ស្រីៗឲ្យតែកែកុនទីតាំង ៤ កន្លែងនេះដឹងតែមើលឃើញប្លែកខ្លាំង

  • 2019-06-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​នេះ​ការ​វះ​កាត់​កែសម្ផស្ស​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​។​ ដោយ​សារ​តែ​មិន​ថា​ទាំង​ប្រុស​ឬ​ស្រី​ទេ​តែង​តែ​ផ្ដោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​សម្រស់​និង​រូប​រាង​ខាង​ក្រៅ​របស់​ពួក​គេ​ ហើយ​ឥឡូវ​ការ​កែ​សម្ផស្ស​ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ និង​ពេញ​និយម​ដែរ​។​ ឥឡូវ​មក​ដឹង​ពី​ទីតាំង​ ៤ កន្លែង​សំខាន់​ៗ​ដែល​ស្រី​ៗ​ពេញ​និយម​កែកុន​ច្រើន​ជាង​គេ​បំផុត​ ​ពេល​ដែល​កែ​ហើយ​ដឹង​តែ​ប្លែក​ខ្លាំង​​៖

១. ច្រមុះ

ច្រមុះ​ ជា​ទីតាំង​ដែល​​មនុស្ស​ស្រី​ចូល​ចិត្ត​កែកុន​ច្រើន​ជា​គេ​បំផុត​។​ វះ​កាត់​លើក​ខ្ទង់​ច្រមុះ​ឲ្យ​ខ្ពស់​ជា​ចំណុច​សំខាន់​ដែល​ជួយ​ឲ្យ​ទម្រង់​មុខ​មើល​ទៅ​ស្រស់​ស្អាត​។​ ហើយ​ចំពោះ​តម្លៃ​ក៏​មិន​សូវ​អស់​ច្រើន​​ប៉ុន្មាន​ដែរ​ ​ថ្មី​ៗ​នេះ​ការ​កែកុន​ច្រមុះ​ក៏​មាន​​បច្ចេកវិទ្យា​ថ្មី​ ដោយ​ការ​​យក​ឆ្អឹង​ខ្ចី​មក​ដាក់​ជំនួស​វិញ​ ព្រោះ​វា​មិន​សូវ​ឈឺ​ចាប់​ដូច​ការ​ប្រើ​ ស៊ីលេកូន​ ហើយ​កាត់​បន្ថយ​ហានិភ័យ និង​បញ្ហា​នៃ​ការ​ជ្រាប​ចូល​របស់​សារធាតុ​​ស៊ីលីកូន​នៅ​ក្នុង​ច្រមុះ​បាន​ដែរ​។​ ហើយ​វា​ក៏​ជួយ​ធ្វើ​ឲ្យ​ច្រមុះ​មើល​ទៅ​ស្អាត​ដូច​ធម្មជាតិ​។​ ​​​

២. ដើមទ្រូង

ថ្មី​ៗ​នេះ​ ការ​វះ​កាត់​ពង្រីក​ដើម​ទ្រូង​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​។​ ការ​កែកុន​នេះ​មិន​មែន​ចង់​ឲ្យ​ដើម​ទ្រូង​ធំ​ខ្លាំង​ជាង​មុន​នោះ​ទេ​ តែ​មក​ពី​អ្នក​ខ្លះ​មាន​ដើម​ទ្រូង​តូច​ខ្លាំង​ពេក​។​ ការ​កែកុន​មួយ​នេះ​ក៏​ជួយ​ឲ្យ​នារី​ៗ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ជាង​មុន​ មាន​ទំនុក​ចិត្ត​ក្នុង​ការ​ស្លៀក​សម្លៀក​បំពាក់​ និង​មើល​ទៅ​ឃើញ​ថា​ស្រស់​ស្អាត​ជាង​មុន​។​ វា​ពេញ​និយម​ណាស់​សម្រាប់​ស្ត្រី ដែល​ថ្មី​ៗ​មាន​អាច​ធានា​សុវត្ថិភាព​បាន​ និង​មិន​តម្លៃ​ក៏​មិន​សូវ​ខ្ពស់​ប៉ុន្មាន​ដែរ​។​ ​

៣. ត្របកភ្នែក

ភ្នែក​ជា​ផ្នែក​សំខាន់​មួយ​នៅ​មុខ។​ បញ្ហា​ត្របក​ភ្នែក​គឺ​ត្រង់​ថា​វា​មាន​តែ​ ១​ជាន់​ ឬ​ត្របក​ភ្នែក​មាន​ច្រើន​ជាន់​ពេក​។​ បញ្ហា​ទាំង​អស់​នេះ​ហើយ​ដែល​នារី​ត្រូវ​ការ​ដោះ​ស្រាយ​ដើម្បី​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​ជាង​មុន​។​ ការ​វះ​កាត់​ត្របក​ភ្នែក​ជា​ការ​វះ​កាត់​មួយ​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​បំផុត​។​ ដូច​ពាក្យ​​គេ​ថា​ភ្នែក​ប្រៀប​ដូច​ជា​មាត់​ទ្វារ​បេះដូង។​ លើស​ពី​នេះ​ការ​ធ្វើ​ឲ្យ​ភ្នែក​មើល​ទៅ​ស្អាត​ ទាក់​ទាញ​ វា​ក៏​ធ្វើ​ឲ្យ​នារី​ៗ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ makeup ដែរ​។​ ​​

៤. ចង្កា

ការ​កែកុន​ចង្កា​ ជួយ​ឲ្យ​ទម្រង់​មុខ​មើល​ទៅ​មាន​ភាព​សមាមាត្រ​គ្នា​។​ ស្រី​ៗ​នៅ​ពេល​ថត​រូប​ ហើយ​ឃើញ​ថា​រូប​ថត​ចេញ​មក​ មាន​មុខ​ធំ​ ហើយ​ខ្លី​ ឃើញ​ចង្កា​មូល​ និង​មុខ​មូល​ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ភាព​ស្រស់​ស្អាត​។​ ដើម្បី​ឲ្យ​ធ្វើ​ឲ្យ​មុខ​មាន​ទម្រង់​ស្អាត​ ការ​ចាក់​ចង្កា​ឲ្យ​ស្រួច​ ឬ​វែង​បាន​ក្លាយ​ជា​ទី​ចំណាប់​អារម្មណ៍​របស់​នារី​ៗ​ជា​ច្រើន ដោយ​សារ​តែ​វា​ធ្វើ​ឲ្យ​មុខ​ចេញ​ជា​ទម្រង់​មុខ​ V ​ដែល​នារី​គ្រប់​រូប​ប្រាថ្នា​ចង់​បាន។​

ទោះ​បី​ជា​ការ​វះ​កាត់​​ក្លាយ​ជា​រឿង​ធម្មតា​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ​ ប៉ុន្តែ​នារី​ត្រូវ​តែ​គិត​គូរ​ឲ្យ​បាន​ល្អិត​ល្អន់​មុន​សម្រេច​ចិត្ត​ទទួល​យក​ការ​វះកាត់​កែសម្ផស្ស​នោះ​។​ អ្នក​គួរ​សិក្សា និង​ស្វែង​រក​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​សិន​។​ ពិត​ណាស់​ សុវត្ថិភាព​ត្រូវ​តែ​មក​មុន​គេ​ ហើយ​ជ្រើស​រើស​គ្លីនិក​ណា​ដែល​អ្នក​ទុក​ចិត្ត​បាន​៕​​​

ចុចអាន៖ ឆ្ពុងមុខដោយប្រើគ្រឿងផ្សំ៣មុខនេះ ធានាបានសាច់មុខសខ្ចី គ្មានមុនមួយគ្រាប់

ប្រភព៖ Sanook ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម