ឆ្នាំ​ទាំង​៣​ឲ្យ​តម្លៃ​ការងារ​ជាង​ស្នេហា ទោះ​បី​​ជា​មាន​លុយ​ច្រើន​តែ​តែង​ឯកា

  • 2019-07-09 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារតែ​ឆ្នាំ​ទាំង​នេះ ចង់​ឡើង​តំណែង ក៏​ដូច​មាន​ឋានៈ​​ក្នុង​ការងារ ទើប​ធ្វើ​ឲ្យ​ជីវិត​របស់អ្នក​កើត​ឆ្នាំ​ទាំ​​ឯ៣​​នេះ​ឯកា​ទាំង​មាន​លុយ​ច្រើន​នៅ​ក្នុង​ដៃ។

ឆ្នាំ​ខាល

អ្នក​កើត​ឆ្នាំខាល រឹងមាំ ឆ្លាត​វៃ ចូ​លចិត្ត​រស់​នៅ​ឯករាជ្យ មិន​ចូលចិត្ត​ពឹង​ផ្អែក​លើ​អ្នក​ដទៃ ដូច​នេះ​ជីវិត​របស់​ពួក​គេ​ភាគ​ច្រើន​គឺ​ជោគជ័យ។ ដោយ​កម្លាំង​ញើស​ឈាម​ខ្លួន អ្នក​កើត​ឆ្នាំ​ខ្លា​តែង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​ខ្លួន​ចង់​បាន។ សម្រាប់​ពួក​គេ អាជីព​គឺ​សំខាន់​ជាង​មនោសញ្ចេតនា។ ពួក​គេ​និយម​ជីវិត​សេរីភាព​ដែល​គ្មាន​ការ​ចង​ក្រង។ ពួក​គេ​សុខ​ចិត្ត​រៀបការ​យឺត ឬ​នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯកា​ខណៈ​មនុស្ស​ដទៃ​ទៀត​កំពុង​មាន​សុភមង្គល​ ឲ្យ​តែ​ការងារ​ចម្រើន​ទៅ​មុខ​គឺ​បាន​ហើយ។

ឆ្នាំ​ជូត

អ្នក​កើត​ឆ្នាំ​ជូត​គឺ​ជា​មនុស្ស​ដែល​ចំណាយយុវភាព​របស់​ខ្លួន​​ដើម្បី​ក្លាយ​ជា​អ្នក​មាន។ ពួក​គេ​​មិន​សុខ​ចិត្ត​ឈរ​នៅ​ពី​ក្រោយ​អ្នក​ណា​ទាំង​អស់ ដូច​នេះ​ពេល​ណា​ក៏​ប្រឹង​អស់​ពី​សមត្ថភាព។ ពេល​វេលា​ដែល​ពួក​គេ​ចំណាយ​សម្រាប់​ការងារ​គឺ​ច្រើន​ជាង​អ្វី​ៗ​ទាំង​អស់ ដូច​នេះ​គ្មាន​ពេល​ឡើយ​សម្រាប់​រឿង​ស្នេហា។ អ្នក​កើត​ឆ្នាំ​កណ្ដុរ ចូលចិត្ត​ឲ្យ​គេ​ឲ្យ​​តម្លៃ និង​វាយ​តម្លៃ​ខ្ពស់​លើ​ខ្លួន។ ដូច​នេះ​អ្នក​ទាំង​នេះ ជោគជ័យ​ខ្លាំង​ក្នុង​ការងារ មិន​ខ្លាច​ក្រ​ឡើយ។ ទោះ​​ក្លាយ​ជា​អ្នក​មាន តែ​ពួក​គេ​មិន​ដែល​បញ្ឈប់​គំនិត​កាន់​តែ​មាន​ជាង​មុន​ទេ។ យ៉ាងណាក្ដី ក៏​ដោយ​សារ​តែ​រឿង​នេះ គ្រួសារ​មិន​តិច​ឡើយ ដែល​បែក​បាក់​ដោយ​សារ​រឿង​នេះ។

ឆ្នាំ​វក

អ្នក​កើត​ឆ្នាំ​វក ទោះ​ស្រី ឬ​ប្រុស​ក្ដី ក៏​តែង​តែ​រឹង​មាំ មាន​គោលជំហរ​ច្បាស់​លាស់ ពួក​គេ​តែង​ធ្វើ​ម្ចាស់​ជីវិត​របស់​ខ្លួន។ ដូច​នេះ ពេល​ខ្លះ​ពួក​គេ​ធ្វើ​ការ​ភ្លេច​អស់​អ្វី​ៗ​ទាំង​អស់ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​លើស​ការ​រំពឹង​ទុក។ ទោះ​ឯកា​យ៉ាងណាក៏​ពួក​គេ​មិន​ចោល​ការងារ​រត់​តាម​ស្នេហា​ឡើយ៕    

ប្រភព៖ zalo ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម