និយាយ​រឿង​ពាក់មាស លេង កុល ដាវី ស្រាប់​តែ​ផ្ទុះ​សំណើច​ទប់​មិន​ជាប់!

  • 2019-06-29 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សិចស៊ី កុល ដាវី ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សម្ញែង​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស ខុស​ប្លែក​សព្វ​មួយ​ដង ដែល​ចំណុច​នេះ នាង​បញ្ជាក់​ថា ការ​ពាក់​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​នេះ អាច​ឲ្យ​ខ្លួន​ឯង​ចៀស​ផុត​ពី​ការ​ធ្វើ​អំពើ​នានា។

ការ​ដែល កុល ដាវី ពាក់​មាស ក្រហម​ឆ្អៅ​ពេញ​ខ្លួន​ខុស​ប្លែក​មួយ​ដង​នេះ បាន​កើត​មាន​នៅ​ក្នុង​ពិធី​មង្គល​ការ​របស់ អ៊ុន អាលីហ្សា កាល​ពី​ចុង​សប្ដាហ៍​មុន។ ដាវី បាន​បណ្ដើរ​គ្នា​ជាមួយ​លោក សុខ រក្សា ជា​ស្វាមី ប៉ុន្តែ​នាង​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ចោម​រោម​ចំពោះ​ការ​ពាក់​មាស​ស្រោច​ខ្លួន​ខុស​ពី​ទម្លាប់។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អតីត​តារា​សិចស៊ី អះអាង​ថា នាង​ពិត​ជា​បាន​ប្ដូរ​ទម្លាប់​មក​ពាក់​មាស​នេះ​មែន។ ចំពោះ​មូលហេតុ គឺ​ដើម្បី​ឲ្យ​ប្លែក និង​ប្រការ​ការ​ខាត​បង់​ច្រើន ព្រោះ​មាស មាន​កម្រិត​ខាត​បង់​តិច​ជាង​បើ​ធៀប​នឹង​ប្លាទីន នៅ​ពេល​ត្រូវ​ការ​លក់​ចេញ។ ដោយ​ឡែក ហេតុផល​ផ្សេង​ទៀត តារា​ស្រី​រូប​នេះ អះអាង​ថា ជា​និន្នាការ​ថ្មី​មួយ ដែល​មនុស្ស​ជា​ច្រើន​បាន​ប្ដូរ​មក​ប្រើ​ប្រាស់​វិញ។

ក្រៅ​ពី​នេះ ក៏​ដើម្បី​លើក​រាសី និង​ការពារ​ខ្លួន​ពី​អំពើ​ផ្លូវ​ងងឹត​នានា​ផង​ដែរ។ ដាវី លើក​ឡើង​ថា "ឃើញ​ថា ឥឡូវ​នេះ គេ​ប្ដូរ​មក​ពាក់​មាស​ច្រើន អីចឹង​ខ្ញុំ​ក៏​ពាក់​ដែរ​ទៅ។ ម្យ៉ាង​តាម​ខ្មែរ​យើង មាន​ជំនឿ​ថា ការ​ពាក់​មាស វា​នឹង​ធ្វើ​ឲ្យ​មាន​រាសី​ខ្ពស់ និយាយ​ឲ្យ​ខ្លី គឺ​ពាក់​មាស​គេ​ធ្វើ​អត់​ត្រូវ(សើច)”។

ក្នុង​រាត្រី​នោះ កុល ដាវី ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ក​មួយ​ខ្សែ​យ៉ាង​ធំ និង​មាន​ម៉ូដ​ស្អាត​ថែម​ទៀត។ អលង្ការ​មួយ​នេះ តារា​សម្ដែង​និយម​សម្ដែង​កាច​ឆ្នាស់ច្នើម បង្ហើប​ថា គឺ​ជា​កាដូ​ពី​លោក សុខ រក្សា ដែល​ជា​ស្វាមី​របស់​នាង។ ប៉ុន្តែ​នាង​មិន​បាន​បង្ហើប​ថា មាន​ទម្ងន់​ប៉ុន្មាន និង​មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ ព្រោះ​តែ​មិន​ចង់​ឲ្យ​ប្រិយមិត្ត​នានា យល់​ថា​នាង​អួត​នោះ​ទេ។

អ្នក​នាង កុល ដាវី បញ្ជាក់​ថា នាង​ស្រឡាញ់​ខ្សែ​ក​នេះ​ណាស់ ស្អាត ម្យ៉ាង​ជា​កាដូ​ស្វាមី​ផង ដូច្នេះ​ហើយ នេះ​ក៏​ជា​ហេតុផល​ដែល​នាង​សម្រេច​ប្ដូរ​មក​ពាក់​មាស​នេះ​ដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម