រូបមន្ត​នារី​​ជប៉ុន ​ផឹក​​​ពីរ​​កែវ​​​​​​​រាល់​​ថ្ងៃ​មុន​បាយ​ ធ្វើ​ឲ្យ​​​​​​ចង្កេះ​តូច កាត់​បន្ថយ​​​​សក់​​ជ្រុះ សម្រស់​​ក្មេង​​ស្អាត​

  • 2019-06-21 10:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​សណ្តែក​​ខ្មៅ​​មាន​​​តម្លៃ​មិន​​ថ្លៃ​ ថែមទាំង​​​​​​​អាច​​ផ្តល់​ផល​​ប្រយោជន៍​​ជា​​ច្រើន​​មិន​​គួរ​​ឲ្យ​ជឿ​​​ ចំពោះ​សុខភាព រាង​កាយ និង​​ស្បែក​។ បើ​និយាយ​​​ពី​​​​សុខភាព​​​វិញ​ វា​មាន​គុណ​សម្បត្តិ​​​ច្រើន​​យ៉ាង​​​ដូច​ជា ជំនួយ​ក្រលៀន ​បន្សាប​ជាតិ​ពុល​​ក្នុង​​បេះដូង សម្រួល​​​ឲ្យ​​ឈាម​​ដើរ​​ស្រួល ​ជួយ​​ព្យាបាល​​អ្នកមាន​​ជំងឺ​ហើម​មុខ ឈឺសន្លាក់ឆ្អឹង ពង​បែក​​​មាត់ ឈឺ​ក្បាល គេង​​​មិន​លក់ ធ្វើឲ្យ​ភ្នែក​ភ្លឺ...។ សម្រាប់​​​​ផ្នែក​​​​​សម្រស់​​មាន​គុណ​សម្បត្តិ​​​​រាប់​​មិន​​អស់​ដូច​ជា ធ្វើ​​ឲ្យ​​ស្បែក​​ស​​ស្អាត​​ទន់​​​ភ្លឺ​រលោង​​​ម៉ត់​​ខៃ ទប់​​​ស្កាត់​ការ​​កើត​មុន ជួយ​ឲ្យ​​រាងកាយ​​មាន​​​តុល្យភាព...។ ​ហេតុ​​នេះ​​ហើយ​​បាន​ជា​​​​នារី​ជនជាតិ​​ជប៉ុន​​ភាគ​ច្រើន ​ផឹក​​​​​ទឹក​​សណ្តែក​​ខ្មៅ​​ជា​​រៀង​រាល់​ថ្ងៃ ដើម្បី​​ទទួល​បាន​​សុខភាព​ល្អ និង​​សម្រស់​​ក្មេង​ស្អាត ដោយ​​គ្រាន់​តែ​ធ្វើ​តាម​​​វិធី​​​​ងាយ​ៗ​បំផុត។

គ្រឿង​​​ផ្សំ៖

  • ​​សណ្តែក​ខ្មៅ​​ចំនួន​​​១០០​​​​​​​​​​​ក្រាម (យក​​​ប្រភេទ​​សណ្តែក​ខ្មៅ​​​គ្រាប់​បៃតង​ខាង​ក្នុង)។

  • ទឹក​​មួយ​លីត្រ

វិធី​ធ្វើ៖

១. រើស​​​យក​​​តែ​​គ្រាប់​​សណ្តែក​​ដែល​ល្អ មិន​​ខូច​ ​គ្មាន​​គ្រាប់​​​​​គ្រួស​​ គ្មាន​​ដី លាង​​ទឹក​​​​ឲ្យ​​ស្អាត តែ​​កុំ​​ត្រាំ​​​​ បន្ទាប់​មក​​​សម្រិត​​​ទឹក​​ចេញ​​​ឲ្យ​​អស់។

២. ចាក់​​គ្រាប់​សណ្តែក​​​​ចូល​​ទៅ​​ក្នុង​​ខ្ទះ បើក​​​ភ្លើងខ្លាំង​​​​​​​ល្មម លីង​​រហូត​​ដល់​មាន​​​ក្លិន​​ឈ្ងុយ នៅ​​ឈរ​​​​មើល​​ឲ្យ​ជាប់ ហើយ​បន្ថយ​​ភ្លើង​​បន្តិច​​វិញ ហាម​​មិន​​ឲ្យ​​ខ្លោច។ ​ប្រហែល​​​​​១០​​នាទី សណ្តែក​​នឹង​ឆ្អិន សឹម​​បិទ​​ភ្លើង។

៣. បន្ទាប់​មក ចាក់​​ទឹក​​មួយ​លីត្រ​​​ចូល ដាំ​ឲ្យ​ពុះ​ប្រមាណ​​១០​នាទី រួច​​ហើយ​​ទើប​​បិទ​​​​ភ្លើង​​ចង្រ្កាន។​

របៀប​​ផឹក​​ឲ្យ​​បាន​​ត្រឹម​​ត្រូវ​៖

​​តាម​​វិធី​​ធ្វើ​ដែល​បាន​​​រៀប​​រាប់​​ខាង​លើ អ្នក​អាច​​ផឹក​​វា​បាន​ដល់​ទៅ​​៤​​​ដង ​​ប៉ុន្តែ​ក្នុង​​មួយ​​ថ្ងៃ​​ អ្នក​​​​អាច​​ផឹក​​បាន​តែ​​ពីរ​​​កែវ​ប៉ុណ្ណោះ ​ដូច្នេះ​​​​ហើយ​​​ នៅ​​សល់​​​ពីរ​កែវ​​ទៀត ត្រូវ​​ដាក់​​ក្នុង​ទូ​​រ​ទឹកកក​​សម្រាប់​​​ទុក​​​​ផឹក​​នៅ​​​ថ្ងៃ​បន្ទាប់។ បើ​​អ្នក​មាន​អារម្មណ៍​ថា​ពិបាក​ផឹក អាច​​បន្ថែម​អំបិល​​បន្តិច។ លទ្ធផល​​នឹង​​បង្ហាញ​​ចេញ ក្នុង​រយៈ​ពេល​​២​សប្តាហ៍។

ភេសជ្ជៈ​មួយ​ប្រភេទ​នេះ អាច​ផឹក​បាន​គ្រប់​វ័យ មិន​ត្រឹម​តែ​​ជួយ​រក្សា​តុល្យភាព​ក្នុង​រាងកាយ​ប៉ុណ្ណោះ​ទេ វា​​អាច​​​​​​កម្ចាត់​ជាតិ​ខ្លាញ់ ធ្វើ​ឲ្យ​អ្នក​មាន​រាង​​ស្លីម កាត់​​បន្ថយ​​សក់​​ជ្រុះ ស្បែក​​​ស​​ស៊ីជម្ពូ​ស្អាត​ ជា​​ពិសេស​ ធ្វើ​​​​​ឲ្យ​សម្រស់​​​ក្មេង​ជាង​​វ័យ ៕

ចុចអានបន្ត៖

​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម