កុំតក់ស្លុតនឹងបញ្ហា គួរអានឃ្លាទាំងនេះ ដើម្បីជួយឲ្យជីវិតស្រស់ស្រាយឡើងវិញ

  • 2019-06-21 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់​តែ​អាន​ឃ្លា​លើក​ទឹក​ចិត្ត​សោះ អាច​ជួយ​អ្វី​បាន​ខ្លះ? ស្តាប់​ទៅ​ដូច​ជា​មិន​សូវ​ទំនង ប៉ុន្តែ​វា​ផ្ទុយ​ពី​អ្វី​ដែល​អ្នក​បាន​គិត។ អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត លោក  Judy Belmont បាន​បញ្ជាក់​ថា ឃ្លា​ល្អ​ៗ​អាច​ជួយ​បង្កើន​គំនិត​វិជ្ជមាន ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្បើយ ក្រើន​រំឭក ជួយ​ណែនាំ​ផ្លូវ​ពេល​មាន​វិបត្តិ​ រួម​ទាំង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។

បើ​គិត​ថា​ជីវិត​របស់​អ្នក កំពុង​តែ​ជួប​បញ្ហា​គ្រប់​បែប​យ៉ាង​ កុំ​ទាន់​អាល​ប្រញាប់​​តក់​ស្លុត​បាក់​ស្បាត ត្រូវ​ឆ្លៀត​មក​អាន​ឃ្លា​​ល្អ​ៗ ដើម្បី​ស្វែង​រក​ពន្លឺ ភាព​ស្រស់​ស្រាយ​ឲ្យ​ខ្លួន​ឯង​ឡើង​វិញ​។

ឃ្លា​ទុក​អាន​ពេល​អ្វី​ៗ​មិន​បាន​ដូច​បំណង

  • គ្មាន​ជីវិត​​រីករាយ​ណា ដែល​ថា​មិនធ្លាប់​ឆ្លង​កាត់​ព្យុះភ្លៀង​នោះ​ទេ។ គ្មាន​ទុក្ខ​ទាល់​តែ​សោះ ធ្វើ​ម៉េច​អាច​រក​ភាព​សប្បាយ​​ឃើញទៅ? ទុក្ខ​និង​សុខ តែង​តែ​ដើរ​ទន្ទឹម​គ្នា គ្មាន​អ្វី​ចម្លែក​ទេ សំខាន់​ត្រូវ​ចេះ​បត់​បែន​អត់​ធ្មត់​គ្រប់​កាលៈទេសៈ។

  • ជីវិត​ប្រៀប​បាន​នឹង​ដំណើរ​ផ្សង​ព្រេង កាល​ណា​អ្នក​ពេញ​ចិត្ត​នឹង​បន្ត​ទៅ​មុខ គ្មាន​ថ្ងៃ​ត្រលប់​ក្រោយ​ដាច់​ខាត។

  • ទុក្ខ​លំបាក​ដែល​អ្នក​បាន​​តតាំង​ជាមួយ​​នៅ​ថ្ងៃ​នេះ គឺ​ជា​​​​ភាព​រឹង​មាំ​សម្រាប់​ថ្ងៃ​ស្អែក។

  • សូម្បី​តែ​ឥន្ធនូ​ ទម្រាំ​អាច​​បង្ហាញ​ភាព​ស្រស់​ស្អាត​ចែង​ចាំង​ចេញ​មក​ក្រៅ​បាន ក៏​ត្រូវ​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ជាមុន​ដែរ។​

  • អ្នក​ប្រៀប​បាន​ដូច​ជា​មាស​​អីចឹង ដំបូង​ត្រូវ​នៅ​​រោលរាល​ជាមួយ​ភ្លើង​ក្តៅ​ងំ តែ​ក្រោយមក​ក្លាយ​ជា​របស់​មាន​តម្លៃ គេ​ឯង​ចង់​បាន​គ្រប់​គ្នា​។​

​ឃ្លា​ទុក​អាន​ពេល​អ្វី​ៗ​ប្រែ​ប្រួល​មិន​ទៀង​ទាត់​ឬ​ចង់​ឲ្យ​ខ្លួន​ឯង​មាន​បម្លាស់​ប្តូរ​ប្រសើរ​ឡើង

  • ​កុំ​រង់​ចាំ​ឲ្យ​ពន្លឺ​ចាំង​មក​លើ​ខ្លួន​អ្នក ត្រូវ​រត់​ទៅ​កន្លែង​ដែល​មាន​ពន្លឺ​ដោយ​ខ្លួន​ឯង។

  • កុំ​នៅ​ធ្វើ​ស្ទក់​ៗ ចាំ​អ្នក​នេះ​អ្នក​នោះ ពេល​នេះ​ពេល​នោះ។ ចង់​ធ្វើ​អ្វី​មួយ ត្រូវ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ទើប​អាច​រីក​​ចម្រើន​ប្រសើរ​ឡើង​បាន​។​

