វិធីស្រួលៗ ១០ យ៉ាងទុកប្រើតបតជាមួយអ្នកពូកែនិយាយដើមគេ
- 2019-06-12 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីស្រួលៗ ១០ យ៉ាងទុកប្រើតបតជាមួយអ្នកពូកែនិយាយដើមគេ
មិនចេះអត់ទេអ្នកដែលពូកែរិះគន់ និយាយដើមគេពីក្រោយខ្នងនោះ។ មិនថានៅសាលា កន្លែងធ្វើការ តែងតែមានមនុស្សប្រភេទនេះ។ ហើយអ្នកក៏មិនចាំបាច់ខ្វល់ខ្វាយច្រើនមួយពួកមនុស្សទាំងអស់នោះដែរ ប្រើតែវិធី ១០ យ៉ាងនេះទៅ ដឹងតែម្នាក់ៗរអៀសខ្លួន ដើរឱនមុខពេលឃើញអ្នកមិនខានទេ៖
១. ធ្វើធម្មតាៗ
ទោះបីការដែលត្រូវបានគេនិយាយដើម ធ្វើឲ្យអ្នកខឹង ឬពិបាកចិត្ត ប៉ុន្តែអ្វីដែលអ្នកគួរតែគិតនោះគឺប្រាប់ខ្លួនឯងថាការនិយាយដើមគឺជារឿងធម្មតាដែលនរណាៗក៏ធ្លាប់ជួប។ បើរវល់តែយក់ចិត្តទុកដាក់នឹងវាខ្លាំងពេក នាំតែមានភាពក្ដៅក្រហាយក្នុងចិត្តទេ។
២. គិតថាមនុស្សទាំងអស់នោះគ្រាន់តែជាមនុស្សដែលច្រណែនអ្នកតែប៉ុណ្ណោះ
វិធីដែលល្អបំផុតដើម្បីពន្លត់ភ្លើងក្នុងចិត្តនៅពេលត្រូវបានគេនិយាយដើមគឺត្រូវប្រាប់ខ្លួនឯងថា «អ្នកដែលនិយាយដើមអ្នក គឺដោយសារតែគេច្រណែននឹងអ្នកតែប៉ុណ្ណោះ»។ ហើយមិនត្រូវឲ្យពាក្យសម្ដីទាំងនោះមកបំផ្លាញទំនុកចិត្តរបស់អ្នកឡើយ។
៣. មិនត្រូវនិយាយអ្វីពីមនុស្សប្រភេទនោះប្រាប់អ្នកដទៃ
ស្រីៗតែងតែចូលចិត្តបបួលគ្នានិយាយដើមអ្នកដទៃ។ តែអ្វីដែលអ្នកគួរតែធ្វើនោះគឺការដែលមិនចូលរួមជាមួយពួកគេ។ ព្រោះការចូលរួមជាមួយគេផ្ដល់គុណសម្បត្តិដល់អ្នក ២ យ៉ាង។ ទី១ អ្នកនឹងត្រូវបានគេចោទប្រកាន់ថាជាមនុស្សបើកចំហខ្លាំងពេក។ បើមិនអ៊ីចឹងទេនៅពេលដែលគ្មានមុខអ្នកនៅកន្លែងនិយាយដើមគេនោះ អ្នកនឹងត្រូវបានគេនិយាយដើមវិញមិនខាន។
៤. ផ្ដោតលើតែមិត្តភក្តិដែលស្មោះត្រង់នឹងអ្នកទៅបានហើយ
សម្រាប់អ្នកដែលនឿយហត់ក្នុងសង្គមបិតបាំងមួយនេះ មានមិត្តភក្តិដែលល្អ និងស្មោះត្រង់តែម្នាក់គឺគ្រប់គ្រាន់ហើយ។ មិនត្រូវនៅក្បែរ ឬរាប់អានអ្នកដែលពូកែតែខាងនិយាយដើមគេនោះទេ។ កុំទៅស្និទ្ធស្នាលជាមួយមនុស្សប្រភេទនោះ ព្រោះអ្នកអាចនឹងស្ដាយក្រោយនៅពេលក្រោយ។
៥. កុំយកពាក្យសម្ដីទាំងនោះមកដាក់ក្នុងចិត្ត
ចរិតដែលអ្នកគួរប្រើនោះគឺ បើសិនជាមានមិត្តដែលនិយាយមិនល្អពីអ្នក គួរតែឲ្យពួកគេឈ្នះទៅ។ ហើយមិនត្រូវយករឿងអត់ប្រយោជន៍ទាំងនោះមកគិតនោះទេ ព្រោះពេលខ្លះវានឹងធ្វើឲ្យពួកគេឈឺចាប់ និងក្ដៅក្រហាយម្នាក់ឯងនៅពេលដែលអ្នកគ្មានប្រតិកម្មអ្វីតបទៅវិញ។
៦. មិនតបតទៅវិញជាការល្អបំផុត
ទោះបីជាការដែលធ្វើមិនដឹងមិនឮជារឿងដែលពិបាកបន្តិច ប៉ុន្តែវាដោះស្រាយបញ្ហាបានល្អបំផុត។ ដោយសារតែបើសិនជាអ្នកមិនខ្វល់ ឬមិនតបតទៅវិញ អ្នកនិយាយដើមអ្នកនឹងមានភាពខ្មាសអៀនចំពោះខ្លួនឯង ហើយនឹងឈប់និយាយពីអ្នកទៀត។
៧. កុំព្យាយាមប្រកែក ឬដោះសារជាមួយរឿងដែលគេបាននិយាយ
ជួនកាលការព្យាយាមដោះសារ ឬនិយាយថាខ្លួនឯងជាមនុស្សល្អនឹងផ្តល់ផលអាក្រក់ដល់អ្នកច្រើនជាងផលល្អ។ ព្រោះបើអ្នកដឹងថារឿងដែលគេនិយាយគឺជារឿងពិតរបស់អ្នក នោះមិនត្រូវធ្វើដូចជាខ្លួនឯងជាមនុស្សល្អឡើយ។
៨. ពិចារណាពីទង្វើខ្លួនឯង
ពិចារណាពីខ្លួនឯងមិនមែនមានន័យថាអ្នកធ្វើខុសនោះទេ។ តែវាប្រៀបដូចជាការស្វែងរកចំណុចមិនល្អខ្លួនឯងយកមកកែតម្រូវ។ ហើយនៅពេលដែលអ្នកមានទំនុកចិត្តលើខ្លួនឯងថាការនិយាយនោះជារឿងមិនពិត នោះចាត់ទុកវាជាខ្យល់ដែលហោះកាត់ត្រចៀកអ្នកទៅចុះ។
៩. ទុកចិត្តលើអំពើល្អខ្លួនឯង
ធ្វើជាមនុស្សល្អមិនថានៅកន្លែងណាក៏ដោយ មិនថាវាអាចប្រើការបានឬយ៉ាងណាក៏ដោយ តែវានឹងផ្ដល់ទំនុកចិត្តដល់អ្នក ហើយបើមានអ្នកចង់និយាយអាក្រក់ពីអ្នកក៏ពិបាកនឹងរករឿងមកនិយាយដែរ។
១០. គិតថាវាគ្រាន់មេរៀនដែលជីវិតបានផ្ដល់ឲ្យ
បើអ្នកធ្លាប់ត្រូវបានគេធ្វើបែបនេះដាក់ ត្រូវគិតថាវាគ្រាន់តែជាមេរៀនមួយដែលជីវិតកំពុងតែបង្រៀនអ្នកឲ្យស្គាល់ផ្នែកផ្សេងមួយទៀតនៃជីវិតរបស់អ្នក។ វាជារឿងល្អទៅវិញទេ ព្រោះនៅពេលអនាគត រឿងដែលអ្នកមិនបានរំពឹងទុកអាចកើតឡើងដោយនឹកស្មានមិនដល់។ ការត្រូវបានគេនិយាយដើមគឺដូចជាការសាកល្បងមួយដែលអ្នកត្រូវរៀនតែប៉ុណ្ណោះ៕
ចុចអាន៖ កុំប្រាប់រឿង ៨ យ៉ាងនេះឲ្យគេដឹង បើចង់បានសន្តិភាពផ្លូវចិត្ត