ទើប​តែ​បែក​គ្នា Fan Bingbing ត្រូវ​គេ​សង្ស័យ​ថា​ប្រកាស​លក់​កាដូ​គូណ្ដឹង​ធ្លាប់​ឲ្យ

  • 2019-07-04 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​អតីត​គូស្នេហ៍​តារា​សម្ដែង​ល្បី​ឈ្មោះ​នចិន Fan Bingbing និង Li Chen សុទ្ធ​តែ​ប្រកាស​ថា​ពួក​គេ​នឹង​រក្សា​ចំណង​មិត្តភាព​ដ៏​ល្អ​ក៏​ដោយ តែ​គេ​សកម្មភាព​ដែល​បង្ហាញ​ចេញ​មក​គឺ​ដូច​ជា​មិន​ពិត​ឡើយ។

ក្រោយ​ពេល​ប្រកាស​បែក​គ្នា​កាល​ពី​ចុង​ខែ​មិថុនា​មុន​នេះ គ្រប់​សកម្មភាព​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ Fan Bingbing  និង Li Chen សុទ្ធ​តែ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជា​ពិសេស។ ក្រោយ​ពេល​បែក​គ្នា​រួច អ្នក​ទាំង​២​បាន​ឲ្យ​ដឹង​ថា ពី​មិត្តភាព​បាន​ក្លាយ​ជា​ស្នេហា ដូច​នេះ​ហើយ ទោះ​បែក​ហើយ​ក្ដី ពួក​គេ​ក៏​នឹង​រក្សា​មិត្តភាព​នេះ​ជានិច្ច។ ប្រិសន​ជា​មិត្តភាព​មែន កាដូ​ដែល​មិត្ត​ឲ្យ​ក៏​អាច​ទុក​បាន​ដែរ មិន​ចាំ​បាច់​ចោល​ឡើយ។

យ៉ាងណាក្ដី ថ្មី​នេះ​បំផុត នៅ​គេហទំព័រ​លក់​ទំនិញ​មួយ​ទឹក គេ​បាន​ប្រទះ​ឃើញ ​តុក្កតាខ្លា​ឃ្មុំ​​មួយ​ដែល​ធ្វើ​ឡើង​ពី​កូលាប​ក្រហម​ដាក់​លក់​ក្នុង​តម្លៃ ៣៨៨៨៨​យាន់ (៥៦០០​ដុល្លារ) ដែល​ដូច​នឹង​តុក្កតា​ដែល Li Chen បាន​ជូន Fan Bingbing កាល​ពីបុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ឆ្នាំ​២០១៦។ អាច​សង្កេត​ឃើញ​ថា នៅ​ក្នុង​រូប បន្ទប់​ដែល​ដាក់​តុក្កតា​នេះ​មាន​សភាព​រញ៉រញ៉ៃ និង​បាន​ខ្ចប់​ឥវ៉ាន់​ទុក​អស់​ហើយ ប្រៀប​ដូច​ម្ចាស់​ផ្ទះ​កំពុង​រើ​ផ្ទះ ដែល​ដូច​គេ​លើក​ឡើង​ថា អ្នក​ទាំង​២​បាន​បែក​គ្នា​មួយ​រយៈ​ពិត​មែន៕

​ចុចអាន៖ ​​ មូលហេតុ​បែក​គ្នា​របស់ Fan Bingbing និង Li Chen៖ នៅ​ស្រលាញ់ តែរក​មតិ​រួម​លែង​មាន

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម