បើកូនៗពូកែឈឺក្បាល ប៉ាម៉ាក់គួរតែប្រើវិធីនេះសម្រាប់ការពារ

  • 2019-06-28 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ឈឺ​ក្បាល​ជា​រឿង​ធម្មតា​សម្រាប់​ក្មេង​ៗ​។​ នៅ​អាយុ​ ១៥ឆ្នាំ​ មាន​ប្រហែល​ ១០%​នៃ​កុមារ​ទាំង​អស់​សុទ្ធ​តែ​ធ្លាប់​ឈឺ​ក្បាល​។​ គ្រូពេទ្យ​ជា​ច្រើន​ជឿ​ថា​ការ​ឈឺ​ក្បាល​បង្ក​ឡើង​ដោយ​សារ​ភាព​ខុស​ប្រក្រតី​ណា​មួយ​នៃ​ខួរ​ក្បាល​។​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​កត្តា​ជា​ច្រើន​ដែល​អាច​បង្ក​ឲ្យ​មាន​កុមារ​ឈឺ​ក្បាល​បាន​។​ កត្តា​ទាំង​នោះ​រួម​មាន​៖

  • ស្ត្រេស​ ភាព​តាន​តឹង​ ឬ​ការ​បាក់​ទឹក​ចិត្ត

  • ការ​គេង​មិន​ទៀង​ទាត់

  • សំឡេង​ឮ​ខ្លាំង​ពេក

  • ម្ហូប​អាហារ​ ឬ​ភេសជ្ជៈ​មួយ​ចំនួន​ (អាហារ​ដែល​មាន​សារធាតុ​បង្ក​ឲ្យ​ឈឺ​ក្បាល)

  • ការ​បាត់​បង់​ជាតិ​ទឹក។

ហើយ​ខាង​ក្រោម​នេះ​ជា​វិធី​សម្រាប់​លោក​ប៉ា​ អ្នក​ម៉ាក់​សម្រាប់​ដោះ​ស្រាយ​ពេល​ដែល​កូន​ៗ​ឈឺ​ក្បាល​ម្ដង​ៗ​៖

១. គេង​ឲ្យ​បាន​គ្រប់​គ្រាន់

ត្រូវ​ឲ្យ​ពួក​គេ​គេង​ឲ្យ​បាន​យ៉ាង​តិច​ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ​។

២. ឲ្យ​ពួក​គេ​ញ៉ាំ​សេរ៉ូ​បំបាត់​ការ​ឈឺ​ចាប់

គួរ​តែ​ឲ្យ​គេ​ញ៉ាំ​សេរ៉ូ​បំបាត់​ការ​ឈឺ​ចាប់​សម្រាប់​កុមារ​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​។

៣. បរិភោគ​អាហារ​ឲ្យ​មាន​តុល្យភាព

ផ្ដល់​ចំណី​អាហារ​ដែល​មាន​សុខភាព​ល្អ​ និង​វីតាមីន​បន្ថែម​ដល់​កូន​ ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ក្បាល​។

៤. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់

ឲ្យ​ពួក​គេ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​រាល់​ថ្ងៃ​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​។

៥. ធ្វើ​លំហាត់​ប្រាណ

ទម្លាប់​ពួក​គេ​ឲ្យ​បញ្ចេញ​សកម្ម​ភាព​ហាត់​ប្រាណ​ជា​មួយ​អ្នក​រៀង​រាល់​ព្រឹក​។

ចាប់​អារម្មណ៍​ចង់​ស្វែង​យល់​បន្ថែម​ទៀត​ សូម​ចុច​នៅ​ទី​​នេះ៕​

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម