នៅ​សុខ​ៗ​មាន​អារម្មណ៍​ថា​សោកសៅ ៦ វិធី​នេះ​អាច​ជួយ​ឲ្យ​ស្រស់​ស្រាយ​ឡើង​វិញ

  • 2019-06-14 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ចិត្ត​មនុស្ស​ម្នាក់​ៗ​មាន​ផ្ទុក​រឿងរ៉ាវ​ជាច្រើន​មាន​តែង​សប្បាយ និង​កម្សត់។ ពេល​នឹក​ដល់​រឿង​កម្សត់ ទឹកមុខ​ក៏​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ តែ​អ្នក​អាច​ប្រមូល​អារម្មណ៍​មក​វិញ តាមរយៈ​វិធី​ទាំង ៦ នេះ។

១.ចេញ​ពី​បរិយាកាស ឬ​កន្លែង​អាប់អួ​នោះ​សិន

ពេល​មាន​អារម្មណ៍​មិន​ល្អ​បែប​នេះ អ្នក​គួរតែ​ដើរ​ចេញ​ពី​វា​បន្តិច ដើម្បី​កុំឲ្យ​ចិត្ត​នឹក​ឃើញ​ដល់​រឿង​នោះ​ទៀត។ ការ​ដកឃ្លា​ចេញ​ក្រៅ អាច​ជួប​អ្វី​ថ្មី​ដែល​ធ្វើឲ្យ​ចិត្ត​អ្នក​រសាយ​បាន នោះ​ស្នាម​ញញឹម​នឹង​លេចឡើង​ម្ដង​ទៀត។

២.មក​មនុស្ស​ម្នាក់​មក​ពិភាក្សា​គ្នា

មិន​ថា​បុគ្គល​នោះ​ជា​មិត្តភ័ក្ដិ សមាជិក​គ្រួសារ ដៃគូ កូនចៅ ឬ​ចៅហ្វាយនាយ​ឡើយ បើ​អ្នក​គិត​ថា ជិតស្និទ្ធ និង​ចុះ​សម្រុង​ជាមួយ​គ្នា អាច​ចែករំលែក​រឿង​ក្នុង​ចិត្ត​បាន។

៣.មើល​រឿង​កំប្លែង

គ្មាន​អ្វី​ដែល​ធ្វើឲ្យ​មនុស្ស​មាន​អារម្មណ៍​ល្អ​ជាង​សំណើច​ដែល​បាន​ពី​រឿង​កំប្លែង ឬ​តុក្កតា​ណាស់។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​អាក្រក់ ឬ​មាន​អារម្មណ៍​សោកសៅ​ខ្លាំង​មើល​រឿង​កំប្លែង​សំណព្វ នោះ​អារម្មណ៍​អ្នក​អាច​ប្រសើរ​ឡើង​វិញ។

៤.រក​កន្លែង​បន្ធូរ​អារម្មណ៍

បច្ចុប្បន្ន​នេះ​មាន​កន្លែង​កម្សាន្ត​ជាច្រើន អ្នក​អាច​ជ្រើសរើស ១ ដើម្បី​ដើរ​លំហែ​បាន។ បរិយាកាស តន្ត្រី រសជាតិ​អាហារ ឬ​ភេសជ្ជៈ អាច​ផ្លាស់ប្ដូរ​អារម្មណ៍​មនុស្ស​បាន។

៥.គេង

បិទ​ភ្នែក​សម្ងំ​គេង ហើយ​ប្រាប់​ខ្លួនឯង​ថា កុំ​គិត​ច្រើន មួយ​សន្ទុះ​ក្រោយ​អ្នក​អាច​គេង​លក់ ហើយ​ក្រោក​ឡើង​ភ្លេច​រឿងរ៉ាវ​មិន​សប្បាយ​ចិត្ត​នោះ​តែម្ដង។

៦.ធ្វើអ្វី​មួយ​ល្អ

មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​ឲ្យ​អារម្មណ៍​អ្នក​ត្រឡប់​មក​រីករាយ​វិញ គួរតែ​ធ្វើ​អំពើ​ល្អ៕

​ចុចអាន៖ ​​ សម្តីចាក់ដោត ១១ ឃ្លា អានហើយជួយឲ្យអ្នកស្គាល់ពីជីវិតច្បាស់ដូចថ្ងៃ

ប្រភព៖ powerofpositivity ប្រែសម្រួល៖ ​ទ្រី រ៉ាវី