មិនស្មើភាពទេ! ហេតុអ្វីធម្មជាតិរបស់មនុស្សស្រីកើតមកគឺត្រូវបែបហ្នឹង?

  • 2019-06-27 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​សម័យ​កាល​ទំនើប​នេះ​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​មាន​សិទ្ធិ​ស្មើ​គ្នា​មែន​ក៏​ដោយ​ តែ​យ៉ាង​ណា​មនុស្ស​ស្រី​ក៏​ត្រូវ​មាន​តម្រូវ​ការ​ច្រើន​ជាង​មនុស្ស​ប្រុស​ដែរ​។​ ពេល​ខ្លះ​មនុស្ស​ស្រី​ក៏​ឆ្ងល់​ដែរ​ ហេតុ​អ្វី​ធម្មជាតិ​មិន​បង្កើត​ប្រុស​នឹង​ស្រី​មក​ឲ្យ​មាន​លក្ខខណ្ឌ​ដូច​គ្នា​?​ ចាំ​មនុស្ស​ស្រី​ត្រូវ​ជា​អ្នក​រាប់​រង​រឿង​ទាំង​អស់​ច្រើន​ម្ល៉េះ​?​

ជា​មនុស្ស​ស្រី​៖

១​​. កុំ​ធាត់​ពេក

​ ២. ​កុំ​ស្គម​ពេក

​ ៣​. កុំ​ធ្វើ​ឲ្យ​ស្អុយ​ឈ្មោះ

៤​. មុខ​មិន​ត្រូវ​មាន​មុន

​ ៥. កុំ​លេង​សើច​នឹង​រឿង​ស្នេហា

​ ៦. ត្រូវ​តែ​ធ្វើ​ជា​អ្នក​ផ្ដល់​កំណើត

៧. ​ត្រូវ​តែ​ស្រស់​ស្អាត

៨​. ត្រូវ​​តែ​មាន​ចំណេះ​ដឹង

៩​. ត្រូវ​តែ​មាន​តម្លៃ​ផ្ទាល់​ខ្លួន

​ ១០. ​ត្រូវ​តែ​មាន​រាង​ស្អាត

​ ១១. ​ត្រូវ​តែ​ចេះ​ចម្អិន

​ ១២. ​មិន​ត្រូវ​មើល​ងាយ​ប្ដី

​ ១៣. ​ត្រូវ​តែ​ចេះ​បង្រៀន​កូន

​ ១៤​. ត្រូវ​តែ​ចេះ​ទុក​ដាក់​លុយ

​ ត្រូវ​តែ​..........។​ល។​

ជា​មនុស្ស​ប្រុស​៖

​​គ្រាន់​តែ​រក​លុយ​ឲ្យ​បាន​ច្រើន​ នោះ​នឹង​ល្អ​ ហើយ​ខ្ពង់​ខ្ពស់​ហើយ​​!

ទោះមានសង្សារ ឬ ប្រពន្ធ​ប៉ុន្មានអ្នកក៏នៅតែ​មានឈ្មោះល្អ គ្មានរណាមើលងាយ។

ដូច្នេះ​ហើយ​មនុស្ស​ស្រី​ត្រូវ​តែ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ​។ ព្រោះ​អ្នក​គឺ​ជា​វត្ថុ​ដែល​មាន​តម្លៃ​និង​អស្ចារ្យ​ខ្លាំង​បំផុត​ ​៕

ចុចអាន៖ ពាក្យម្តាយផ្តាំ! កូនស្រីអើយ កុំត្រដរចង់បានមនុស្សប្រុសដែលគេមិនស្រលាញ់កូនអី

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម