អ្នក​នៅ​ស្រលាញ់​គេ ម៉េច​មិន​ប្រាប់​ខ្ញុំ?

  • 2019-06-24 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម​កុំ​ម​ក​ស្រលាញ់​ខ្ញុំ ប្រសិន​បើបេះដូង​អ្នក​នៅ​មាន​រូប​គេ។ គេ​ថា​មនុស្ស​ប្រុស​អាត្មានិយម គិត​តែ​ពី​អារម្មណ៍​របស់​ខ្លួន​ឯង បង​ក៏​ដូច​គេ​ដែរ​មែន​ទេ?

អ្នក​ និង​ខ្ញុំ​កំពុង​នៅ​ក្នុង​ចំណង​មនោសញ្ចេតនា​មួយ​ដែល​មិន​ដឹង​ថា​ត្រូវ​ហៅ​ជា​អ្វី​ឲ្យ​ប្រាកដ។ បង​នៅ​តែ​មាន​ចិត្ត​លើ​ម្នាក់​ស្រី​នោះ តែ​ហេតុ​អ្វី​មិ​ន​ប្រាប់​ខ្ញុំ? បង​នៅ​នឹក​នាង ហេតុ​អ្វី​ក៏​ប្រញាប់​មក​រក​ខ្ញុំធ្វើ​អី។ តើ​អ្នក​មាន​យល់​ពី​អារម្មណ៍​របស់​ខ្ញុំ​នៅ​ពេល​នេះ​ឬ​អត់ គឺ​អារម្មណ៍​ដែល​អាច​យក​បាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បំផុត តែង​ចង់​បាន​បំផុត ប៉ុន្តែ​គេ​មិន​អាច​នាំ​យក​សុភមង្គល​ឲ្យ​យើង​បាន។

នៅ​ពេល​នេះ​ទើប​ខ្ញុំ​ដឹង​ថា យក​បាន​មនុស្ស​ដែល​យើង​ស្រលាញ់បំផុត​ក៏​មិន​ប្រាកដ​ថា​មាន​ក្ដី​សុខ​ដែរ ប្រសិន​បើ​ចិត្ត​គេមិន​នៅ​នឹង​យើង។ តែ​សុភមង្គល​ដែល​ប្រពៃ​បំផុត​នោះ​គឺ​រក​បាន​មនុស្ស​ដែល​ស្រលាញ់​យើង ស្មើ​យើង​ស្រលាញ់​គេ​ដែរ​ទៅ​វិញ​ទេ។

ខ្ញុំ​នៅ​តែ​អាច​នៅ​ក្បែរ​អ្នក​ ដោយសារ​តែ​ខ្ញុំ​ស្រលាញ់​អ្នក​ពេក​ហើយ តែ​ខ្ញុំ​មិន​អាច​ទ្រាំ​បាន​ឡើយ​នៅ​ពេល​អ្នក​កាន់​ដៃ​ខ្ញុំ តែ​ចិត្ត​កំពុង​គិត​ដល់​គេ។ កើត​មក​ជា​មនុស្ស​ស្រី ក៏​គ្រាន់​តែ​ចង់​បាន​ស្នេហ៍​ពិត​មួយ​ប៉ុណ្ណោះ ហេតុ​អ្វី​ក៏​ពិ​បាក​យ៉ាង​នេះ។ ជា​ច្រើន​ដង ខ្ញុំ​ចង់​ដឹង​ថា​គេ​នោះ​ជា​អ្នក​ណា ធ្លាប់​ស្រលាញ់​បង​ដល់​ថ្នាក់​ណា ទើប​បង​មិន​អាច​ភ្លេច​បាន​នាង​ដូច​នេះ។ ពេល​ខ្លះខ្ញុំ​ចង់​បន្ទោស​នាង តែ​ពេល​ខ្លះ​ទៀត ខ្ញុំ​ចង់​បន្ទោស​បង ដែល​មិន​ទាន់​អស់​ចិត្ត​ពី​គេ តែ​ប្រញាប់​មក​រក​ខ្ញុំ។

បើ​ពិបាក​ខ្លាំង​ពេក អ្នក​អាច​រស់​នឹង​អារម្មណ៍​ពិត​របស់​ខ្លួន​បាន​ នោះ​គឺ​ដើរ​ចេញ​ពី​ខ្ញុំ ហើយ​ត្រលប់​រក​គេ​វិញ​ចុះ ព្រោះទោះ​ខ្ញុំ​ស្រលាញ់​ជាង​អ្វី​ៗ​ទាំង​អស់​ក៏​ដោយ តែ​បើ​ចិត្ត​គេ​មិន​នៅ​នឹង​យើង​ផង ឃាត់​បាន​អ្វី​ទៀត?

​ចុចអាន៖ ​​ មេរៀនឈឺចាប់ពីស្នេហាចាស់៥យ៉ាង អ្នកគួររៀនកុំឲ្យខកចិត្តម្តងទៀតពេលចាប់ផ្តើមស្នេហ៍ថ្មី

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម