តើ Facebook ធ្វើ​ឲ្យ​អ្នក​ពិបាក​បំភ្លេច​មនុស្ស​អតីត​មែន​ទេ?

  • 2019-06-25 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នក​មាន​អារម្មណ៍​ថា នៅ​សម័យកាល Facebook ធ្វើ​ឲ្យ​យើង​រៀង​វេទនាជាង ក្រោយ​ពេល​បែក​គ្នា​ឬ​អត់? ទោះ​ប្រឹង​បំភ្លេច​យ៉ាង​ណា ក៏​បណ្ដាញ​សង្គម​មួយ​នេះ​តែង​រំលឹក​ជា​និច្ច។

ទោះ​បីជា​ព្យាយាម​លុប​សង្សារ​ចាស់​ឡើង​រលីង​ឈឺង​ពី​បណ្ដាញស​ង្គម Facebook ហើយ​ក្ដី តែ​ដោយ​សារ​តែ​ហេតុផល​ណា​មួយ រូប​ថត ឬstatus របស់​អ្នក​ និង​គេ​នៅ​តែ​ផុស​ឡើង​ជា​និច្ច។ មនុស្ស​ជា​ច្រើន​ជឿជាក់​ថា​យ៉ាង​មុត​មាំ​ថា បណ្ដាញ​សង្គម​ធំ​ជាង​គេ​លើ​លោក​មួយ​នេះ​ហើយ គឺ​ជា​បុគ្គល​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​បំភ្លេច​អ្នក​ចាស់​បំផុត។

ប្រសិន​បើ​បែក​គ្នា ដោយ​គេ​ប្រាប់​ហេតុផល​មិន​ច្បាស់​លាស់ នឹង​ធ្វើ​ឲ្យ​មាន​ចម្ងល់​មួយ​ជីវិត។ តែ​គ្រាន់​តែ​ចង់ប្រាប់​ទៅ​អ្នក​ថា បែក​គ្នា​គឺ​បែក​ហើយ គ្រប់​ហេតុផល​ទាំង​អស់​គ្រាន់​តែ​​លេស​មួយ​ប៉ុណ្ណោះ។ កាល​នៅ​ស្រលាញ់​គ្នា មាន​អ្វី​ប្លែក ទៅ​ណា​ជុំ​គ្នា គឺ​តែង​បង្ហោះ​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​ទាំង​អស់។ ដល់​ពេល​បែក​គ្នា​ហើយ ទោះ​អ្នក​លុប​ខ្ទេច​ខ្ទី​ហើយ​ក៏​ដោយ តែ​ដល់​ឆ្នាំ​ ដល់​ខែ អនុស្សាវរីយ៍​ទាំង​នោះ​នឹង​លោត​ឡើងវិញ​ធ្វើ​ឲ្យ​ចិត្ត​ដែល​ស្ទើរ​តែ​ស្ងប់​ហើយ​នោះ ក៏​ពុះ​កញ្ជ្រោល​ឡើង​វិញ។

នេះ​គឺ​ជា​អ្នក​ដែល​ធ្វើ​ចិត្ត​បាន អាច​លុប​គេ​ចេញ​ពី​បណ្ដាញ​សង្គម រី​​ឯ​សម្រាប់​អ្នក​ដែល​មិន​អាច​លុប​គេ​បាន នៅ​តែ​លួច​ចូល​មើល​គេ​រាល់​ថ្ងៃ​នោះ គឺ​គ្មាន​ថ្ងៃ​បំភ្លេច​គេ​បាន​ឡើយ។

មិន​បាន​វាយ​តម្លៃ​លើ​បុគ្គល​អ្នក​ណា​ឡើយ តែ​គ្រាន់​តែ​ចង់​និយាយ​ថា បើ​អ្នក​មាន​បំណង​បំភ្លេច​គេ អ្នក​គួរ​បោះបង់​បណ្ដាញ​សង្គម​នេះ​មួយ​រយៈ​សិន៕

​ចុចអាន៖ ​​ ពេលមនុស្សប្រុសប្រាប់ថាគេចង់នៅម្នាក់ឯង អ្នកគួរធ្វើរឿងទាំងនេះតបវិញ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម