ឈប់ប្រើផលិតផលនោះភ្លាម! បើឃើញសញ្ញាទាំងនេះ បញ្ជាក់ថាមុខអ្នកប្រតិកម្មខ្លាំងហើយ

  • 2019-06-13 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផលិត​ផលនី​មួយ​ៗ​សុទ្ធ​តែ​មាន​គ្រឿង​ផ្សំ​ខុស​ៗ​គ្នា ដែល​ធ្វើ​ឲ្យ​គុណ​តម្លៃ​របស់​វា​ក៏​ទៅ​តាម​នោះ​ដែរ។ គ្រប់​ផលិតផល​ម៉ាក​ល្បី​ៗ​យ៉ាង​ណា មិន​ប្រាកដ​ថា​​ត្រូវ​គ្រប់​ប្រភេទ​ស្បែក​មុខ​នោះ​ទេ ។ ពេល​ខ្លះ​លាប​ទៅ ​អាច​ធ្វើ​ឲ្យ​មុខ​ប្រតិកម្ម អា​ឡែ​ស៊ី​ក៏​ថា​បាន។

សញ្ញា​បង្ហាញ​ថា​ស្បែក​ប្រតិកម្ម​នឹង​ផលិតផល​កំពុង​លាប ៖

​-ឡើង​មុន​ខ្លាំង ដោយសារ​ផលិត​ផល​ដែល​អ្នក​លាប​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស និង​កោសិកា​ស្ងួត​ខ្លាំង​ពេក -ឡើង​កន្ទួល​ក្រហម និង​រមាស់​តាម​តំបន់​ដែល​​លាប អាច​វិវត្ត​ជា​អាឡែស៊ី​ធ្ងន់​ធ្ងរ -លេច​​ស្នាម​អុជ​តូច​ៗ​ក្រហម​ដូច​មូស​ខាំ​នៅ​លើ​ស្បែក​ហើយ​រមាស់​ -ស្បែក​ស្ងួត​ហើយ​រលាក -ស្បែក​ប្រែ​ជា​ខ្មៅ​ស្រអាប់ ហើយ​ជ្រួញ -ស្នាម​អុជ​ខ្មៅ​ដូច​អាចម៍​រុយ​លេច​ឡើង ស្ងួត​ និង​របក​

ដំណោះ​ស្រាយ ៖

អ្នក​ត្រូវ​ឈប់​លាប​ផលិតផល​នោះ​ជា​បន្ទាន់​ ។ ​ពេល​ខ្លះ​​អាការៈ​ប្រតិកម្ម​នោះ​នឹង​​ថយ​​ចុះ​ជា​លំ​ដាប់ រហូត​បាត់​ទាំង​ស្រុង​ក៏​មាន​។ ប៉ុន្តែ​អាការៈ​ខ្លះ​​មាន​សភាព​ធ្ងន់​​ធ្ងរ​ពេក ត្រូវ​ការ​ចំណាយ​ពេល​វេលា​យូរ និង​ការ​ព្យាបាល​។ ​ចំពោះ​ការ​ប្រតិកម្ម​​ធ្វើ​ឲ្យ​ស្បែក​​ក្រហម​ដោយ​ការ​ប្រើ​ផលិត​ផល​មាន​ធាតុ​ផ្សំ Eumovate, Dermovat, Flucinar អាច​ឆាប់​ជា​សះ​ស្បើយ​រយៈ ពេល​ខ្លី។ រី​ឯ​ប្រភេទ​ Clarytine, Celestamine, Cezil, Peritol, Pipolphen, Semprex  ត្រូវ​ការ​ព្យាបាល​យូរ​។

​វិធី​ការពារ ៖

​ចៀស​វាង​ប្រើ​ផលិត​ផល​ខុស មុន​ពេល​ទិញ​​អ្នក​អាច​តេស្ត៍​ជា​មុន​សិន ​ចៀស​វាង​ទិញ​ទៅ​ប្រើ​មិន​កើត ខាត​ទាំង​លុយ។ ​វិធី​តេស្ត៍ ​គឺ​លាប​ផលិតផល​នោះ​បន្តិច​លើ​ស្បែក​ដៃ​ខាង​ក្រោយ (​ស្បែក​ក្រោយ​ពណ៌​ស) ដោយ​ទុក​ប្រហែល​ពី​២៤​ម៉ោង ទៅ​៤៨​ម៉ោង សម្រាប់​ផលិត​ផល​ដែល​​ងាយ​​នឹង​ប្រតិកម្ម​លឿន។ ​បើ​សិន​ជា​គ្មាន​លេច​សញ្ញា​ប្រតិកម្ម​ដូច​រៀប​រាប់​ខាង​លើ ​នោះ​ស្បែក​របស់​អ្នក​គ្មាន​បញ្ហា​ជាមួយ​ផលិត​ផល​នោះ​ទេ៕​​​​​ ​

ចុចអាន៖ ​ សាមញ្ញៗ​ដោយ​វិធី៧​យ៉ាង​ កាត់បន្ថយស្បែកមុខខ្លាញ់ពូកែសក្កិសិទ្ធ

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម