សំបុកមេរោគ ៨ កន្លែងក្នុងផ្ទះ គួរសម្អាតយ៉ាងហោចណាស់ឲ្យបានម្តងក្នុង ១ សប្តាហ៍

  • 2019-06-11 04:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 345

ចន្លោះមិនឃើញ

ផ្ទះ​ប្រៀប​ដូច​ជា​ព្រះរាជវាំង​របស់​អ្នក​អ៊ីចឹង​។​ វា​ចាំ​បាច់​ណាស់​ដែល​ត្រូវ​រក្សា​របស់​របរ​ឲ្យ​នៅ​ស្អាត​ និង​​មាន​អនាម័យ​ក្នុង​ផ្ទះ​របស់​អ្នក​។​ មាន​របស់​របរ​ច្រើន​ណាស់​ក្នុង​ផ្ទះ​​ ដែល​អ្នក​ប្រហែល​ជា​អ្នក​ភ្លេច​ ឬ​មិន​ទាន់​បាន​សម្អាត​សូម្បី​តែ​ម្ដង​នៅ​ឡើយ​ទេ​។ ខាង​ក្រោម​នេះ​ជា​របស់​ប្រើ​ប្រាស់​​ដែល​ពោរ​ពេញ​ដោយ​មេរោគ​ ហើយ​អ្នក​គួរ​តែ​សម្អាត​ឲ្យ​បាន​យ៉ាង​ណាស់​ម្ដង​ក្នុង​ ១​ សប្ដាហ៍​៖​

តេឡេ​បញ្ជា

អ្នក​គួរ​តែ​គិត​ដល់​ការ​លាង​សម្អាត​តេឡេ​បញ្ជា​។​ យើង​ទាំង​អស់​គ្នា​កាន់​ និង​ប៉ះ​តេឡេ​បញ្ជា​ក្នុង​ផ្ទះ​រាល់​ថ្ងៃ​ពេល​ញ៉ាំ​អាហារ​ ឬ​ពេល​ក្អក​។​ វា​ជា​ឧបករណ៍​ចម្លង​មេរោគ​ផ្ដាសាយ។​ ដូច​នេះ​ហើយ​យើង​ត្រូវ​សម្អាត​វា​ឲ្យ​ស្អាត​គ្រប់​ពេល​ដោយ​ប្រើ​ទឹក​អាកុល​ជូត​សម្អាត​ផ្នែក​ខាង​មុខ​​​។​​

ក្ដារ​ចុច​របស់​កុំព្យូទ័រ

មេរោគ​នឹង​នៅ​ជាប់​ក្ដារ​ចុច​កុំព្យូទ័រ​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អាហារ​បណ្ដើរ​ប្រើ​វា​បណ្ដើរ​។​ នៅ​ពេល​ដែល​អ្នក​ប្រើ​វា​ញឹក​ញាប់​ វា​អាច​នឹង​កខ្វក់​ខ្លាំង​ណាស់​។​ អ្នក​អាច​ប្រើ​ស្ព្រៃ​បាញ់​ដើម្បី​សម្អាត​ ឬ​ប្រើ​ជា​ទឹក​អាកុល​ជូត​ក៏​បាន​ដែរ​។​

កន្លែង​លាង​ចាន

អ្នក​គួរ​តែ​យក​កាក់​សំណល់​អាហារ​ពី​ចេញ​ពី​កន្លែង​លាង​ចាន​។​ បាក់តេរី​អាច​នឹង​រីក​រាល​ដាល​នៅ​កន្លែង​ដែល​សើម​។​ ហើយ​បាក់តេរី​ក៏​អាច​ជាប់​ទៅ​នឹង​កាក់​សំណល់​ដែល​បាន​ធ្លាក់​ចូល​ក្នុង​កន្លែង​បង្ហូរ​ទឹក​បាន​ដែរ​។​ អ្នក​គួរ​តែ​សម្អាត​កន្លែង​លាង​ចាន​ឲ្យ​បាន​រាល់​ថ្ងៃ​ដោយ​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​។​ ​

ដប​ទឹក

យើង​ភាគ​ច្រើន​សន្សំ​ទុក​ដប​ទឹក​ សម្រាប់​ច្រក​ទឹក​ដាក់​ក្នុង​ទូទឹកកក​។​ យើង​គួរ​តែ​សម្អាត​ដប​ទឹក​ឲ្យ​បាន​រាល់​ថ្ងៃ​។​ ក្នុង​ដប​ទឹក​ទាំង​នោះ​ បាក់​តេរី​អាច​មាន​ច្រើន​ជាង​ចាន​បង្គន់​ទៅ​ទៀត​។​

ដៃ​ទ្វារ

ដៃ​ទ្វារ​ជា​វត្ថុ​ដែល​ធ្វើ​ឡើង​សម្រាប់​កាន់​។​ គ្រប់​គ្នា​ឲ្យ​តែ​មក​ផ្ទះ​ដឹង​តែ​កាន់​ដៃ​ទ្វារ​មុន​គេ​​ជា​ប្រចាំ​ហើយ​។​ មាន​មេរោគ​ច្រើន​ណាស់​នៅ​លើ​ដៃ​ទ្វារ​។​ ដើម្បី​សម្អាត​វត្ថុ​នេះ​ ត្រូវ​តែ​ប្រើ​ទឹក​ខ្មេះ​ស​។​ អ្នក​ត្រូវ​ចាក់​ទឹក​ខ្មេះ​ស​លើ​ក្រណាត់​ស្អាត​ ហើយ​យក​ទៅ​លើ​ជូត​វា​។​

ខ្នើយ​កើយ

ខ្នើយ​កើយ​ជា​របស់​ដែល​អ្នក​ប្រើ​រាល់​ថ្ងៃ​។​ វា​អាច​មាន​ស្នាម​ប្រឡាក់​ កោសិកា​ងាប់​ និង​ធូលី​ជា​ច្រើន​នៅ​លើ​ខ្នើយ​។​ អ្នក​តែង​តែ​សម្អាត​ស្រោម​ខ្នើយ​ តែ​មិន​បាន​សម្អាត​ខ្នើយ​ទេ​។​ ភាគ​ច្រើន​ច្រើន​នៃ​ខ្នើយ​កើយ​គឺ​ពិបាក​បោក​ ឬ​មិន​អាច​បោក​បាន​ ដូច​នេះ​អ្នក​គួរ​តែ​បោក​សម្អាត​វា​យ៉ាង​ហោច​ណាស់​ ២​ ដង​ក្នុង​១ ឆ្នាំ​។​

ប៉ុង​លាង​ចាន

ប៉ុង​លាង​ចាន​ក៏​អាច​ប្រែ​ជា​គ្មាន​អនាម័យ​បាន​ដែរ​។​ ដើម្បី​កម្ចាត់​មេរោគ​ចេញ​ពី​ប៉ុង​ ត្រូវ​យក​វា​ក្នុង​ microwave ប្រហែល​ ១​នាទី​។​ ហើយ​អ្នក​គួរ​តែ​ផ្លាស់​ប្ដូរ​ប៉ុង​លាង​ចាន​រៀងរាល់​១អាទិត្យ​ម្ដង​។​ ​

ច្រាស​ដុះ​ធ្មេញ

ច្រាស់​ដុស​ធ្មេញ​ជា​វត្ថុ​ចម្បង​ដែល​អ្នក​គួរ​តែ​សម្អាត​មុន​គេ​។​ អ្នក​គួរ​តែ​ដាក់​ច្រាស់​ដុស​ធ្មេញ​ចូល​ក្នុង​ទឹក​ខ្ពុរ​មាត់​ដែល​មាន​ជាតិ​អាល់កុល​ឲ្យ​បាន​ម្ដង​ក្នុង​ ១សប្តាហ៍​។​ បន្ទាប់​ពី​ ៣ខែ​ម្ដង​ គួរ​តែ​ប្ដូរ​ច្រាស់​ដុស​ធ្មេញ​ចេញ​។​ ទុក​ច្រាស់​នៅ​ឲ្យ​ឆ្ងាយ​ពី​ច្រាស់​ដុស​ធ្មេញ​ដទៃ​៕​​​

ចុចអាន៖ អាហារ ៥ មុខដែលអ្នកមិនគួរលាងទឹកមុនពេលចម្អិន

ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម