គន្លឹះ ៧ យ៉ាង​ជួយ​ធ្វើឲ្យអ្នកម៉ាក់កំពុងពពោះស្រស់ស្អាតបានយ៉ាងមានទំនុកចិត្ត

  • 2019-06-11 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ពពោះ​ រូប​រាង​របស់​អ្នក​ម្ដាយ​ផ្លាស់​ប្ដូរ​ច្រើន​ណាស់​ ជា​ពិសេស​ស្បែក​។​ ស្បែក​នឹង​អាច​ប្រែ​ទៅ​ជា​ឡើង​មុន​ និង​ស្រអាប់​។​ អ្នក​ម្ដាយ​គ្រប់​រូប​មាន​កង្វល់​ខ្លាំង​ជាមួយ​ការ​ថែ​រក្សា​សម្រស់​ ព្រោះ​នៅ​ពេល​ពពោះ​​ស្បែក​របស់​មនុស្ស​ស្រី​ឆាប់​មាន​ប្រតិកម្ម​ខ្លាំង​ណាស់​ និង​មាន​ការ​ផ្លាស់​ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​សារ​តែ​ឥទ្ធិពល​របស់​អ័រម៉ូន​។​ លើស​ពី​នេះ​ទៀត​ក៏​មាន​បញ្ហា​ឡើង​ទម្ងន់​ថែម​ទៀត​។ ដើម្បី​ទទួល​បាន​សុខ​ភាព​ល្អ​ និង​ស្បែក​ស្រស់​ស្អាត​ពេល​កំពុង​ពពោះ​ អ្នក​ម្ដាយ​ទាំង​អស់​គួរ​តែ​ដឹង​ពី​តិចនិក​ទាំង​នេះ៖​​

កើតមុនលើស្បែក

ការ​ផ្លាស់​ប្ដូរ​របស់​អ័រម៉ូន​ធ្វើ​ឲ្យ​មុន​រីក​រាល​ដាល​ពេញ​ស្បែក​ ដែល​មុន​ប្រភេទ​នេះ​ត្រូវ​ការ​ការ​ថែទាំ​ស្បែក​យ៉ាង​ពិសេស។​ មុន​ដំបូង​អ្នក​ម្ដាយ​ ត្រូវ​លាង​មុខ ២​ដង​ក្នុង​មួយ​ថ្ងៃ​ និង​កម្ចាត់​ស្បែក​ខ្មៅ​ជា​មួយ​សូលុយស្យុង​អំបិល។ បើ​អ្នក​​អត់​មាន​ពេល​លាយ​គ្នា​​ អ្នក​អាច​ទៅ​កន្លែង​លក់​ថ្នាំ​ពេទ្យ​ហើយ​ទិញ​សេរ៉ូម​ប្រៃ​មក​ប្រើ​ក៏​បាន​ដែរ​។​ បន្ទាប់​មក​លាង​ដៃ​ឲ្យ​ស្អាត​ហើយ​យក​សេរ៉ូម​ប្រៃ​ចាក់​លើ​សំឡី​ជូត​មុខ​ រូច​ហើយ​យក​មក​ជូត​លើ​មុខ​ថ្នម​ៗ​។

គួរ​តែ​បញ្ឈប់​ការ​ញេច​មុន ឬ​យក​ដៃ​ទៅ​ប៉ះ​នឹង​មុខ​ ព្រោះ​បើ​ដៃ​របស់​អ្នក​មិន​ស្អាត​នោះ​យ​បាក់តេរី​នឹង​ធ្វើ​ឲ្យ​មុន​កាន់​តែ​យ៉ាប់​។​

សាក​មក​ប្រើ​វិធី​ទាំង​នេះ​វិញ៖

ប្រើ​ក្រូច​ឆ្មារ របៀប​ធ្វើ​គឺ​ងាយ​ស្រួល​ណាស់​។​ យក​ក្រូច​ឆ្មារ​១ចំណិត​ច្របាច់​យក​ទឹក​ចេញ​។​ យក​ទឹក​ក្រូច​ឆ្មារ​ជូត​នៅ​កន្លែង​មាន​មុន​ រង​ចាំ​រហូត​ដល់​ទឹក​ក្រូច​ឆ្មា​ស្ងួត​ប្រហែល​ ៤ ទៅ​ ៥​នាទី​។​ ត្រូវ​ចាំ​ថា​ក្រូច​ឆ្មា​ឆាប់​ធ្វើ​ឲ្យ​ស្បែក​មាន​ប្រតិកម្ម​ជា​មួយ​ពន្លឺ​ថ្ងៃ​ណាស់​ អ្នក​គួរ​តែ​ប្រើ​វិធី​នេះ​នៅ​ពេល​ល្ងាច​។​ ពេល​ស្អែក​ព្រឹក​បន្ទាប់​អ្នក​ត្រូវ​ ការ​ពារ​ស្បែក​ពី​ពន្លឺ​ថ្ងៃ​ឲ្យ​បាន​ល្អ​ មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ដោយ​ស្បែក​ទទេ​ឡើយ​។

ធ្វើ​ម៉ាស​ដោយ​ប្រើ​កន្ទក់​និង​ទឹក​ដោះ​គោ​ស្រស់ ម៉ាស​ម្សៅ​កន្ទក់​និង​ទឹក​ដោះ​គោ​ស្រស់​មាន​ប្រសិទ្ធ​ភាព​ណាស់​ក្នុង​ការ​បញ្ចេញ​ជាតិ​រំញោច​ធ្វើ​ឲ្យ​ស្បែក​រឹង​មាំ​ ផ្ដល់​សំណើម​ និង​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក​។ យក​ទឹក​ដោះ​គោ​ស្រស់​ដែល​គ្មាន​ជាតិ​ស្ករ​ លាយ​ជា​មួយ​នឹង​កន្ទក់​ ក្នុង​បរិមាណ​សម​ល្មម​មួយ​ ហើយ​យក​មក​លាប​លើ​ខ្លួន​ រង់​ចាំ​ប្រហែល​ ២០ ទៅ​ ៣០​នាទី​ចាំ​លាង​សម្អាត​ខ្លួន​ចេញ​។​

ម៉ាស​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺ​ថ្លា​ដោយ​ប្រើ​ដំឡូង​ជា​មួយ​នឹង​យ៉ាអួ បើ​អ្នក​ប្រើ​ម៉ាស​ដំឡូង​ជា​មួយ​យ៉ា​អួ​ដែល​គ្មាន​ជាតិ​ស្ករ​ជា​ប្រចាំ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​ពេល​កំពុង​ពពោះ​របស់​អ្នក​មាន​ភាព​ពន្លឺ​ និង​មាន​សុខ​ភាព​ល្អ​​ ជា​ពិសេស​នៅ​កន្លែង​ដែល​ខ្មៅ​ស្រអាប់​។ ដូច​ជា​ក្លៀក​ ក្រលៀន​ និង​កែង​ដៃ​ជា​ដើម​។​​ វិធី​នេះ​ងាយ​ស្រួល​ធ្វើ​ទេ​ ដំបូង​ត្រូវ​លាង​ដំឡូង​ឲ្យ​ស្អាត​ យក​ទៅ​ចំហុយ រូច​កិន​ឲ្យ​ម៉ដ្ឋ​ រូច​យក​ទៅ​លាយ​ជា​មួយ​ទឹក​ដោះ​គោ​ស្រស់​ដែល​គ្មាន​ជាតិ​ស្ករ​​ លាប​លើ​ស្បែក​ប្រហែល​ជា​ ២០​ ទៅ​ ៣០​នាទី​ ហើយ​ចាំ​លាង​សម្អាត​ចេញ​ជា​មួយ​ទឹក​ជា​ការ​ស្រេច​។

ធ្វើ​ម៉ាស​ដោយ​ប្រើ​ប៉េង​ប៉ោះ​ជា​មួយ​ទឹក​ដោះ​គោ​ស្រស ត្រូវ​ជ្រើស​យក​ប៉េង​ប៉ោះ​ដែល​ស្រស់​ល្អ​មិន​ខូច​ ហើយ​យក​គ្រាប់​ចេញ​។​ រូច​យក​ទៅ​កិន​ឲ្យ​ម៉ដ្ឋ​ជា​មួយ​ម៉ាស៊ីន​កិន ហើយ​យក​មក​លាយ​ជា​មួយ​ទឹក​ដោះ​គោ​ស្រស់​ដែល​គ្មាន​ជាតិ​ស្ករ​។​ ធ្វើ​ម៉ាស​បែប​នេះ​លាប​លើ​មុខ​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ម្ដាយ​មាន​សភាព​ភ្លឺ​រលោង​។​

ស្បែក​រីក

ស្បែក​មាន​កន្ទួល​រមាស់​ជា​កង្វល់​របស់​អ្នក​ម្ដាយ​កំពុង​ពពោះ​គ្រប់​រូប​ ។​ ការ​ឡើង​ទម្ងន់​ក៏​ជា​អាច​បណ្ដាល​ឲ្យ​ស្បែក​មាន​បញ្ហា​ដែរ​។ ដើម្បី​ការ​ពារ​ស្បែក​ពី​បញ្ហា​ទាំង​នេះ​អ្នក​ម្ដាយ​គួរ​តែ​ប្រើ​ជា​ក្រែម​លាប​លើ​ស្បែក​ចាប់​តាំង​ពី​ពពោះ​ខែ​ទី​១​។ ​ប្រសិន​បើ​អ្នក​មិន​ចូល​ចិត្ត​ប្រើ​ក្រែម​ រី​ផលិត​ផល​ដែល​មាន​ជាតិ​ប្រេង​ទេ​ អ្នក​អាច​ប្រើ​ជា​ប្រេង​ដូង​ ឬ​ប្រេង​អូលីវ​មក​ជំនួស​បាន​។​ វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​សំណើម​ និង​ការ​ពារ​ការ​វះ​កាត់​រឺ​រមាស់​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​មាន​ស្នាម​នឹង​សង្វារ​។ ​ អ្នក​ម្ដាយ​កំពុង​ពពោះ​គួរ​តែ​ឧស្សាហ៍​ យក​ប្រេង​មក​លាប​និង​ធ្វើ​ការ​ម៉ាស្សា​ថ្នម​ៗ​ ​១​ ទៅ​ ២​ដង​ក្នុង​១​ថ្ងៃ​។​ត្រូវ​ចាំ​ថា​​ពេល​ម៉ាស្សា​មិន​ត្រូវ​ម៉ាស្សា​ជា​រង្វង់​ទេ​។​ គួរ​តែ​ម៉ាស្សា​ថ្នម​ៗ​ដោយ​ប្រើ​បាត​ដៃ​ពី​ក្រោម​ឡើង​លើ​ដើម្បី​ជៀស​វៀង​​មាន​គ្រោះ​ថ្នាក់​ដល់​ទារក​។​ មួយ​ទៀត​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​មាន​តុល្យភាព​នឹង​គ្នា​ទើប​គីឡូ​មិន​ឡើង​លឿន​ពេក​ ព្រោះ​បើ​ឡើង​គីឡូ​លឿន​ពេក​អាច​ឲ្យ​ស្បែក​មាន​ការ​រោល​និង​មាន​កន្ទួល​រមាស់​៕

ចុចអាន៖ ស្រី​ៗ​ត្រៀម​ខ្លួន​ទៅ រឿង ៥ យ៉ាង​នេះ​នឹង​កើត​ឡើង បន្ទាប់​ពី​ផ្ដល់​កំណើត​កូន​រួច

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម