ក្មេងជាងវ័យ ហើយសុខភាពល្អទៀតទោះគេងបានតិចក៏ដោយ បើចេះប្រើតិចនិកនេះ

  • 2019-06-17 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ស្ដាប់​ទៅ​ហាក់​ដូច​ជា​វិធី​ធម្មតា​មួយ​ដែល​ជួយ​ឲ្យ​សម្រស់​របស់​មនុស្ស​ស្រី​នៅ​តែ​ក្មេង​ជាង​វ័យ​​បាន​យូរ​ ព្រោះ​​ពួក​គេ​ក៏​បាន​ដឹង​ពី​វិធី​គេង​ឲ្យ​ត្រូវ​ពេល​ ​រួច​ហើយ​ តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​អាច​ធ្វើ​​បាន​។​

មនុស្ស​ភាគ​ច្រើន​មិន​ដឹង​ពី​របៀប​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ​។​ ជួន​កាល​គេ​និយាយ​ថា​គេ​បាន​គេង​ ៧ ឬ ៨​ ម៉ោង​តែ​នៅ​តែ​មាន​អារម្មណ៍​ថា​អត់​កម្លាំង​។​ ព្រោះ​តែ​ពួក​គេ​មិន​ដឹង​ពី​វិធី​គេង​។​ សម្រាប់​អ្នក​ដែល​បាន​ដឹង​ គ្រាន់​តែ​ប្រើ​ពេល​ ២ ម៉ោង​ក្នុង​ការ​គេង​ក៏​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​កម្លាំង​គ្រប់​គ្រាន់​សម្រាប់​ធ្វើការ​បាន​ដែរ​។​

ការ​ពិត​ពេល​ ៣ នាទី​គឺ​ល្អ​ណាស់​សម្រាប់​ការ​គេង​នៅ​ពេល​ថ្ងៃ​។​ យោង​តាម​អ្នក​វិទ្យាសាស្ត្រ​ម៉ោង​ដែល​ល្អ​បំផុត​សម្រាប់​គេង​គឺ​ ១ យប់​។​ ប្រសិន​បើ​អ្នក​គេង​ ៥ នាទី​ក្នុង​ចន្លោះ​ម៉ោង​នេះ​ គឺ​ស្មើ​នឹង​អ្នក​គេ​បាន​ ៥ ម៉ោង​ក្នុង​ពេល​ផ្សេង​។​ ចន្លោះ​ម៉ោង​ ១១​ព្រឹក​ ដល់​ ១ថ្ងៃ​ក៏​មាន​ប្រសិទ្ធ​ភាព​ដែរ​។​ ដូច្នេះ​អ្នក​គួរ​តែ​គេង​ក្នុង​ចន្លោះ​ម៉ោង​ទាំង​នេះ​ មិន​ថា​អ្នក​រវល់​ខ្លាំង​ប៉ុណ្ណា ឬ​មាន​បញ្ហា​គេង​មិន​លក់​យ៉ាង​ណា​ទេ ត្រូវ​តែ​ព្យាយាម​គេង​ឲ្យ​លក់​ក្នុង​ចន្លោះ​ម៉ោង​ទាំង​នេះ​។​

បើ​សិន​ជា​អ្នក​មិន​ព្យាយាម​គេង​ក្នុង​ចន្លោះ​ម៉ោង​ទាំង​នេះ​ទេ​ វា​អាច​នឹង​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​​ខ្លាំង។​ រឹង​តែ​គ្រោះ​ថ្នាក់​ទៀត​​ បើ​សិន​ជា​អ្នក​មិន​គេង​រហូត​ដល់​ម៉ោង​ ៤ ឬ ៥ ជិត​ភ្លឺ​។​ ក្នុង​ចន្លោះ​ម៉ោង​នេះ​ វា​ជា​ម៉ោង​ដែល​​ត្រូវ​ភ្ញាក់​ពី​គេង​វិញ​ហើយ​ តែ​បើ​សិន​ជា​អ្នក​ព្យាយាម​គេង​កំឡុង​ពេល​នេះ​ អ្នក​អាច​នឹង​ត្រូវ​ថ្ងៃ​ជាន់។​ មនុស្ស​ភាគ​ច្រើន​ដែល​មាន​ជំងឺ​គេង​មិន​លក់​ ហើយ​មាន​អារម្មណ៍​ថា​គេង​មិន​បាន​គ្រប់​គ្រាន់​ គឺ​ដោយ​សារ​តែ​ខ្វះ​ការ​យល់​ដឹង​ពី​ការ​គេង​។​

នេះ​ជា​ក្បួន​គេង​ពិសេស​ៗ​ដែល​អ្នក​គួរ​តែ​ដឹង​ ​​

  • ម៉ោង​ ១១ យប់ ដល់ ៣ ជិត​ភ្លឺ​ ជា​ម៉ោង​ដែល​ថ្លើម​ធ្វើ​សកម្មភាព​ខ្លាំង​ជាង​គេ​។​ អ្នក​គួរ​តែ​ចាប់​ផ្ដើម​គេង​នៅ​ម៉ោង​ ១០ កុំ​ធ្វើ​អ្វី​ផ្សេង​ សូម្បី​តែ​និយាយ​ នោះ​អ្នក​នឹង​គេង​លក់​ក្នុង​អំឡុង​ម៉ោង​ ១១​។​ ការ​ធ្វើ​សកម្មភាព​របស់​ថ្លើម​ នឹង​បន្ត​ចូល​ទៅ​ក្នុង​ឈាម​ កម្ចាត់​ជាតិ​ពុល​ នឹង​ធ្វើ​ឲ្យ​ឈាម​ស្រស់​ថ្លា​។​ អ្នក​ដែល​មាន​ទម្លាប់​គេង​ម៉ោង​ទាំង​នេះ​ ទោះ​រស់​នៅ​ដល់​អាយុ​ ១០០ឆ្នាំ​ ទៀត​ក៏​គ្មាន​ជំងឺ​រលាក​ថ្លើម​ ឬ​គ្រួស​ក្នុង​ថង់​ប្រមាត់​ឡើយ​។​

  • ម៉ោង​ ៩ ដល់ ១១ យប់​ ជា​ម៉ោង​ដែល​មាន​តម្លៃ​ខ្លាំង​បំផុត​ សម្រាប់​សុខភាព​។​ នៅ​ម៉ោង​នេះ​ ប្រព័ន្ធ​ការ​ពារ​រាង​កាយ​​ធ្វើ​ការ​យ៉ាង​សកម្ម​។​ ផ្នែក​វេជ្ជសាស្ត្រ​នៅ​លោក​ខាង​កើត​ បាន​និយាយ​ថា​ ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ទាំង​អស់​​រួម​មាន​ ផ្នែក​ខាង​លើ​នៃ​អណ្ដាត​ ក្រអូម​មាត់​ បេះ​ដូង សួត​ ​ ក្រពះ​ ពោះ​វៀន​តូច​ ពោះ​វៀន​ធំ​ តម្រង​នោម​ និង​ប្លោក​នោម​។​ បើ​សិន​ជា​មាន​ទម្លាប់​គេង​ម៉ោង​នេះ នោះ​សរីរាង្គ​ខាង​ក្នុង​ជា​ច្រើន​នឹង​ត្រូវ​បាន​ចិញ្ចឹម​យ៉ាង​ល្អ​។​ អ្នក​​ដែល​មាន​សុខភាព​ល្អ​ ដែល​អាច​រស់​នៅ​បាន​ដល់​ ១០០ ឆ្នាំ​តែង​តែ​មាន​ទម្លាប់​គេង​នៅ​ម៉ោង​នេះ​។​ លើស​ពី​នេះ​ សម្រាប់​មនុស្ស​ស្រី​ដែល​ចង់​រក្សា​សម្រស់​ឲ្យ​នៅ​ក្មេង​ជាង​វ័យ​បាន​យូរ​ នេះ​ជា​ម៉ោង​ដ៏​ល្អ​បំផុត​សម្រាប់​ដំណេក​របស់​អ្នក។

​​ ​ដើម្បី​ទទួល​ដំណេក​ឲ្យ​បាន​ត្រឹម​ត្រូវ​អ្នក​គួរ​តែ​ធ្វើ​តាម​វិធី​ទាំង​ ៣​ នេះ​៖

១. អង្គុយ​ដាក់​ជើង​ខ្វែង​គ្នា​មុន​ពេល​ចូល​គេង​ ​ ដាក់​ដៃ​នៅ​លើ​ភ្លៅ​ ដក​ដង្ហើម​តាម​ធម្មតា​។​ អ្នក​នឹង​មាន​អារម្មណ៍​ថា​ការ​ដក​ដង្ហើម​របស់​អ្នក​ចេញ​ជា​ចង្វាក់​មួយ​ បន្ទាប់​មក​នឹង​មាន​អារម្មណ៍​ថា​ចង់​ស្ងាប​ ការ​ធ្វើ​បែប​នេះ​​មាន​ប្រសិទ្ធ​ភាព​ណាស់​។​

២. ​ សម្រួល​បេះ​ដូង​ គេង​ឲ្យ​ត្រង់​ខ្នង​ ហើយ​ដក​ដង្ហើម​តាម​សម្រួល។

៣. គេង​ផ្អៀង​ទៅ​ស្ដាំ​ ដៃ​ស្ដាំ​កាន់​ត្រចៀក​ ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​អ្នក​គេង​លក់​លឿន​។

អ្នក​គ្រប់​គ្នា​គួរ​តែ​ចាំ​ថា​ការ​គេង​គឺ​ជា​ កត្តា​ចាំ​បាច់​មួយ​ដែល​កំណត់​ពី​អាយុ​របស់​អ្នក​។​ អ្នក​គួរ​តែ​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​ផ្ដល់​តម្លៃ​ឲ្យ​ជីវិត​ខ្លួន​ឯង​៕

ចុចអាន៖ ថ្លើមរបស់អ្នកត្រូវការឲ្យអ្នកចូលគេងនៅម៉ោងនេះ

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម