មិនធម្មតា ! តារាសម្តែង ណាតាយ៉ា ចាយទុន៥ម៉ឺនដុល្លារបើកជំនួញនាំចូលពីប្រទេសជប៉ុន

  • 2019-06-17 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តារា​សម្ដែង ​ណា​តា​យ៉ា ​​បាន​ពង្រីក​​ប្រភព​ចំណូល​របស់​ខ្លួន​បន្ថែម​ពី​​ការងារ​សិល្បៈ​ដោយ​បើក​ជំនួញ​នាំ​ចូល​ផ្ដាច់​មុខ​នូវ​ផលិត​ផល​សម្រស់​ Collagen ​ពី​ប្រទេស​ជប៉ុន​ក្នុង​ទឹក​ប្រាក់​៥ម៉ឺន​ដុល្លារ។

​​​ក្នុង​ពិធី​កាត់​ខ្សែ​បូ​នៃ​​ការ​សម្ពោធ​ផលិត​ផល Inner Moise Collagen ​កាល​ពី​ថ្មី​ៗ​នេះ​ ​កញ្ញា​រៀប​រាប់​ថា ​មូល​ហេតុ​២​យ៉ាង​ធ្វើ​ឲ្យ​​​កញ្ញា​​នាំ​ចូល​ផលិត​ផល Collagen ​​នេះ​មក​ ដោយសារ​ទី​១ ​ Inner Moise Collagen ​ជា​ផលិត​ផល​ល្អ ​ជួយ​ទាំង​សុខភាព​ សម្រស់​និង​ពិសេស​មិន​ប៉ះ​ពាល់​​សុខភាព​​។ ​​ទី​២ ​អាច​រក​ប្រាក់​ចំណូល​​បាន​ខ្ពស់ ​ហើយ​ផលិតផល​នេះ​​កុម្ម៉ង់​ចេញ​ពី​រោង​​ចក្រ​ជប៉ុន ​​មាន​គុណ​ភាព​ខ្ពស់។លើស​ពី​នេះ ​​​ចាប់​តាំង​ពី​លក់​មក​មាន​អតិថិជន ​៩៩​%​ដែល​ប្រើ​ត្រូវ ​ហើយ​សម្រាប់​​តារា​សម្ដែង​រូប​នេះ គឺ​មាន​គោល​ដៅ​លក់​តែ​ផលិត​ផល​​ល្អ​​ចំ​ពោះ​អតិថិជន​តែ​ប៉ុណ្ណោះ​។

ផលិត​ផល​នេះ​អា​ច​ញ៉ាំ​បាន​ទាំង​បុរស​និង​ស្ត្រី ​សូម្បី​ស្ត្រី​មាន​ផ្ទៃ​​ពោះ​បំបៅ​​ដោះ​ អ្នក​ជំ​ងឺ​ទឹក​នោម​ផ្អែម ​គីស ​និង​បញ្ហា​ក្រពះ​ពោះ​វៀន​រ៉ាំ​រ៉ៃ ​ក៏​​អាច​ទទួល​ទាន​បាន​ដែរ។ ​មួយ​វិញ​ទៀត ​ផលិត​ផល​នេះ ​ជួយ​ឲ្យ​ស្បែក​ស្អាត ​​ក្មេង​ជាង​វ័យ​ព្រោះ​ជា​អាហារ​របស់​ស្បែក​និង​អាហារ​របស់​សុខភាព​ ​ដែល​មាន​សារធាតុ​ចិញ្ចឹម​និង​បំប៉ន​ជាមួយ​វីតាមីន​​​​​​​​​​​​​​​​​​​​​​​​​​។ ​ចំពោះ​វិធី​ញ៉ាំ​ងាយ​ស្រួល​គឺ​ញ៉ាំ​មួយ​ថ្ងៃ​​១​កញ្ចប់​មុន​ចូល​គេង ។​

តារា​សម្ដែង​ប្រឡូក​សិល្បៈ​តាំង​ពី​ឆ្នាំ​២០១៥​​ ​បន្ត​ថា ​​​គ្រោង​នឹង​​បើក​ជា​ក្រុម​ហ៊ុន​​ធំ​លក់​ផលិត​ផល​សុខភាព​សុទ្ធ​តែ​ម្ដង ដើម្បី​តម្រូវ​ការ​អតិថិជន​ឲ្យ​កាន់​តែ​សម្បូរ​បែប​៕

លោក IKEDA MINORU ​​អ្នក​សម្រប​សម្រួល​ផ្នែក​ផលិត​និង​ប្រធាន​ផ្នែក​លក់

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម