អ្នកកើតថ្ងៃទាំង៤នេះ ទោះខ្សត់លុយពីក្មេងតែមានសំណាងជោគជ័យនៅវ័យកណ្តាល

  • 2019-07-05 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​កើត​​ក្នុង​ថ្ងៃ​ទាំង​៤​ខាង​ក្រោម​នេះ ​មិន​ថា​ខែ​​ណា​ឬ​ឆ្នាំ​ណា​ទេ ​ត្រូ​វ​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​មាន​វាសនា​ល្អ ។ ក្រៅ​ពី​ទស្សន៍ទាយ​​ពី​ជោគ​វាសនា​​​អនាគត​ហើយ ​អ្នក​ថែម​ទាំង​ដឹង​ពី​អត្តចរិត​ខ្លួន​ឯង​ថែម​ទៀត​ផង។

​១. អ្នក​កើត​នៅ​ថ្ងៃ​ទី​​៥

​អ្នក​ដែល​កើត​ចំ​ថ្ងៃ​​នេះ ​ត្រូវ​គេ​ចាត់​ទុក​​ជា​មនុស្ស​​រឹង​មាំ ​ឯករាជ្យ។ ​បើ​ទោះ​ពេល​ខ្លះ​​ជួប​រឿង​មិន​សម​បំណង​ក្ដី ប៉ុន្តែ​​អ្នក​នៅ​តែ​រក្សា​ចិត្ត​​​​ស្ងប់ ​និង​ប្រឈម​គ្រប់​បញ្ហា​លំបាក​ទាំង​ឡាយ។ សម្រាប់​អ្នក ឧបសគ្គ​ គឺ​ជា​គ្រូ​ដែល​អាច​ជួយ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​​អ្នក​​អាច​បោះ​ជើង​ឈាន​ទៅ​មុខ និង​អភិវឌ្ឍន៍​ខ្លួន​​ឯង​បាន។ ​អ្នក​ជា​មនុស្ស​ឆ្លាត​​​ព្រោះ​​ចេះ​យក​រឿង​រ៉ាវ​​អតីត​​មក​រៀន​សូត្រ ​មិន​ចុះ​ញម​នឹង​ព្យុះ​ភ្លៀង។ ​​នេះ​ជា​គុណ​សម្បត្តិ​​ដែល​ជួយ​​​អ្នក​ឲ្យ​ទទួល​បាន​សមិទ្ធផល​ល្អ​ក្នុង​ជីវិត ។

​វាសនា​របស់​អ្នក ​នឹង​ក្លាយ​ជា​មនុស្ស​ខ្ពង់​ខ្ពស់ ​មាន​អ្នក​គោរព​សរសើរ​ច្រើន។

​២. ​អ្នក​កើត​ថ្ងៃ​​​ទី​១៤

​បុគ្គលិក​រឹង​មាំ​​គឺ​ជា​ចរិត​លេច​ធ្លោ​របស់​មនុស្ស​កើត​ថ្ងៃ​ទី​១៤។ ​កាល​នៅ​វ័យ​ជំ​ទង់ អ្នក​ច្រើន​តែ​មិន​ខ្វល់​នឹង​ពេល​វេលា ​​ដែល​ធ្វើ​ឲ្យ​ខ្លួន​​ឯង​បាត់​ឱកាស​មាស​ជា​ច្រើន។ ​ទោះ​យ៉ាង​ណា​ ភាព​បរាជ័យ ​ជា​មា​គា៍​ទៅ​រក​ភាព​ជោគ​ជ័យ។ ​ម្ល៉ោះ​ហើយ ​​អ្នក​មិន​ដែល​ចុះ​ចាញ់​ឡើយ។ យ៉ាង​ណា​ក្ដី អ្នក​ច្រើន​តែ​រអ៊ូ​រទាំ​​ពី​ឆាក​ជីវិត​ខ្លួន​ឯង ប៉ុន្តែ​​មិន​រុញ​រា​ឬ​បោះ​បង់​ចោល​ក្តី​ស្រមៃ​ឡើយ។ ​អ្នក​ប្រឹង​លះ​បង់​គ្រប់​យ៉ាង ​ដើម្បី​សម្រេច​គោល​ដៅ ​និង​មាន​សុទិដ្ខិនិយម​ថា​ថ្ងៃ​ណា​មួយ​នឹង​ទទួល​បាន​លទ្ធ​ផល​ល្អ។

​តាម​ការ​ទស្សន៍​ទាយ​អនាគត​របស់​​មនុស្ស​​កើត​ថ្ងៃ​ទី​១៤ ​​មាន​វាសនា​ល្អ ត្រ​ចេះ​ត្រចង់​។ មេ​រៀន បទ​ពិសោធន៍​ពី​អតីតកាល​ក្លាយ​ជា​អាវុធ​​​ដ៏​មាន​ថាម​ពល​ជួយ​​​ជំរុញ​ជា​និច្ច​​ក្នុង​ជីវិត​កា​ងារ​​របស់​អ្នក​។

៣. ​អ្នក​កើត​ថ្ងៃ​​ទី​១៩

អ្នក​ជា​មនុស្ស​ទន់​ភ្លន់ សុភាព​រាប​សារ និង​ចិត្ត​ល្អ​បំ​ផុត។ ​​អ្នក​តែង​បង្ហាញ​ស្នាម​ញញឹម ​ភាព​សប្បាយ​រីករាយ​ទៅ​មនុស្ស​ជុំវិញ​ បើ​ទោះ​មាន​វិបត្តិ​ប៉ុន​ភ្នំ​​ក្នុង​ចិត្ត​ក៏​ដោយ។ ​ការ​ជម្នះ​ទាំង​​ឡាយ ​ជួយ​មនុស្ស​កើត​ថ្ងៃ​នេះ​ដោះ​ស្រាយ​រាល់​ការ​លំបាក ​បញ្ហា​មិន​​​​មាន​ឥទ្ធិពល​​ឲ្យ​ជីវិត​អ្នក​ចុះ​ខ្សោយ​ហើយ​ធ្លាក់​ខ្លួន​ជា​ជន​បាត​សង្គម​ឡើយ​។

​អ្នក​កើត​មក​ដើម្បី​តែ​សុភមង្គល ស្វែង​រក​ឱកាស ​ទទួល​បាន​គុណ​សម្បត្តិ ​និង​​កែ​ប្រែ​រឿង​ឥត​ប្រយោជន៍​ឲ្យ​ក្លាយ​ជា​រឿង​មាន​ប្រយោជន៍។ ​វាសនា​របស់​​អ្នក ​ច្រើន​តែ​​នឿយ​មុន​ស្រណុក​ក្រោយ។

​៤. អ្នក​កើត​ថ្ងៃ​ទី​២៥

អ្នក​កើត​មក​ជាមួយ​​ផ្លូវ​ចិត្ត​រឹង​មាំ​ប្រៀប​ដូច​ដែក​ថែប ​ដែល​អាច​ពុះ​​ពារ​គ្រប់​រឿង​ស្មុគ​ស្មាញ​ទាំង​​ឡាយ។ ​អ្នក​ចូលចិត្ត​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ដូច​មនុស្ស​ដែល​អ្នក​ចាត់​ទុក​ជា Idol ​។ ​ចំណុច​អវិជ្ជមាន​គឺ​អ្នក​​ជា​មនុស្ស​រឹង​រូស ​ប៉ុន្តែ​ប្រឹង​ប្រែង​ធ្វើ​ការ​ងាប់​ចោល​ដើម្បី​សម្រេច​យ៉ាង​ណា​​ឲ្យ​​ឆាប់​ឃើញ​សមិទ្ធផល។​​​ ​​​​​​​​ដោយសារ​តែ​ការ​ឧស្សាហ៍​ព្យាយាម​​បែប​នេះ​ហើយ ​​វាសនា​កំណត់​ថា​​អ្នក​នឹង​ជួប​សំណាង​ល្អ​នៅ​​អាយុ​​ខ្ទង់៣៥​ -​៤០ ​ឆ្នាំ​៕

​ចុចអាន៖ ​​ ហុងស៊ុយ​ពាង​អង្ករ កន្លែង​ និង​វិធី​ត្រូវ​ទុក​ដាក់​ដើម្បី​ទទួល​បាន​លាភ​ហូរ​ចូល​ដូច​ទឹក

ប្រភព៖ soha ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម