ទម្លាប់ងូតទឹក ៤ យ៉ាងធ្វើឲ្យម៉ាក់ៗកំពុងពពោះ និងគភ៌មានគ្រោះថ្នាក់ធ្ងន់ធ្ងរ

  • 2019-06-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ម៉ាក់​ៗ​គ្រប់​រូប​ដាច់​ខាត​គួរ​តែ​ហាម​ខ្លួន​ឯង​កុំ​ឲ្យ​មាន​ទម្លាប់​ងូត​ទឹក​ទាំង​ ៤​ យ៉ាង​នេះ​ឲ្យ​សោះ​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ និង​គភ៌​ក​ក្នុង​ផ្ទៃ​៖

មិន​ត្រូវ​ងូត​ទឹក​ក្ដៅ​យូរ​ពេក​ទេ

អ្នក​ម៉ាក់​កំពុង​ពពោះ​មិន​គួរ​ងូត​ទឹក​ក្ដៅ​លើស​ពី​ ១០ នាទី​ទេ​ ព្រោះ​វា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ទារក​។​ ការ​ងូត​ទឹក​ក្ដៅ​យូរ​ពេក​នឹង​អាច​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ទារក​ និង​អាច​ប៉ះ​ពាល់​ដល់​ជីវិត​គភ៌​របស់​អ្នក​។​ វា​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​​ឆ្លង​មេរោគ​លើ​ទ្វារ​មាស​ និង​ធ្វើ​ឲ្យ​អ្នក​ម៉ាក់​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​។​ ដើម្បី​សុវត្ថិភាព​ អ្នក​ម៉ាក់​គួរ​តែ​ងូត​ទឹក​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ មិន​ត្រូវ​ងូត​យូរ​ពេក​នោះ​ទេ​។​​

ជ្រើស​រើស​ម៉ោង​ងូត​ទឹក

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ជា​ពេល​ដែល​អ្នក​ម៉ាក​ៗ​មាន​សុខភាព​ខ្សោយ​ណាស់​ ហើយ​ឆាប់​ទៀត​។​ អ្នក​ម៉ាក់​មិន​គួរ​ងូត​ទឹក​នៅ​ពេល​ព្រឹក​ ឬ​ពេល​យប់​ពេក​នោះ​ទេ​​ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ម្ដាយ​ និង​ទារក​ ដោយសារ​តែ​វា​នឹង​ផ្លាស់​ប្ដូរ​សីតុណ្ហភាព​ក្នុង​រាង​កាយ​របស់​អ្នក​ម៉ាក់​​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​។ពេល​វេលា​ល្អ​សម្រាប់​ងូត​ទឹក​គឺ​ ពេល​ថ្ងៃ​ ឬ​ ពេល​រសៀល​បន្តិច​គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​។​ ​​

មិន​ត្រូវ​ទៅ​សូណា​ដាច់​ខាត

នៅ​ពេល​មាន​ផ្ទៃ​ពោះ​ អ្នក​ម៉ាក់​គួរ​តែ​នៅ​ឆ្ងាយ​ពី​សូណា​ ដោយ​សារ​តែ​ការ​ត្រាំ​ទឹក​ក្នុង​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ នឹង​ប៉ះ​ពាល់​ដល់​ខ្លួន​ឯង​និង​ទារក​ខ្លាំង​បំផុត​។​ វា​នឹង​ប៉ះ​ពាល់​ខ្លាំង​ដល់​ការ​លូត​លាស់​របស់​ទារក​ ហើយ​ការ​ត្រាំ​ទឹក​ក្ដៅ​អាច​នឹង​ធ្វើ​ឲ្យ​ទ្វារ​មាស​ហូរ​ឈាម​ និង​ទឹក​រំអិល​ ដែល​បណ្ដាល​ឲ្យ​អ្នក​ម៉ាក់​បាក់​កម្លាំង​ខ្លាំង​មុន​អាយុ​។

កុំ​ងូត​ទឹក​បន្ទាប់​ពី​ញ៉ាំ​អាហារ​ហើយ​ភ្លាម

រឿង​មួយ​ទៀត​ដែល​អ្នក​ម៉ាក​កំពុង​ពពោះ​ត្រូវ​តែ​ចាំ​​ គឺ​មិន​ត្រូវ​ងូត​ទឹក​ពេល​ទើប​ញ៉ាំ​អាហារ​ហើយ​ភ្លាម​ៗ​នៅ​ទេ​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សរសៃ​ឈាម​រីក​ធំ​ ហើយ​ចរន្ត​ឈាម​ក៏​ថយ​ចុះ​ ចំណែក​លំហូរ​ឈាម​ទៅ​កាន់​ទារក​​ក៏​ខ្សោយ​ ហើយ​ក៏​ប៉ះ​ពាល់​ដល់​សុខភាព​របស់​អ្នក​ម៉ាក់​ដែរ​។​ ក្នុង​ពេល​នេះ​ដែរ​ ងូត​ទឹក​បន្ទាប់​ពី​ញ៉ាំ​បាយ​ហើយ​ភ្លាម​ៗ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រំលាយ​អាហារ​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​ថយ​ចុះ​ នឹង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ច្រើន​ដល់​ម្ដាយ​និង​ទារក​៕

ចុចអាន៖ គុណសម្បត្តិស្មានមិនដល់ ពេលទារកកើតមកប្រឡាក់ សស លើស្បែក ដែលម្តាយច្រើនយល់ច្រលំ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម