​បែប​នេះ​ដែរ​​​ មាន​ន័យ​ថា​ អ្នក​ជា​មនុស្ស​​ដែល​មាន​ជំហរ​​​អាច​ពឹង​លើ​ខ្លួន​ឯង​បាន ប៉ុន្តែ​ក៏​ត្រូវ​ការ​អ្នក​យល់​ចិត្ត​បំផុត​នៅ​ក្បែរ​ខ្លួន។ ជួនកាល អ្នក​គិត​ស្មុគស្មាញ​ច្រើន ព្រោះ​អ្នក​តែង​ព្រួយ​បារម្ភ​ពី​នេះ​ពី​នោះ​ជានិច្ច។

​​២. គេង​ផ្អៀង​ទៅចំហៀង

មនុស្ស​ភាគ​ច្រើន​មាន​ទម្លាប់​គេង​ផ្អៀង ម្តង​ប្រែ​ទៅ​​ស្តាំ​ឬ​ប្រែ​ទៅ​ឆ្វេង។ នេះ​បញ្ជាក់​ថា អ្នក​ជា​មនុស្ស​ដែល​មាន​ទម្លាប់​រស់​នៅ​ល្អ តស៊ូ​ក្នុង​ការ​សិក្សា​រៀន​សូត្រ និង​​ធ្វើ​ការងារ​ផ្សេងៗ​ ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់។ ដោយ​សារ​តែ​​ការ​ខិត​ខំ​ព្យាយាម​អស់​ពី​កម្លាំង​កាយ​ចិត្ត ទើប​បាន​ជា​អ្នក​​តែង​ទទួល​ជោគជ័យ​ បាន​ផល​​លឿន​អ្នក​ផ្សេង​។

៣. គេង​​កើយ​នៅ​លើ​ដៃ

​​បើ​មិន​បាន​កើយ​នៅ​លើ​ដៃ​ទេ ច្បាស់​ជា​មាន​អារម្មណ៍​មិន​ស្ងប់។ បែប​នេះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​​អត្តចរិត​សុភាព​រម្យទម ស្មោះត្រង់ មាន​ភាព​រ៉ូមែនទិក​លើ​រឿង​ស្នេហា ប៉ុន្តែ​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​និង​ចូល​ចិត្ត​អៀន​បន្តិច។ ម្យ៉ាង​វិញ​ទៀត អាច​ព្រោះ​តែ​អ្នក​ខ្វះ​ភាព​​កក់​ក្តៅ​ក្នុង​ជីវិត ទើប​បាន​​ជា​ចេញ​កាយវិការ​បែប​នេះ​មក។

៤. គេង​​​បម្រាស់​ចុះឡើង

​បើ​អ្នក​ចូល​ចិត្ត​គេង​រើ​ចុះ​រើ​ឡើង មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ស្រលាញ់​​សេរីភាព មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ថែម​ទាំង​មាន​មាន​កំប្លុកកំប្លែង​គួរ​ឲ្យ​ស្រលាញ់​ទៀត​ផង។ អ្នក​ពូកែ​ខាង​ចាយ​លុយ​ តែ​ក៏​ចេះ​រកចំណូល​បាន​មក​វិញ​ដូច​គ្នា។

៥. គេង​យក​ភួយ​​ដណ្តប់​ជិត​

អ្នក​ដែល​មាន​ទម្លាប់​គេង​បែប​នេះ គឺ​ត្រូវ​ការ​ភួយ​ជា​ចាំបាច់ ពុំ​ដូច្នោះ​ទេ​មិន​អាច​គេង​លក់​ឡើយ។ អ្នក​អាច​​ធ្លាប់​ជួប​ប្រទះ​រឿង​ខូច​ចិត្ត​ក្រៀមក្រំ​ កាល​ពី​អតីតកាល និង​ឆាប់​មាន​​​​អារម្មណ៍​ឯកា​ សង្ស័យ​ច្រើន គ្មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ព្រោះ​អ្នក​ខ្វះ​ក្តី​ស្រលាញ់​ ភាព​កក់​ក្តៅ និង​ភ័យ​ខ្លាច៕

ចុចអានបន្ត៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម