សញ្ញាទាំង​ឡាយ​​បង្ហើប​ថា crush កំពុង​បើក​ភ្លើង​បៃតង​ឲ្យ​អ្នក​ហើយ

  • 2019-06-13 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​តាម​ស៊ើប​ការ ក៏​ដូច​ជា​ចូល​ស្និទ្ធិស្នាល​នឹង​គេ​បាន​យូរ​ហើយ ប្រសិន​បើ​គេ​បង្ហាញ​សកម្មភាព​ទាំង​នេះ មាន​ន័យ​ថា គេ​កំពុង​បើក​ភ្លើង​បៃតង​ឲ្យ​អ្នក​ហើយ។

១. គេ​ទាក់​ទង​មក​មុន

ខណៈ​កាល​គ្រា​ដំបូង ពេល​មិន​ទាន់​មាន​ចិត្ត​លើ​យើង​វិញ​នោះ សុទ្ធ​តែ​ជា​យើង​ទាំង​អស់ ដែល​តែងតែ​ទាក់ទង​ទៅ​មុន។ តែ​ប្រសិន​បើ ស្គាល់​គ្នា​បាន​រយៈ ហើយ​បើ​គេ​មិន​ទើសទែង​យើង ហើយ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ល្អ​នឹង​វិញ​នោះ ម្ដងម្កាល គេ​នឹង​ជា​អ្នក​ទាក់ទង​មក​យើង​មុន​ដូច​ជា ផ្ញើ​សារ​អរុណសួស្ដី​ជា​ដើម។

២. មាន​អី​ថ្មី​ ចង់​អួត​នឹង​យើង

គេ​តែង​ប្រាប់​យើង​ពី​អ្វី​ដែល​ថ្មី​ៗ​នៅ​ក្នុង​ជីវិត​គេ ដូច​ជា​មាន​ការងារ​ថ្មី ទទួល​បាន​លទ្ធផល​សិក្សា​ល្អ​ជា​ដើម។ សកម្មភាព​នេះ​បង្ហាញ​ថា យើង​មាន​តំណែង​អ្វី​មួយ​នៅ​ក្នុង​ចិត្ត​គេ​ដែរ មិន​មែន​អត់​សោះ​ឡើយ។

៣. បង្កើត​ឱកាស​ជួប​គ្នា

បើ​សិន​ជា​ចូលចិត្ត​គ្នា​ហើយ ប្រាកដ​ជា​ស្វែង​រក​ឱកាស​ដើម្បី​បាន​ជួប​គ្នា​ញឹកញាប់​បំផុត។ ដូច​នេះ នៅ​ពេល​គេ​ចាប់​ផ្ដើម​មាន​ចិត្ត​មក​វិញ បើ​យើង​មិន​រក​ឱកាស គេ​ក៏​រក​ឱកាស​ខ្លួន​ឯង​ដើម្បី​អ្នក​ទាំង​២​បាន​ជួប​មុខ​ដែរ។

៤. អ្នក​ប្រទះ​ឃើញ​គេ​លួច​មើល​យើង

កែវ​ភ្នែក​គឺ​ជា​កន្លែង​ដែល​មិន​អាច​លាក់​មនោសញ្ចេតនា​បាន​នោះ​ឡើយ។ ប្រសិន​បើ​អ្នក​ចាប់​បាន គេ​តែង​លួច​សម្លឹង​អ្នក ហើយ​ពេល​ត្រូវ​ចាប់​បាន គេ​ងាក​ចេញ​នោះ ប្រាកដ​ជា​មាន​អារម្មណ៍​នឹង​យើង​ពិត​មែន​ហើយ៕

ចុចអាន៖ ​​ ៤ចំណុច​​ជា​ក្ដី​សុខ​ស្ងប់​ស្ងាត់​របស់​មនុស្ស​ចិត្ត​ស្មោះ​ ទោះ​លួច​ស្រលាញ់​គេ​តែ​ម្នាក់​ឯង​ក៏​ដោយ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម