វិធី​កាត់​ចិត្ត​​បើ​ដឹង​ថា​យើង​មិន​អាច​បាន​បេះដូង​បុរស​ម្នាក់​នោះ​

  • 2019-07-03 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ លង់​ស្រឡាញ់​គេ​ព្រោះ​អំពើ​ល្អ​​ និង​ការ​​យក​ចិត្ត​ទុក​ដាក់​​ដែល​គេ​ធ្វើ​មក​លើ​យើង​​ ប៉ុន្តែ​តាម​ពិត​គេ​មិន​បាន​គិត​អ្វី​លើស​ពី​មិត្តភ័ក្ដិ​ទេ​ ហើយ​គេ​ក៏​មាន​មនុស្ស​ក្នុង​ចិត្ត​គេ​ហើយ​ដែរ។ ​បើ​ដឹង​ថា​ព្យាយាម​អស់​ហើយ​តែ​​មិន​អាច​ឈ្នះ​បេះដូង​​គេ​ទេ​ ​ មាន​តែ​កាត់​ចិត្ត​។​ តែ​គួរ​កាត់​បែប​ណា?

១.​ទទួល​ស្គាល់​ការ​ពិត៖ ដំបូង​បំផុត​គឺ​ត្រូវ​ទទួល​ស្គាល់​ថា​ជីវិត​យើង​មាន​រឿង​ជា​ច្រើន​ដែល​មិន​សម​បំណង​បូក​រួម​ទាំង​រឿង​ស្នេហា​ផង​ដែរ។​

២. កើត​ទុក្ខ​បាន​តែ​កុំ​យូរ​ពេក៖ បេះដូង​ត្រូវ​ការ​ពេល​វេលា​ មិន​មែន​អាច​កាត់​ផាំង​ៗ​ ដូច​កាត់​សាច់​ជ្រូក​ទេ។ ​​​អាច​ឲ្យ​ខ្លួន​ឯង​យំ​​បាន​តែ​កុំ​យូរ​ឲ្យ​សោះ។​ ឆាប់​ជូត​ទឹក​ភ្នែក​ហើយ​ក្រោក​ឈរ​វិញ​។

៣. ជៀស​វាង​មើល​រឿង​មនោសញ្ចេតនា៖ ​ កុំ​មើល​ ព្រោះ​​កាន់​តែ​ធ្វើ​ឲ្យ​គិត​រឿង​ឈឺ​ចាប់​​។​ គួរ​មើល​អ្វី​សប្បាយ​ៗ​វិញ។

៤. យក​ពេល​ខ្វល់​ខ្វាយ​ពី​មិត្តភ័ក្ដិ​វិញ៖ រឿង​ដែល​ល្អ​បំផុត​ក្នុង​ពេល​បែប​នេះ​គឺ​ការ​ចំណាយ​ពេល​ជាមួយ​មនុស្ស​ដែល​ស្រឡាញ់​ និង​បារម្ភ​ពី​យើង​​​។​

៥. ចេញ​ទៅ​ខាង​ក្រៅ​៖ កុំ​ចេះ​តែ​អង្គុយ​ក្នុង​ផ្ទះ​គិត​ពី​ម្នាក់​ហ្នឹង។​ ចេញ​មក​ក្រៅ​រក​អ្វី​ដែល​ថ្មី​ និង​សប្បាយ​ធ្វើ​វិញ។​ ​

៦.​ នៅ​ឲ្យ​ឆ្ងាយ​ពី​គេ៖ ចេះ​តែ​ចង់​ឃើញ​គេ​មែន​ទេ?​ គួរ​តែ​បញ្ឈប់​វា​ទៅ​ព្រោះ​នឹង​ធ្វើ​ឲ្យ​កាន់​តែ​នឹក​គេ​វិញ​ទេ។​

៧. កុំ​រំឭក​ពី​គេ​ទៀត៖ ក្រៅ​ពី​កុំ​ជួប​ គឺ​កុំ​រំឭក​តែ​ម្ដង។​​​​​​​

៨. គិត​ពី​ខ្លួន​ឯង៖ ​ទៅ​ហាត់​ប្រាណ​ និង​ញ៉ាំ​អាហារ​ល្អ​ៗ​​ ដើម្បី​សុខភាព​​វិញ។

៩. សម្លឹង​អ្នក​ផ្សេង៖ មិន​បាន​បុរស​ម្នាក់​ហ្នឹង ​មិន​មែន​​ត្រូវ​ទៅ​បួស​ទេ។​ មើល​អ្នក​ផ្សេង​វិញ​មើល! នរណា​ទៅ​ដឹង ប្រហែល​ជា​អាច​ជួប​បុរស​ល្អ​ជាង​ម្នាក់​មុន​នោះ​១០​ដង​ថា​បាន។​ ​

ជា​ការ​ពិត​ដែល​ថា​បំភ្លេច​មនុស្ស​ប្រុស​ម្នាក់​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ​ព្រោះ​ស្រី​ៗ​បើ​ស្រឡាញ់​ហើយ​គឺ​ប្រាកដ​ប្រជា​ពិបាក​កាត់​ចិត្ត​ណាស់​ តែ​ក៏​មិន​​បាន​​ន័យ​ថា​យើង​ត្រូវ​ឯកា​ដែរ​។ ត្រូវ​សម្លឹង​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន​ជា​និច្ច៕

​ចុចអាន៖ ​ មនុស្សប្រុសមិនងាយយំទេ តែបើគាត់ស្រក់ទឹកភ្នែកដើម្បីអ្នកគឺគាត់ស្រលាញ់អ្នកបំផុតហើយ

ប្រភព៖ Lovepanky ប្រែសម្រួល៖ Chhai Yarith