ប្រកាស​ឲ្យ​បុរស​គេង​ជាមួយ​អត់​គិត​លុយ ស្រី​ស្អាត​១៩​ឆ្នាំ​ជាប់​គុក

  • 2019-06-21 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ចង់​ល្បី​ឈ្មោះ​មួយ​ពេល ស្រី​ស្អាត​ម្នាក់​មក​ពី​ប្រទេស​ចិន​បាន​ទទួល​យក​មេរៀន​ដ៏​អធ្ងន់ធ្ងរ​គ្មាន​ថ្ងៃ​អាច​បំភ្លេច​បាន។

ស្រី​ស្អាត​វ័យ​១៩​ឆ្នាំ​ម្នាក៉ ឈ្មោះ Qianjin Yeye មក​ពី​ប្រទេស​ចិន​បាន​បង្ក​ការ​ទាក់ទាញ​មិន​ធម្មតា​នៅ​ពេល​នាង​ចង់​ល្បី​ឈ្មោះ​លើ​បណ្ដាញ​សង្គម។

តាម​នោះ​ដែរ ស្រី​ស្អាត​សាច់​ស​ខ្ចី រាង​ស្រឡូន បាន​បង្ហោះ​នៅលើ​គណនី​បណ្ដាញ​សង្គម​របស់​នាង​ថា ខ្លួន​កំពុង​ស្នាក់​នៅសណ្ឋគារ​លំដាប់​ផ្កាយ​៥ ឈ្មោះ Hilton នៅ​ខេត្ត Hainan។ នាង​បាន​បន្ថែម​ថា ខ្លួន​កំពុង​ស្នាក់​នៅ​បន្ទប់​លេខ ៦៣១៣។ មិន​បញ្ឈប់​ត្រឹម​នោះ​ នាង​ថែម​ទាំង​បង្ហោះ​វីដេអូ​ស្រើបស្រាល​របស់​ខ្លួន​ទៀត​ផង។ ភ្លាម​ៗ​នោះ វីដេអូ​របស់​នាង​ត្រូវ​បាន​គេ​ចែក​រំលែក​រាប់​ម៉ឺន​ដង។

មិន​យូរ​ប៉ុន្មាន​ក្រោយ​នោះ ប្រុស​ៗ​បាន​ពួយ​គ្នា​ទៅ​រក​នាង​ដល់​សណ្ឋគារ និង​បង្ក​ចលាចល​ជា​ខ្លាំង។ ដោយ​សារ​តែ​ទប់​ស្កាត់​លែង​រួច​ សណ្ឋគារ​បាន​ហៅ​ប៉ូលិស​មក​អន្តាគម។ នៅ​វេលា​ប្រហែល​២២​យប់ ប៉ូលិស​បាន​មក​ដល់ តែ​ស្រី​ស្អាត​រូប​នេះ​បាន​ប្ដូរ​សណ្ឋគារ​ទៅ​ជិត​ព្រលាន​យន្តហោះ​រួច​ទៅ​ហើយ។ តែ​ប៉ូលិស​នៅ​តែ​រក​ឃើញ ហើយ​នាង​បាន​ជាប់​បទ មាន​ចេតនា​បង្ក​សកម្មភាព​បេស្យាកម្ម ហើយ​ត្រូវ​ពិន័យ​ជិត​១០០​ដុល្លារ និង​ជាប់​គុក​១៥​ថ្ងៃ។ ក្រោយ​មក​ទើប​នាង​សារភាព​ថា​ខ្លួន​គ្រាន់​តែ​លេង​សើច និង​ចង់​ល្បី​ឈ្មោះ​មួយ​ប្រាវ​លើ​បណ្ដាញ​សង្គម​ប៉ុណ្ណោះ៕

​ចុចអាន៖ ​​ ខឹង​គេ​ថា​ឲ្យ​ខ្លួន​ឯង​ធាត់ ម៉ៅ​សាច់​មាន់​បំពង​អស់​ពី​ហាង​មិន​ឲ្យ​ញ៉ាំ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម