ស្រីៗគួរដឹង! អាហារដែលត្រូវញ៉ាំនិងត្រូវជៀសវាងពេលមករដូវ ដើម្បីឲ្យរាងកាយរឹងមាំអារម្មណ៍​ល្អ​

  • 2019-06-13 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​នឿយ​ហត់ អារម្មណ៍​តាន​តឹង​មិន​នឹងន​ រួម​ទាំងការ​​ឈឺ​ចុកចាប់​ក្នុង​ពោះ​ជា​ដើម តែង​​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​មនុស្ស​ស្រី​មក​រដូវ។ អាហារ​ដែល​អ្នក​​ញ៉ាំ​គឺ​សំខាន់​បំផុត​សម្រាប់​ពេល​នេះ។ អាហារ​ដែល​មាន​ជីវជាតិ​ត្រឹម​ត្រូវ អាច​ជួយ​កាត់​បន្ថយ ការ​ឈឺ​រោយ​ក្នុង​សាច់​ដុំ ហើម​ពោះ​ ឈឺ​ក្បាល និង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​​អាហារ​។ ហេតុ​នេះ ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​នៅ​តែ​រឹង​មាំ មិន​ចុះ​ខ្សោយ​ មាន​អារម្មណ៍​ល្អ មនុស្ស​ស្រី​គ្រប់​រូប គួរ​ដឹង​ពី​អាហារ​ដែល​ត្រូវ​ញ៉ាំ​និង​ត្រូវ​ជៀសវាង។

**អាហារ​​មិន​គួរ​ញ៉ាំ​

គ្រឿង​ស្រវឹង​

បើ​អ្នក​ផឹក​ស្រា​ឬ​គ្រប់​ភេសជ្ជៈ​ណា​ដែល​មាន​ជាតិ​អាល់កុល វា​ពិត​ជា​ប៉ះពាល់​ខ្លាំង​បំផុត​​ចំពោះ​សុខភាព​ ដូច​ជា​រដូវ​មក​មិន​ទៀង កម្រិត​អេស្ត្រូសែន​កើន​ឡើង ធ្វើ​ឲ្យ​សភាព​ពេល​មក​រដូវ​កាន់​តែ​យ៉ាប់​យ៉ឺន​ជាង​មុន។ គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ឬ​ផឹក​ទឹក​ដូង​ជំនួស​វិញ​ ទើប​អាច​ជួយ​ផ្តល់​សំណើម​ដល់​រាង​កាយ​។​

​កាហ្វេ

ទោះ​អ្នក​ញៀន​ផឹក​កាហ្វេ​រាល់​ថ្ងៃ​ ក៏​គួរ​ផ្អាក​សិន​ទៅ ក្នុង​អំឡុង​ពេល​៤-៥​ថ្ងៃ​នេះ។ វា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​និង​ចង្វាក់​បេះដូង​​កើន​ឡើង បណ្តាល​ឲ្យ​អ្នក​តាន​តឹង ឆាប់​ភ័យ​តក់​ស្លុត និង​​ប្រឈម​ជាមួយ​រោគសញ្ញា PMS (Premenstrual syndrome) ។ គួរ​ជំនួស​មក​វិញ ដោយ​ការ​ផឹក​​តែ​បៃតង ទឹក​ប៉េងប៉ោះ​ឬ​ទឹក​ការ៉ុត​ស្រស់​ល្អ​ជាង។​

​​​អាហារ​ផ្អាប់​

អាហារ​ក្លាសេ​ឲ្យ​កក Fast food សាច់​បីជាន់ ត្រសក់​ត្រាំ និង​អាហារ​វេច​ខ្ចប់​ដាក់​ថង់​ដាក់​កំប៉ុង​ទុក​យូរ គឺ​មិន​ល្អ​ទាល់​តែ​សោះ​ បើ​អ្នក​ញ៉ាំ​ពេល​មក​រដូវ​។ វា​អាច​ចូល​ទៅ​វាយ​លុក​អ័រម៉ូន និងធ្វើ​ឲ្យ​អាការៈ​មុន​ពេល​មក​រដូវ​កាន់​តែ​អាក្រក់​​។ ​យ៉ាង​ណា​មិញ ត្រូវ​ឆ្លៀត​ធ្វើ​ម្ហូប​ញ៉ាំ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ព្យាយាម​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន ឬ​ញ៉ាំ​​បបរ​ក្តៅ​ឧណ្ណៗ​កាន់​តែ​ល្អ។

អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់

​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ក្រៅ​ពី​ធ្វើ​ឲ្យ​ធាត់​ហើយ​ ក៏​អាច​បង្ក​​ផល​ប៉ះពាល់​ដល់​អ័រម៉ូន បណ្តាល​ឲ្យ​អ្នក​ឈឺ​ចុក​ចាប់​ក្នុង​ពោះ មាន​អារម្មណ៍​ថា​ហើម​ឬ​ឆ្អល់​ជា​ដើម។ វា​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​កាន់​តែ​ស្ងួត គ្មាន​សំណើម។

​អាហារ​បំពង​

​អាហារ​បំពង​ដូច​ជា ដំឡូង​បារាំង នំ​កញ្ចប់ នំ​​ឃុក​ឃី...អាច​ធ្វើ​ឲ្យ​កម្រិត​អេស្រ្តូសែន​កើន​ឡើង និង​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍​។

​អាហារ​មាន​ជាតិ​ប្រៃ

​អាហារ​ដែល​ប្រើ​អំបិល​ច្រើន អាច​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ជាតិ​ទឹក ប៉ះពាល់​អារម្មណ៍ និង​ហើម​ពោះ​ក៏​មាន​។

**អាហារ​ដែល​គូរ​ញ៉ាំ​

បន្លែ​ពណ៌​បៃតង​

​សូកូឡា​ខ្មៅ​

ចេក​

​ត្រី​សាល់ម៉ុន​

យ៉ាអួ

នំបុ័ង​ស្រូវ​សាឡី​

ផ្លែ​ឪឡឹក

គ្រាប់​ធញ្ញជាតិ

តែ chamomile

​ចុចអានបន្ត៖

ប្រភព៖ bebeautiful ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម