សម្តីចាក់ដោត ១១ ឃ្លា អានហើយជួយឲ្យអ្នកស្គាល់ពីជីវិតច្បាស់ដូចថ្ងៃ
- 2019-06-13 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តីចាក់ដោត ១១ ឃ្លា អានហើយជួយឲ្យអ្នកស្គាល់ពីជីវិតច្បាស់ដូចថ្ងៃ
អ្នកមានមិនប្រាកដថាសប្បាយចិត្ត ហើយអ្នកក្រក៏មិនប្រាកដថាវេទនាដែរ។ លុយអាចទិញអាហារបាន តែលុយមិនអាចទិញក្តីស្រលាញ់បានឡើយ ព្រោះស្នេហាមិនមែនជាអាហារដែលអ្នកអាចញ៉ាំបានឡើយ។
គ្រាន់តែចំណាយពេលពីរបីនាទីដើម្បីអាន ប្រយោគដែលមានអត្ថន័យទាំងនេះអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន៖
១. កុំនិយាយថានរណាម្នាក់មានសំណាងពេលឃើញគេជោគជ័យ ខណៈពេលដែលអ្នកមិនបានដឹងរឿងគេច្បាស់នៅឡើយ។
២. បន្ទាប់ពីភ្លៀងរាំង នឹងមានឥន្ធនូ ឬនឹងមានភ្លៀងខ្លាំងជាងនេះ តែត្រូវស្ងប់ចិត្តហើយតាមដានការព្យាករណ៍អាកាសធាតុសិន។ តែការព្យាករណ៍គ្រាន់តែជាការព្យាករណ៍។ ត្រូវរៀបចំផែនការតាមដែលអាចធ្វើទៅបាន ទោះបីជាវាមិនល្អក៏ដោយ។
៣. អ្នកគ្រប់គ្នាមានរឿងផ្ទាល់ខ្លួនរៀងខ្លូន មានការព្រួយបារម្ភ មិនដូចគ្នានោះទេ។ ដូច្នេះហើយ អ្នកមិនមែនមានតែអ្នក ឬមិនមែនមានតែខ្ញុំទេ។ អ៊ីចឹងហើយឈប់គិតអ្នកជាមនុស្សដែលគ្មានសំណាងគ្រប់ពេល ឬមានតែបញ្ហាម្នាក់ឯង។
៤. លុយមិនអាចធ្វើអ្វីគ្រប់យ៉ាងឲ្យអ្នកបានមែន តែលុយអាចផ្តល់ឲ្យអ្នកនូវរបស់ជាច្រើន។
៥. រាល់ព្រះអង្គម្ចាស់ និងព្រះនាងនៅក្នុងរឿងព្រេងនិទានកំពុងតែជាប់រវល់រស់នៅយ៉ាងសប្បាយរីករាយនៅក្នុងទំព័រសៀវភៅ។ ពួកនឹងមិនចេញមករស់នៅក្នុងពិភពលោកពិតប្រាកដទេ។ ដូច្នេះវាគ្រាន់តែជាការបំភាន់ភ្នែកតែប៉ុណ្ណោះ។
៦. ទោះបី ជាអ្នកខំប្រឹងខ្លាំងប៉ុណ្ណោក៏ដោយ ក៏នៅតែមានអ្នកផ្សេងដែលខំប្រឹងជាងអ្នកដែរ។ ការខំប្រឹងប្រែងគឺមិនចេះគ្រប់គ្រាន់តែ ដូច្នេះហើយកុំបញ្ឈប់ការព្យាយាមក្នុងរឿងអ្វីមួយឲ្យសោះ។
៧. គ្មាននរណាស្រលាញ់អ្នកពិតប្រាកដជាងខ្លួនឯង និងប៉ាម៉ាក់របស់អ្នកនោះទេ។ អ្នកប្រហែលជាបានឮប្រយោគនេះច្រើនជាងរាប់ពាន់ដងហើយ តែកុំមានជំនឿទាំងស្រុងទៅលើនរណាម្នាក់ក្រៅពីខ្លួនឯង និងប៉ាម៉ាក់របស់អ្នក។
៨. បើសិនជាក្តីស្រមៃមួយបរាជ័យ នៅមានក្តីស្រមៃផ្សេងទៀត។ បើស្នេហាមួយត្រូវបញ្ចប់នៅមានស្នេហាផ្សេងទៀត។ ដោយសារតែមិនថាផែនដីនេះដាក់ទោសអ្នកប៉ុណ្ណា តែជីវិតនៅតែបន្តទៅមុខរហូត។
៩. Alexander Solshenitsen ប្រាប់ថា ពេលអ្នកនិយាយកាន់តែតិច អ្នកស្តាប់កាន់តែឮ។
១០. អណ្តាតគ្មានឆ្អឹង តែអាចបំផ្លាញបេះដូងបានងាយបំផុត ដូច្នេះត្រូវប្រយ័ត្នជាមួយសម្តីខ្លួនឯង។
១១. កុំព្យាយាមពន្យល់នរណាម្នាក់ថាអ្នកជានរណា។ ព្រោះមនុស្សដែលជឿអ្នកមិនត្រូវការវាទេ ហើយអ្នកដែលមិនចូលចិត្តអ្នកនឹងមិនជឿសម្តីអ្នកទេ៕
ចុចអាន៖ វិធីស្រួលៗ ១០ យ៉ាងទុកប្រើតបតជាមួយអ្នកពូកែនិយាយដើមគេ