  • ​មាន​តែ​ភាព​តស៊ូ​ប៉ុណ្ណោះ ទើប​អាច​បញ្ចប់​រាល់​ឧបសគ្គ​ និង​ភាព​ភ័យ​ខ្លាច​​ទាំង​ឡាយ។ ប្រើ​សមត្ថភាព​ឲ្យ​ដល់​ទី​បំផុត ដើម្បី​គ្រប់គ្រង​ជីវិត​ឲ្យ​ល្អ និង​មាន​ការ​ផ្លាស់​ប្តូរ​ដើម្បី​ភាព​រុង​រឿង។

ឃ្លា​ទុក​អាន​ពេល​មាន​មនុស្ស​មិន​ចូល​ចិត្ត​អ្នក

  • កុំ​ខ្វល់! ធ្វើ​អ្វី​ដែល​ជា​ខ្លួន​ឯង បង្ហាញ​ការ​ពិត​ឲ្យ​ពួក​គេ​ឃើញ ទាំង​ចំណុច​ល្អ ទាំង​ចំណុច​ខ្វះ​ខាត​។ នេះ​ហើយ​គឺ​ជា​ខ្ញុំ ចង់​គិត​យ៉ាង​ណា​ ស្រេច​តែ​អ្នក​ចុះ គ្មាន​ពេល​ឈឺ​ក្បាល​ជាមួយ​ទេ​។

  • មនុស្ស​ខ្ញុំ​មិន​មែន​​ចេះ​តែ​ផ្លាស់ប្ដូរ​តាម​សម្តី​របស់​អ្នក​ដទៃ​ងាយ​ៗ​ឡើយ។ ​ខ្ញុំ​មិន​មែន​រស់​នៅ​ដើម្បី​ផ្គាប់​ចិត្ត​នរណា​ទេ ហើយ​ក៏​មិន​ចេះ​សម្តែង​ដែរ។ ខ្ញុំ​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង ហើយ​ក៏​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ជា​ខ្ញុំ​។​

  • ឃ្លា​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ដូច​ផ្កា​ត្រូវ​ទឹក​សន្សើម

  • កើត​ទុក្ខ​ស្មុគ​ស្មាញ​ធ្វើ​អី​ពេក នាំ​តែ​ឆាប់​ចាស់​ ចេញ​ជ្រួញ​ ក្មេង​ហៅ​យាយ តប់​ប្រមល់​លើស​ដើម​។

  • រស់​នៅ​ដូច​ជា​ព្រះ​នាង​ក្នុង​គំនូរជីវចល មាន​បញ្ហា​ធំ​ប៉ុណ្ណា ក៏​នៅ​តែ​អាច​ច្រៀង​លេង​ សប្បាយ​រីករាយ រឹង​មាំ ប្រយុទ្ធ​ជាមួយ​នឹង​បញ្ហា រហូត​ទទួល​បាន​ជ័យ​ជម្នះ។

  • ពេល​ធ្វើ​កិច្ចការ​ផ្សេងៗ ត្រូវ​ម៉ឺងម៉ាត់​ច្បាស់​លាស់​ឲ្យ​សម​ជា​ថៅ​កែ ហើយ​ពេល​ទំនេរ​វិញ ត្រូវ​ចេះ​លេង​សើច​​ដូច​កាល​នៅ​វ័យ​ក្មេង។

ឃ្លា​ជួយ​ឲ្យ​ជីវិត​មាន​ពន្លឺ​ចែង​ចាំង

  • សុភមង្គល​អាច​រីក​រាល​ដាល​កាន់​តែ​ធំ ប្រសិន​បើ​អ្នក​ចេះ​ចែក​រំលែក​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​។

  • សុភមង្គល​អាច​កើត​មាន​ឡើង អាស្រ័យ​លើ​ជម្រើស​និង​គំនិត​របស់​អ្នក​ជា​ចម្បង។

  • កុំ​ធ្វើ​មុខ​ក្រញូវ​ៗ​ពេក ព្រោះ​បើ​អ្នក​​ពូកែ​ញញឹម គេ​ឯង​មើល​មក​ ក៏​ស្រស់​ស្រាយ​ទៅ​តាម​ហ្នឹង​ដែរ។

  • បើ​រវល់​តែ​យក​ខ្លួន​ប្រៀប​ធៀបទៅ​នឹង​មនុស្ស​ដែល​ខ្ពស់​ជាង​ខ្លាំង​ពេក អ្នក​គ្មាន​ថ្ងៃ​ស្កប់ស្កល់ទេ។ ភាព​លោភលន់​គ្មាន​ហេតុផល មិន​អាច​ស្វែង​រក​សុភមង្គល​ពិត​ឲ្យ​ខ្លួន​ឯង​បាន​ឡើយ។ ពេញ​ចិត្ត​នូវ​អ្វី​ដែល​អ្នក​មាន ខិត​ខំ​បន្ត​តាម​​សម្រួល​ ពិភព​លោក​មួយ​នេះ ជា​កម្មសិទ្ធិ​របស់​អ្នក​ហើយ​៕

ចុចអានបន្ត៖ ពេលកើតទុក្ខ កុំសំងំយំតែឯង មានដំណោះស្រាយ ៦ យ៉ាង គួរធ្វើភ្លាមៗ

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ ដេត ឈុនអ៉ី