ទម្រង់​​ក្រចក​អាច​ប្រាប់​ពី​​អត្តចរិត​របស់​​មនុស្ស​ស្រី​ពេល​មាន​ស្នេហា

  • 2019-07-01 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគ​ច្រើន​ធ្លាប់​តែ​បាន​​​ឮថា ​​ការ​សង្កេត​មើល​​ខ្សែ​ដែល​​មាន​នៅ​លើ​បាត​ដៃ​ អាច​ប្រាប់​​ពី​អត្តចរិត​ផ្សេងៗ​គ្នា​របស់​មនុស្ស​ ប៉ុន្តែ​ពេល​នេះ​​សូម្បី​តែ​ទម្រង់​ក្រចក​​ក៏​អាច​​បញ្ជាក់​យ៉ាង​ច្បាស់​ពី​អត្តចរិត​​បុគ្គលិក​លក្ខណៈ​របស់​​មនុស្ស​ស្រី​ពេល​មាន​ស្នេហា។

១. ​ក្រចក​មាន​​រាង​​​មូល​​ហើយ​ខ្លី​ល្មម

ទម្រង់​ក្រចក​ប្រភេទ​ទី​១​នេះ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​មាន​ភាព​រ៉ូមែនទិក​ នៅ​ក្នុង​រឿង​ស្នេហា​ គ្រាន់​តែ​​អារម្មណ៍​អ្នក​ឆាប់​មាន​ការ​ប្រែ​ប្រួល​​​​តែ​ប៉ុណ្ណោះ​​។ មួយ​វិញ​ទៀត​អ្នក​ជា​មនុស្ស​​ស្រី​ដែល​មាន​ភាព​ឯករាជ្យ​ខ្លាំង ម្ល៉ោះ​ហើយ​​​បាន​ជា​​ពេល​ខ្លះ ​អ្នក​មាន​ភាព​រឹង​រូស​បន្តិច។ ប្រសិន​បើ​អ្នក​ជឿជាក់​លើ​អ្វី​មួយ​ ទោះ​បី​អ្នក​ផ្សេង​​ប្រឹង​និយាយ​​យ៉ាង​ណា ក៏​អ្នក​មិន​ងាយ​​ជឿ​ផ្តេស​ផ្តាស​ដែរ។ មនុស្ស​ប្រុស​ដែល​អ្នក​ស្រលាញ់ គឺ​តម្រូវ​ឲ្យ​មាន​ចិត្ត​ទូលាយ ចេះ​បត់​បែន​​តាម​កាលៈទេសៈ និង​​ចេះ​គាំទ្រ​អ្នក​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ​ទាំង​អស់​គ្នា។

២. ក្រចក​​មាន​រាង​​ស្រួច​ហើយ​វែង

​​​​បើសិន​ជាអ្នក​មាន​ក្រចក​បែប​​នេះ អ្នក​ជា​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​​ភាព​ស្អាត​បាត ស៊ីវិល័យ និង​ក្លាហាន។ អ្នក​នឹង​មាន​​បុរស​​​ដ៏​រឹង​មាំ​និង​​ចិត្ត​ល្អ​ម្នាក់ ដែល​​អាច​យល់​ពី​​អ្នក​បាន​យ៉ាង​ច្បាស់​ជាង​​នរណា​ទាំងអស់ ​ហើយ​បុរស​ម្នាក់​នោះ​ ក៏​​​​អាច​​ឲ្យ​​ស្មា​របស់​គាត់ ដើម្បី​ឲ្យ​អ្នក​ផ្អែក​និង​ជា​ទី​ពឹង​អាស្រ័យ​​​ផង​ដែរ។

៣. ក្រចក​មាន​រាង​​ជ្រុង​ហើយ​វែង​ល្មម

មនុស្ស​ស្រី​ដែល​មាន​​ក្រចក​បែប​នេះ គឺ​ជា​មនុស្ស​ស្រី​ដែល​​មាន​ភាព​សាមញ្ញ ឧស្សាហ៍​ព្យាយាម មាន​របៀប​រៀបរយ ទាំង​ផ្ទះ​សម្បែង​និង​គោល​ដៅ​​ក្នុង​ជីវិត។ សម្រាប់​រឿង​ស្នេហា​វិញ គឺ​តែ​មាន​​​ភាព​នឹងន មាន​តុល្យភាព និង​ច្បាស់​លាស់​បំផុត។ នាង​នៅ​ចាំ​គាំ​ទ្រ​​លើក​ទឹក​ចិត្ត​ជានិច្ច ចំពោះ​បុរស​ដែល​នាង​ស្រលាញ់។ បើ​​បាន​​ដាក់​ចិត្ត​​ថា​ស្រលាញ់​ហើយ គឺ​មិន​ងាយ​​​ប្រែប្រួល​​​នោះ​ទេ ថែម​ទាំង​អាច​ឋិតថេរ​បាន​យូរ​អង្វែង​ទៀតផង។

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម