អ្នកម៉ាក់កំពុងតែមានកូនប្រុសហើយ បើឃើញសញ្ញាទាំងនេះ ក្នុងអំឡុងពេលមានផ្ទៃពោះ
- 2019-06-20 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកម៉ាក់កំពុងតែមានកូនប្រុសហើយ បើឃើញសញ្ញាទាំងនេះ ក្នុងអំឡុងពេលមានផ្ទៃពោះ
អ្នកប្រហែលជាចង់ដឹងខ្លាំងណាស់ហើយ ថាកូននៅក្នុងផ្ទៃនេះ ជាកូនប្រុសឬស្រី។ ក្តីរំភើបសុភមង្គលនៅតែកើតមាន មិនថាបានកូនស្រីឬប្រុសក៏ដោយ។ ទោះជាបែបនេះក្តី មានសញ្ញាខ្លះៗ ដែលអ្នកអាចសង្កេតដឹងមុនថា កូននៅក្នុងផ្ទៃគឺជាកូនប្រុស។ យ៉ាងណាត្រូវចាំទុកថា សញ្ញាទាំងអស់មិនអាចត្រូវទាំងស្រុងជាមួយនឹងអ្នកម្តាយគ្រប់រូបបានឡើយ។ សំខាន់ត្រូវថែរក្សាសុខភាព ញ៉ាំអាហារល្អៗ សប្បាយត្រេកអរ នឹងស្វាគមន៍សមាជិកថ្មី។
សញ្ញាមួយចំនួនបញ្ជាក់ថាអ្នកអាចនឹងមានកូនប្រុស
របបអាហារ
ឃ្លានរបស់ប្រៃនិងជូរខ្លាំង៖ បើនៅសុខៗស្រាប់តែចង់ញ៉ាំអាហារដែលប្រៃ ដូចជាដំឡូងបារាំងកញ្ចប់ ឬឃ្លានត្រសក់ត្រាំជាដើម មានន័យថាអ្នកកំពុងតែមានកូនប្រុសហើយ។
ចង់ញ៉ាំតែសំបកក្រៅរបស់នំប៉័ង៖ តើអ្នកធ្លាប់មានអារម្មណ៍ថា ចង់ញ៉ាំតែផ្នែកស្រួយនៃសំបកខាងក្រៅរបស់នំប៉័ងដែរទេ? បើមែនច្បាស់ណាស់ អ្នកកំពុងពពោះកូនប្រុស។
ចង់ក្អួតពេលធំក្លិនចម្លែក៖ ពេលពពោះកូនប្រុស អ្នកតែងតែចាញ់នឹងក្លិនចម្លែកផ្សេងៗរួមទាំងក្លិនបន្លែបៃតងផងដែរ។ ពេលខ្លះសូម្បី ក្លិនពងមាន់ ពងទា ខ្ញី ឬខ្ទឹម ក៏មិនចូលចិត្តដែរ។
រាងកាយ
មុខចែងចាំង៖ ព្រះអង្គម្ចាស់តូច តែងតែបញ្ចេញពន្លឺចែងចាំងនៅលើមុខរបស់អ្នកម្តាយ។ អ្នកមានអារម្មណ៍ថាផ្ទៃមុខមានសំណើមភ្លឺរលោងជាប់ជានិច្ច។
ស្បែកស្ងួត៖ អ្នកចង់តែលាបឡេផ្តល់សំណើម ព្រោះនៅលើស្បែកហាក់បីដូចជាមានសភាពតឹងហើយស្ងួត។
ត្រជាក់បាតជើង៖ អ្នកតែងតែមានអារម្មណ៍ថា រងាត្រង់បាត់ជើង និងចង់ពាក់ស្រោមជើង ដើម្បីឲ្យមានភាពកក់ក្តៅ។
ដៃស្ងួត៖ ប្រហែលជាចម្លែកបន្តិចហើយ។ ត្រជាក់បាតជើង ប៉ុន្តែបែរជាស្ងួតប្រអប់ដៃទៅទៅវិញ ព្រោះនេះជាសញ្ញាដែលអ្នកអាចនឹងមានកូនប្រុស។
ទម្រង់ពោះ៖ បើពោះរបស់អ្នករាងធ្លាក់ចុះមកខាងក្រោម បញ្ជាក់ថាជាកូនប្រុស។
ពណ៌ទឹកនោម៖ ទឹកនោមតែងប្រែប្រួលពណ៌ក្នុងអំឡុងពេលមានផ្ទៃពោះ ដោយសារតែបម្រែបម្រួលអ័រម៉ូន។ ប៉ុន្តែបើទឹកនោមមានពណ៌លឿងក្រមៅ អ្នកមានឱកាសច្រើននឹងបានកូនប្រុស។
សុដន់៖ សុដន់ផ្នែកខាងស្តាំ មានទំហំធំជាងផ្នែកខាងឆ្វេង។
ឡើងទម្ងន់៖ បើអ្នកឡើងគីឡូ ហើយមានអារម្មណ៍ថា ធ្ងន់ត្រង់ពោះខ្លាំង ភាគរយច្រើនណាស់ដែលអ្នកអាចទទួលបានរាជបុត្រតូច៕
ចុចអានបន្ត៖