៤ចំណុច​​ជា​ក្ដី​សុខ​ស្ងប់​ស្ងាត់​របស់​មនុស្ស​ចិត្ត​ស្មោះ​ ទោះ​លួច​ស្រលាញ់​គេ​តែ​ម្នាក់​ឯង​ក៏​ដោយ

  • 2019-06-12 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​លួច​ស្រលាញ់​គេ​តែ​ម្ខាង​ ​ជា​រឿង​ដែល​ពិបាក​ទ្រាំ​ និង​ជា​រឿង​ដែល​ពិបាក​យល់​មួយ​​។​ តែ​យ៉ាង​ណា​ក៏​មនុស្ស​​ភាគ​ច្រើន​មិន​សារភាព​មុន​ដែរ​ជា​ពិសេស​មនុស្ស​ស្រី​ព្រោះ​នាង​ ខ្លាច​ទទួល​យក​ចម្លើយ​នោះ​មិន​បាន​។​ ម៉្យាង​ទៀត​ត្រឹម​លួច​ស្រលាញ់​បែប​នេះ​ក៏​ល្អ​ព្រោះ​នាង​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់​ក្នុង​ខ្លួន​បែប​នេះ៖

រូបតំណាង

**១.​ សុំ​ត្រឹម​ជួប​មុខ​ក៏​បាន​ គឺ​សប្បាយ​ចិត្ត​គ្រប់​គ្រាន់​ហើយ​**

មិន​ថា​នៅ​ទី​ណា​ ឬ​ពេល​ណា​ទេ​ មុខ​មាត់​របស់​គេ​ តែង​តែ​លេច​ចេញ​ជា​រួប​រៀង​ឡើង​ក្នុង​ខួ​ក្បាល​របស់​អ្នក​។​ អ្នក​សប្បាយ​រីករាយ​ ស្រស់​ស្រាយ​ខ្លាំង​នៅ​ពេល​ជួប​មុខ​គេ​ម្ដង​ៗ​។​ ទោះ​មិន​បាន​នៅ​ក្បែរ​ តែ​ពេល​ឃើញ​គេ​ពី​ចម្ងាយ​ក៏​ធ្វើ​ឲ្យ​អ្នក​អស់​ចិត្ត​ដែរ​។​ ឃើញ​គេ​ម្ដង​ក្នុង​មួយ​ថ្ងៃ​ គ្រប់​គ្រាន់​នឹង​ធ្វើ​ឲ្យ​ថ្ងៃ​របស់​អ្នក​មាន​រស្មី​។​

២.​ ចូល​ឆែក​មើល​បណ្ដាញ​សង្គម​​ចង់​ដឹង​ថា​គេ​ធ្វើ​អ្វី​ខ្លះ

នាង​គិត​ថា​ខ្លួន​ឯង​គ្មាន​ឋានៈ​ឬ​សិទ្ធ​ក្នុង​ការ​សួរ​នាំ​ថា​គេ​ធ្វើ​អ្វី​ខ្លះ​នោះ​ទេ​ រឹតតែ​មិន​ហ៊ាន​ឆាត​ឬ​សូរ​នាំ​មិត្ត​ភក្តិ​ ដូច្នេះ​ហើយ​មាន​តែ​ បណ្ដាញ​សង្គម​ Facebook ឬ​ Instragram​ទេ​ ដែល​អ្នក​អាច​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី។​ ម៉្យាង​ទៀត​ បើ​ឃើញ​គេ​អនឡាញ​ អ្នក​សប្បាយ​ចិត្ត​នឹង​ បង្ហោះ​សារ​​ដៀង​ៗ​ ឲ្យ​គេ​ដឹង​ពី​អារម្មណ៍​ខ្លួន។​ តែ​ប៉ុន​នឹង​ជា​សេចក្ដី​សុខ​ខ្លាំង​ណាស់​ទៅ​ហើយ​សម្រាប់​អ្នក។​

៣..​ អ្នក​រវើរវាយ​ ថា​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ពេល​អ្នក​បាន​គេ​ជា​សង្សារ​

មាន​តែ​អ្នក​លួច​ស្រលាញ់​គេ​ម្នាក់​ឯង​ទេ​ដែល​យល់​អារម្មណ៍​នេះ។​ អ្នក​រវើរវាយ​នឹក​ស្រម៉ៃ​ថា​បាន​គ្នា​ជា​សង្សារ​ ធ្វើ​រឿង​ផ្អែម​ល្ហែម​ជា​ច្រើន​ដូច​ជា​ញ៉ាំ​បាយ​ជា​មួយ​គ្នា​ មើល​គុណ​ជា​មួយ​គ្នា​ កាន់​ដៃ​គ្នា​ កំដរ​គ្នា​ទៅ​គ្រប់​ទី​កន្លែង​ជា​ដើម។​ ទោះ​បាន​ត្រឹម​ស្រម៉ៃ​តែ​អ្នក​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ក្នុង​ពិភព​ដែល​អ្នក​មើល​ឃើញ​នោះ។

៤.​ ជូន​ពរ​គេ​ពី​ចម្ងាយ​ពេល​គេ​រក​បាន​មនុស្ស​ដែល​គេ​ស្រលាញ់​

ទោះ​ពិបាក​ចិត្ត​បន្តិច​មែន​តែ​យើង​សប្បាយ​ចិត្ត​នៅ​ពេល​ Crush​ មាន​សេចក្ដី​សុខ។​ អ្នក​នៅ​ចាំ​មើល​និង​អបអរ​ពេល​លឺ​ដំណឹង​ថា​គេ​សុខ​សប្បាយ​ឬ​មាន​ក្ដី​សុខ​៕​

ចុចអាន៖ ​ គ្មានអ្នកណាហ៊ាន Crush លើអ្នកទេ បើមានចំណុច ៥យ៉ាងនេះជាប់ខ្លួន

អត្ថបទ៖ ​Pencharm

អត្ថបទពេញនិយម