មនុស្សប្រុសមិនងាយយំទេ តែបើគាត់ស្រក់ទឹកភ្នែកដើម្បីអ្នកគឺគាត់ស្រលាញ់អ្នកបំផុតហើយ

  • 2019-07-02 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​មនុស្ស​ប្រុស​កម្រ​យំ​ណាស់។ ​មាន​អ្នក​ខ្លះ​ប្រដូច​​បុរស​​​ទៅ​នឹង​ដុំ​ថ្ម ​ព្រោះ​ចឹត្ត​រឹង​ គ្មាន​មនោសញ្ចេតនា ​មិន​ចេះ​ឈឺ​ចាប់។ ​ប៉ុន្តែ​បើ​នារី​ណា​ឃើញ​មនុស្ស​ប្រុស​យំ​ហើយ ​នោះ​គឺ​ជា​ពេល​ដែល​គាត់​ឈឺ​ចាប់​ ខ្លាំង​បំ​ផុត​ហើយ​។

ដោយសារ​បុរស​ត្រូវ​គេ​បង្រៀន​ពី​តូច​មក​​ឲ្យ​ធ្វើ​ជា​មនុស្ស​រឹង​មាំ ​ជា​កូន​ប្រុស​ដើម​ទ្រូង​ប្រាំ​ហត្ថ ដូច្នេះ​គាត់​​មិន​ងាយ​នឹង​យំ​នៅ​ចំពោះ​មុខ​អ្នក​ណា​ឡើយ។ ​ក្នុង​មួយ​ជីវិត​មនុស្ស​ប្រុស ​​គេ​យល់​ថា​គាត់​អាច​យំ​បាន​តែ​២​ដង​ប៉ុណ្ណោះ ​។ ​ម្ដង​នៅ​ពេល​អ្នក​គុណ​ចែក​ឋាន និង​ម្ដង​ទៀត​​សម្រាប់​មនុស្ស​ស្រី​ដែល​គាត់​ស្រលាញ់​ពិត។ ក្នុង​ទំនាក់​ទំនង​ស្នេហា ​ខ្លះ​ទៀត​បាន​ប្រដូច​ទឹក​ភ្នែក​​មនុស្ស​ប្រុស​ស្រក់​ចេញ​ពី​បេះ​ដូង មិន​មែន​ស្រក់​ចេញ​ពី​កែវ​ភ្នែក​នោះ​ទេ។ ​មនុស្ស​ប្រុស​ច្រើន​តែ​ស្ងប់​ស្ងាត់​ពេល​បែក​បាក់​ស្នេហា ​រហូត​​គេ​គិត​ថា ​មនុស្ស​ប្រុស​ក្នុង​លោក​នេះ​សុទ្ធ​តែ​អាក្រក់ គ្មាន​បេះ​ដូង។

​តាម​ពិត​ទៅ ​គាត់​ក៏​ចេះ​ឈឺ​ចាប់​មិន​ខុស​ពី​មនុស្ស​ស្រី​ដែរ តែ​គាត់​លាក់​វា​ក្នុង​ចិត្ត​ហើយ​ជួន​កាល​ក្ដី​ឈឺ​ចាប់​នោះ​មាន​ទំហំ​ធំ​ជាង​មនុស្ស​ស្រី​ក៏​ថា​បាន។ ​គាត់​ព្យាយាម​សម្រួល​អារម្មណ៍​ធ្វើ​ធម្មតា ព្រោះ​តែ​ខ្លាច​អ្នក​ដទៃ​ឃើញ​ភាព​ទន់​ខ្សោយ​របស់​គាត់ ព្រោះ​សង្គម​បាន​បង្រៀន​ន​ឲ្យ​គាត់​ត្រូវ​តែ​រឹង​មាំ​រហូត​គាត់​មិន​អាច​ស្រក់​ទឹក​ភ្នែក​ផ្តេស​ផ្តាស​បាន​ឡើយ។ ថ្វី​ត្បិត​បុរស​មិន​ងាយ​យំ ​តែ​បើ​ឃើញ​ទឹក​ភ្នែក​ច្រើន​តំណក់​ស្រក់​លើ​ថ្ពាល់​គាត់​ហើយ នោះ​គឺ​ជា​ទឹក​ភ្នែក​ឈឺផ្សា​​បំ​ផុត​របស់​គាត់។

​បើ​ថ្ងៃ​ណាមួយ អ្នក​ឃើញ​មិត្ត​ប្រុស​យំ​ដើម្បី​អ្នក នារី​ៗ​ទាំង​អស់​កុំ​ស្តី​បន្ទោស​​គាត់ ​កុំ​សើច​ចំអក​ឲ្យ​គាត់​អី ប៉ុន្តែ​ត្រូវ​ឱប​គាត់ ជា​ស្មា​បង្អែក​សម្រាប់​គាត់។ ​និយាយ​លើក​ទឹក​ចិត្ត​គាត់ ដោយ​ពាក្យ​ថា៖ ​បើ​យំ​អាច​ធ្វើ​ឲ្យ​អ្នក​ធូរ​ចិត្ត​បាន ​យំ​ទៅ​កុំ​ខ្លាច​​គេ​​គិត​ថា​អ្នក​ជា​មនុស្ស​ប្រុស​ទន់​ខ្សោយ ខ្ញុំ​សន្យា​ជួយ​ជូត​ទឹក​ភ្នែក​ឲ្យ​អ្នក​។ ​​​​​

មនុស្ស​ប្រុស​យំ​ដើម្បី​មនុស្ស​ស្រី​មាន​ន័យ​ថា​ នារី​ម្នាក់​នោះ​ពិត​ជា​សំខាន់​ខ្លាំង​ក្នុង​ជីវិត​គាត់​​ណាស់។ ​គាត់​ចាត់​ទុក​អ្នក​ជា​មនុស្ស​ស្រី​​មិន​អាច​ខ្វះ​បាន​សម្រាប់​គាត់ ដូច្នេះ​សូម​រក្សា​មនុស្ស​ប្រុស​ម្នាក់​នោះ​ទុក​ហើយ​តប​ស្នង​ក្តី​ស្រលាញ់​ឲ្យ​គាត់​វិញ។ កុំ​ខឹង​ព្រោះ​តែ​រឿង​បន្តិច​បន្តួច​ហើយ​បាត់​បង់​មនុស្ស​ប្រុស​ល្អ​ម្នាក់​ទៅ​យ៉ាង​សោក​ស្តាយ៕​​

​ចុចអាន៖ ​ កូនស្រីត្រូវចាំ! កុំលើកលែងទោសឲ្យមនុស្សប្រុសកំសាកលើសពី ២ ដង

​​​​​​​​​​

ប្រភព៖ vietgiaitri ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម