ស្រលាញ់​គ្នា​ជិត​ផ្ទះ ខ្លាច​អ្នក​ជិត​ខាង​មាត់​ជីប​អូច ទិញ​អី​ឲ្យ​ញ៉ាំ​ត្រូវ​ទុក​នៅ​គំនរ​សំរាម

  • 2019-06-20 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​មាន​អ្នក​ណា​យល់​អារម្មណ៍​អ្នក​ស្រលាញ់​គ្នា​ប៉ះ​ចំ​អ្នក​ក្នុង​ភូមិ ហើយ​មាន​អ្នក​ជិត​ខាង​មាត់​អាក្រក់​ឬ​អត់ គ្រាន់​តែ​ញ៉ាំ​អី​ក៏​មិន​បាន​សុខ​ដែរ។

ពេល​ខ្លះ​គេ​ថា ខ្លាច​អ្នក​ជិត​ខាង​ជាង​ម៉ែ​ឪ​ខ្លួន​ឯង​គឺ​មិន​ខុស​ឡើយ ព្រោះ​ម៉ែ​ឪ​ខ្លួន​ឯង បើ​ស្ដី​បន្ទោស​ក៏​រក​កន្លែង​ស្ងាត់​ៗ​ដែរ បើ​អ្នក​ជិត​ខាង​វិញ គឺ​ប្រជុំ​គ្នា​និយាយ​ដើម​យក​តែ​ម្ដង។ ក៏​ដោយ​ហេតុផល​នេះ​ដែរ គូ​ស្នេហ៍​ដែល​មាន​សង្សារ​ក្នុង​ភូមិ​តែ​១​ពេល​ខ្លះ​មិន​ហ៊ាន​បង្ហាញ​ជា​សាធារណៈ​ឡើយ ខ្លាច​គេ​មាត់​ចេញ​មាត់​ចូល​។

ជាក់​ស្ដែង មុន​នេះ​បន្តិច នៅ​លើ​បណ្ដាញ​សង្គម​វៀតណាម បាន​ល្បី​កក្រើក​រឿង​គូ​ស្នេហ៍​ក្នុង​ភូមិ​តែ​១​ខ្លាច​អ្នក​ជិត​ខាង​ជាង​ខ្លាច​ខ្មោច​ទៅ​ទៀត។

តាម​នោះ​ដែរ គូ​ស្នេហ៍​មួយ​គូ​ខាង​លើ ដើម​ឡើយ គ្រាន់​តែ​ជា​អ្នក​នៅ​ជិត​គ្នា​ប៉ុណ្ណោះ ក្រោយ​មក​ទើប​មាន​ចិត្ត​លើ​គ្នា។ យ៉ាងណាក្ដី ដោយ​សារ​តែ​អ្នក​ផ្ទះ​រាង​ពិបាក គួប​ផ្សំ​នឹង​អ្នក​ជិត​ខាង​មាត់​អាក្រក់ ហើយ​ភ្នែក​ដូច​ម្នាស់​ទៀត​នោះ អ្នក​ទាំង​២​មិន​ហ៊ាន​បង្ហាញ​ពី​មនោសញ្ចេតនា​ជា​សាធារណៈ​ឡើយ។

រូបតំណាង

ថ្ងៃ​មួយ នៅ​ពេល​ខាង​ស្រី​មិន​ស្រួល​ខ្លួន ហើយ​ឃ្លាន​ផង​នោះ ផ្ញើរ​សារ​ទៅ​សង្សារ​ខ្លួន​។ ក្រោយមក​បន្តិច ក៏​បាន​ទទួល​សារ​ពី​ខាង​ប្រុស​ថា​ខ្លួន​បាន​ទិញ​អី​ឲ្យ​នាង​ញ៉ាំ​ហើយ តែ​ដោយ​សារ​តែ​នៅ​ព្រលប់ អ្នក​ជិត​ខាង​មិន​ទាន់​ចូល​ដេក​អស់ ទើប​លោក​មិន​ហ៊ាន​យក​ឲ្យ​ដល់​ផ្ទះ​ទេ គឺ​បាន​ត្រឹម​ទុក​នៅ​កៀន​គំនរ​សំរាម​ប៉ុណ្ណោះ។ ពេល​ឮ​ដូច​នេះ ខាង​ស្រី​រាង​ភ្ញាក់​ផ្អើល​ដែរ តែ​ក៏​បាន​ដើរ​ទៅ​យក​មក​វិញ​ញ៉ាំ៕

​ចុចអាន៖ ​ គូស្នេហ៍ស្រលាញ់គ្នាពិត គេមិនភ្លេចធ្វើរឿងទាំងនេះទេ

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម