ប៉ូលិស​សុំ​ខ្មាស! រក​ឃើញ​ថា​សង្សារ​កំពុង​អង្គុយ​ញ៉ាំ​អី​ជាមួយ​ស្រី​ ដោយ​សារ​ស្លាបព្រា​មួយ

  • 2019-07-02 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាថ្មី​ម្ដង​ទៀត បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ពេល​មនុស្ស​ស្រី​ដាក់​ចិត្ត​ស្រលាញ់​ហើយ កុំ​សង្ឃឹម​ថា​មាន​អ្វី​អាច​លាក់​នាង​បាន​ឲ្យ​សោះ។

ប្រហែល​ជា​មនុស្ស​ជា​ច្រើន​បាន​ដឹង​រួច​ហើយ​ថា មនុស្ស​ស្រី​មាន​ញាណ​ទី​៦ ហើយ​សមត្ថភាព​នេះ​នឹង​កាន់​តែ​ខ្លាំង​ជាង​មុន​នៅ​ពេល​នាង​មាន​ស្នេហា។ ជាក់ស្ដែង កាល​ពី​ពេល​ថ្មី​ៗនេះ មាន​ករណី​មួយ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម​វៀតណាម ដោយ​នារី​បាន​រក​ឃើញ​ថា សង្សារ​ខ្លួន​កំពុង​ញ៉ាំ​អី​ជាមួយ​ស្រី​ចម្លែក ដោយ​ចំណាំង​ផ្លាត​ពី​ស្លាប​ព្រា​មួយ។

តាម​នោះ​ដែរ នារី​​ជា​សង្សារ​បាន​សួរ​មិត្ត​ប្រុស​ខ្លួន​ថា គេ​កំពុង​ធ្វើ​អី ហើយ​ក៏​ទទួល​បាន​រូប​ថត​មួយ​សន្លឹក ហើយ​ប្រាប់​ថា គេ​កំពុង​ញ៉ាំ​អី។ ទោះ​បី​នេះ​គ្រាន់​តែ​ជា​រូប​ម្ហូប​ធម្មតា តែ​ស្រាប់​​នាង​សួរ​ថា “ម្នាក់​ស្រី​ពាក់​អាវ​ស ពាក់​វ៉ែនតា​អង្គុយ​ក្បែរ​បង​ជា​អ្នក​ណា?” ធ្វើ​ឲ្យ​សង្សារ​នាង​រាង​ភ្ញាក់​ខ្លួន​បន្តិច។

ជា​សំណាង​ល្អ មនុស្ស​ដែល​អង្គុយ​ក្បែរ​លោក គ្រាន់​តែ​​ជា​អ្នក​ធ្លាប់​រៀន​ជាមួយ​គ្នា ហើយ​ពួក​គេ​បាន​ទៅ​ញ៉ាំ​អី​ជាមួយ​គ្នា មាន​គ្នា​ដល់​ទៅ​៨​នាក់។ យ៉ាងណាក្ដី ដោយ​សារ​​មិន​ចង់​ឲ្យ​មាន​រឿង​ធំ នារី​ដែល​អង្គុយ​ក្បែរ​នោះ បាន​ចេញ​មុខ​បកស្រាយ ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ។

ក្រោយ​ពេល​ឃើញ ហេតុការណ៍​នេះ អ្នក​ប្រើ​បណ្ដាញ​សង្គម​បាន​បញ្ចេញ​មតិ មនុស្ស​ស្រី​ពិត​ជា​មិន​ធម្មតា​មែន គ្រាន់​តែ​ចំណាំង​ផ្លាត​សោះ ក៏​ដឹង​ថា​មាន​មនុស្ស​ស្រី​នៅ​ក្បែរ​សង្សារ​ខ្លួន​ដែរ៕

​ចុចអាន៖ ​​ ពេលវេលាគ្រោះថ្នាក់ទាំង៥ ធ្វើឲ្យស្វាមីបែកចិត្តស្រលាញ់ស្រីផ្សេង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម