មនុស្សស្រីឆ្លាត មិនធ្វើរឿងឆោតល្ងង់៥យ៉ាងនេះឲ្យមិត្តប្រុសស្អប់ឡើយ

  • 2019-06-28 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្នុង​ទំនាក់​ទំនង​ស្នេហា បើ​អ្នក​មិន​ ​ឆ្លាត​វៃ​ទេ ច្បាស់​ជា​ត្រូវ​ចាញ់​ក្នុង​រឿង​ស្នេហា​មិន​ខាន។ ​សម្រាប់​មនុស្ស​ស្រី​ច្រើន​ចាត់​ទុក​ខ្លួន​ឯង​ដូច​ម្ចាស់​ក្សត្រី ​ហើយ​ធ្វើ​អី​តាម​ចិត្ត​ដោយ​គ្មាន​ក្រែង​ចិត្ត​សង្សារ​សោះ ​ព្រោះ​អាង​គេ​ស្រលាញ់​។ ​តែ​បើ​អ្នក​ហ៊ាន​ធ្វើ​រឿង​ខាង​ក្រោម​នេះ ​មិន​យូរ​ទេ​អ្នក​នឹង​បែក​គ្នា ​យ៉ាង​លឿន​បំ​ផុត​ទោះ​គេ​ស្រលាញ់​អ្នក​ខ្លាំង​ក៏​ដោយ។

​១.​ តាម​ដាន​មិត្ត​ប្រុស​គ្រប់​រឿង

មនុស្ស​ស្រី​ជា​ច្រើន​ចូល​ចិត្ត​ចង់​ដឹង​រឿង​របស់​​សង្សារ​ខ្លួន​គ្រប់​យ៉ាង​ទាំង​អស់ រហូត​ពេល​ខ្លះ​ហ៊ាន​លួច​មើល​សារ​របស់​គេ​​ក្នុង​ទូរស័ព្ទ​​ បើក ​Email ​គេ ចង់​ដឹង​គេ​មាន​​​ឆាត​ឬ​ទាក់​ទង​ជាមួយ​នារី​ណា​ដែរ​ឬ​អត់​។ ​​ប៉ុណ្ណឹង​មិន​គ្រប់ ​ឆ្លៀត​សួរ​មិត្តភ័ក្ដិ​គេ​ថែម​ទៀត​ថា​ថ្ងៃ​នេះ​គេ​ទៅ​ណា​ខ្លះ ​ធ្វើ​អី​​ខ្លះ ​ដូច​ខ្លួន​ឯង​ជា​ភ្នាក់​ងារ​ស៊ើបការណ៍។ ​ មនុស្ស​ប្រុស​ស្អប់​បំផុត​មនុស្ស​ស្រី​មិន​ទុក​ចិត្ត​គាត់ ហើយ​រំលោភ​សិទ្ធ​​ឯក​ជន​​គ្មាន​ព្រំ​ដែន​ដូច្នេះ។ ទង្វើ​បែប​នេះ​ កាន់​តែ​ធ្វើ​ឲ្យ​​​គាត់​ថប់​ដង្ហើម និង​រំខាន​យ៉ាង​ខ្លាំង។

២. អ្នក​ទៅ​ណា ក៏​ត្រូវ​មាន​វត្តមាន​គាត់​ជា​និច្ច

​សេរី​ភាព​សម្រាប់​មនុស្ស​ប្រុស​គឺ​សំខាន់​ណាស់ ​ដូច្នេះ​បើ​អ្នក​គ្រាន់​ចង់​ដើរ​ផ្សារ​ទិញ​អី​វ៉ាន់​ក៏​ហៅ​គាត់ ​គ្រាន់​ចង់​ទៅ​ចូល​រួម​កម្មវិធី​មិត្ត​​ភក្កិ​ក៏​ហៅ​គាត់ ខួប​កំណើត​អ្នក​ធ្វើ​ការ​ក៏​ហៅ​គាត់ នោះ​ដូច​ជា​ហួស​ហេតុ​ពេក​ហើយ។ ​ធ្វើ​បែប​នេះ ​សម្រាប់​គាត់​ជា​រឿង​រំខាន ​មិន​មែន​ជា​រឿង​ដែល​អ្នក​គិត​ថា​​ចង់​ឲ្យ​គាត់​​លំហែ​ចិត្ត បាត់​ទុក្ខ​កង្វល់​ឡើយ ផ្ទុយ​ទៅ​វិញ​​​កាន់​តែ​ធ្វើ​ឲ្យ​គាត់​ធុញ​ទ្រាន់​លើស​ដើម។

​៣. ពូកែ​ចាប់​កំហុស

​​ក្នុង​​ភ្នែក​អ្នក​មើល​ឃើញ​គាត់​ ធ្វើ​អី​ក៏​ខុស ​ធ្វើ​​អី​ក៏​មិន​ត្រូវ។ ​លើស​ពី​នេះ ​​ថែម​ទាំង​​យក​គាត់​ទៅ​ប្រៀប​ធៀប​ជាមួយ​​បុរស​ផ្សេង ដែល​កាន់​តែ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នេះ​រឹត​ឈឺ​ចាប់​លើស​មុន។

​៤. ​​ប្រចណ្ឌ​ខុស​ទំនង

ថ្វី​ត្បិត​គេ​និយាយ​ថា​ដោយសារ​ស្រលាញ់​ទើប​ប្រចណ្ឌ ហើយ​បើ​គូ​ស្នេហ៍​មិន​ចេះ​ប្រចណ្ឌ​គ្នា​នោះ​គូ​ស្នេហ៍​គ្មាន​ភាព​រូ​មែន​ទិក​​ទេ។ ​តែ​បើ​ប្រចណ្ឌ​ខុស​រឿង​ពេក ​​នោះ​​ស្នេហា​​ប្រាកដ​ជា​ប្ដូរ​ពណ៌​ពី​ស៊ី​ជម្ពូ​មក​ជា​ខ្មៅ​ស្រអាប់​មិន​ខាន​។ ​គ្រាន់​តែ​គាត់​និយាយ​ជាមួយ​មិត្តភ័ក្ដិ​ស្រី​ធម្មតា ​ក៏​អ្នក​​មិន​សប្បាយ​ចិត្ត ​គ្រាន់​តែ​មិត្ត​ក្នុង Facebook ​គាត់​​​​​ Reacted Love ​លើ Status ​គាត់​ក៏​អ្នក​រក​រឿង ​សួរ​នាំ​មិន​ចេះ​ចប់ ​នោះ​ស្នេហា​អ្នក​មិន​យូរ​មិន​ឆាប់​ច្បាស់​ជា​បែក​គ្នា​ជា​មិន​ខាន។

៥. ឲ្យ​គាត់​បោះបង់​ការងារ​ដើម្បី​មាន​ពេល​មើល​ថែ​អ្នក​

​ការងារ​សម្រាប់​មនុស្ស​ប្រុស​សំខាន់​ខ្លាំង​ណាស់ ​បើ​អ្នក​ឲ្យ​​គាត់​ឈប់​អើពើ​ការងារ​ដើម្បី​មាន​ពេល​មក​ Take Care ​អ្នក​ប្រហែល​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ។ ពេល​ខ្លះ​ គាត់​ត្រូវ​​ការ​ពេល​វេលា​ដើម្បី​បង្ហើយ​ការ​ងារ​ឲ្យ​រួច​រាល់ តែ​អ្នក​​បែរ​ជា​មិន​យល់​សាច់​ការ​ហើយ​រក​រឿង​គាត់​​ទៅ​វិញ​។ ​លើស​ពី​នេះ​ទៀត ​ជួន​កាល​គាត់​ស្ត្រេស​ខ្លាំង​រឿង​ការងារ ​តែ​អ្ន​ក​បែរ​ជា​មិន​ធ្វើ​ជា​មនុស្ស​ស្រី​ផ្ដល់​កម្លាំង​លើក​ទឹក​ចិត្ត​គាត់​ បែរ​ជា​​ឲ្យ​សម្ពាធ​គាត់​ទៅវិញ៕

​ចុចអាន៖ ​​ ដំណាក់កាលស្នេហាដែលគួរឲ្យខ្លាចបំផុត គឺនៅពេលមនុស្សប្រុសអស់ចិត្តតែមិនសុំបែក

ប្រភព៖ vietgiaitri ប្រែ​សម្រួល៖ លឹម សុនា