មាន​សង្សារ​ញៀន​ទូរសព្ទ សាហាវ​ជាង​មាន​អ្នក​ទី​៣​ជ្រៀតជ្រែក​ទៀត

  • 2019-06-26 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​​ថា​មាន​អ្នក​ទី​៣​មក​ជ្រៀតជ្រែក​ស្នេហា​យើង​ទៅ យ៉ាងហោចណាស់ យើង​ក៏​អាច​ទៅ​សួរ ឬ​រក​ដំណោះ​ស្រាយ​រួម​គ្នា​បាន​ដែរ តែ​មាន​អ្នក​ណា​ទៅ​រក​រឿង​ជាមួយ​ទូរសព្ទ​កើត​នោះ?

សម្រាប់​មនុស្ស​ប្រុស ទូរសព្ទ​ប្រៀបដូច​ជា​ស្រី​កំណាន់​ដែរ ព្រោះ​ប្រសិន​បើ​ញៀន​នឹង​ទូរសព្ទ​ហើយ មួយ​ថ្ងៃ​ៗ​គឺ​គ្មាន​ឃ្លាត​គ្នា​មួយ​ជំហាន​ឡើយ។ គ្រប់​ពេល​វេលា​គឺ​ឈ្ងោក​តែ​ជាមួយ​នឹង​ទូរសព្ទ​នឹង​ឯង។ បើក​ភ្នែក​ភ្លាម រឿង​ទី​១​ដែល​ធ្វើ​នោះ ក៏​ស្រវា​រក​ទូរសព្ទ​មុន​គេ​ដែរ។ រីឯយប់​វិញ ទាល់​តែ​ពេល​បិទ​ភ្នែក​ទើប​ព្រមព្រលែង​ទូរសព្ទ​ចេញ​ពី​ដៃ។ ជន​ទី​៣​មួយ​នេះ ពេល​ខ្លះ​ធ្វើ​ឲ្យ​គូ​ស្នេហ៍​មួយ​ចំនួន​ឈឺក្បាល​មិន​ចាញ់​មាន​អ្នក​ទី​៣​មែនទែន​នោះ​ឡើយ។

មាន​មនុស្ស​ប្រុស​ជា​ច្រើន អាច​ឃ្លាត​ពី​សង្សារ​រាប់​ថ្ងៃ រាប់​សប្ដាហ៍ តែ​បើ​ដក​ហូត​ទូរសព្ទ​ពី​គេ​តែ​ប៉ុន្មាន​ម៉ោង គឺ​ចង់​ប្រកាច់​ភ្លាម។ អ្វី​ដែល​គួរ​និយាយ​នោះ​គឹ បើ​ជក់​ដោយ​សារ​ការងារ​នោះ​មិន​ថា​អី​ទេ តែ​នេះ​គឺ​ញៀន​ដោយ​សារ​ហ្គេម​អនឡាញ និង​បណ្ដាញ​សង្គម​ទើប​​ឈឺ​ចិត្ត។

តាម​ការ​ពិត​ទៅ មាន​មនោសញ្ចេតនា​របស់​គូ​ស្នេហ៍​ជា​ច្រើន​ត្រូវ​ប្រេះស្រាំ​នៅ​ពេល​មាន​បុគ្គល​ម្នាក់​វក់​នឹង​ទូរសព្ទ​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​ខ្វល់​ពី​ដៃ​គូ​របស់​ខ្លួន។ ចង់​ផ្ដាំ​ទៅ​អ្នក​ទាំង​អស់​គ្នា​ថា ប្រសិន​បើ​នៅ​ស្រលាញ់​គ្នា សូមទម្លាក់​ទូរសព្ទ​ចុះ ហើយ​យក​ចិត្ត​ទុកដាក់​នឹង​សង្សារ​ខ្លួន​វិញ​ មុន​ពេល​អ្វី​ៗ​ហួស​ពេល​អស់៕

​ចុចអាន៖​ ​ បំផ្លាញផ្លូវចិត្តមនុស្សស្រីទាំងស្រុង បើប្រុសៗហ៊ាននិយាយពាក្យទាំងនេះដាក់នាង

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel