គ្រោះ​ថ្នាក់​ទិញ​អនឡាញ ទិញ​ប៉ះ​ស្បែក​ជើង​ចេញ​ពណ៌​ដូច​គេ​ចាក់​ឈាម​ជ្រូក

  • 2019-06-10 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបភាព​គ្រោះ​ថ្នាក់​ពេល​ទិញ​ទំនិញ​អនឡាញ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ទិញ​ទំនិញ​សួរ​ខ្លួន​ឯង​ថា តើដល់​ពេល​​ណា​ទើប អ្នក​ទិញ​ឥវ៉ាន់​លើ​អ៊ីនធឺណិត​គេច​ផុត​ពី​ហានីភ័យ​ទាំង​នេះ។

ប្រសិនបើ​និយាយ​ពី​បុគ្គល​ដែល​ពូកែ​បោក​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​​គឺ​ប្រហែល​ជា​គ្មាន​អ្នក​ណា​ក្រៅ​ពី​បងៗ​អ្នក​លក់​ទំនិញ​អនឡាញ។ ពី​របស់​ដែល​មិន​គួរ​​ឲ្យ​ចង់​ទិញ​សោះ អ្នក​លក់​អនឡាញ បាន​ប្រើ​តិចនិក​ជា​ច្រើន​ដូច​ជា ថត​រូប​នៅ​ច្រើន​ប្លង់ និង​ពូកែ​និយាយ​រហូត​ទាល់​តែ​អ្នក​ទិញ​ដណ្ដើម​គ្នា​ទិញ។

ខណៈ​ករណី​មួយ​ចំនួន​ពិត​ជា​ទិញ​បា​ន​របស់​ដែល​ខ្លួន​កម្ម៉ង់​មែន​នោះ ក៏​មាន​ករណី​មិន​តិច​ដែរ ដែល​កម្ម៉ង់​របស់​ផ្សេង តែ​បាន​របស់​ផ្សឹង​ទៅ​វិញ។

ជាក់​ស្ដែង ករណី​មួយ​កាល​ពី​ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ម្នាក់​ត្រេក​អរ​ជា​ខ្លាំង​នៅ​ពេល​ស្បែក​ជើង​ដែលល​នាង​ទិញ គឺ​ដូច​នៅ​ក្នុង​រូប​បេះបិទ ហើយ​នៅ​ពេល​ល​ចូល​ជើង ក៏​ត្រូវ​ម៉ាច់​តែ​ម្ដង។

គួរ​ឲ្យ​សោកស្ដាយ នារី​រូប​នេះ​សប្បាយ​ចិត្ត​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ នៅ​ពេល​​ដែល​ជើង​នាង​ទើប​តែ​បែក​ញើស​បន្តិច ស្រាប់​តែ​ទឹក​ថ្នាំ​ស្បែក​ជើង​ជ្រាប​ចេញ​មក ធ្វើ​ឲ្យ​ជើង​នារី​ខាង​លើ​មិន​ខុស​ពី​ជ្រូក​ពេល​ត្រូវ​​គេ​ចាក់​ក​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ភិតភ័យ​​មិន​ស្ទើរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​​មុន​ពេល​ទិញ ម្ចាស់​ហាង​បាន​ប្រាប់​ថា ស្បែក​ជើង​នេះ​​ស្បែក​ល្អ មិន​ចេញ​ពណ៌​ជា​ដាច់​ខាត ដែល​ធ្វើ​ឲ្យ​អ្នក​ទិញ​អន់​ចិត្ត​យ៉ាង​ខ្លាំង៕

​ចុចអាន៖ ​​ តើ​ដើរ​ទិញ​ឥវ៉ាន់ ពិត​ជា​អាច​កាត់​បន្ថយ​ភាព​តានតឹង និង​ទុក្ខសោក​បាន​មែន?

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម