តើ​បញ្ចប់​មិត្តភាព​មួយ ពិបាក​ចិត្ត​ជាង​បែក​បាក់​ស្នេហា​ឬ​អត់?

  • 2019-06-10 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាល់​តែ​បែក​បាក់​ស្នេហា​ច្រើន​ដង​ ទើប​គេ​យល់​ឃើញ​ថា ការ​បញ្ចប់​មិត្តភាព​យូរ​ឆ្នាំ​មួយ វា​ពិបាក​ចិត្ត​ខ្លាំង​យ៉ាង​ណា។

វិទ្យុ​កំពុង​​ចាក់​បទ​ស្នេហា​បែក​បាក់ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា តាម​ការ​ពិត មាន​បទ​ចម្រៀង រឿង​ភាគ  រឿង​ភាពយន្ត ឆាក​ល្ខោន​ជា​ច្រើន ដែល​និយាយ​​ភាព​បែក​បាក់​នៃ​ស្នេហា តែ​កម្រ​មាន​ស្នាដៃ​សិល្បៈ​ណានិយាយ​ពី​ការ​បែក​បាក់​នៃ​មិត្តភាព​ខ្លាំង​ណាស់។

តែ​ការ​ពិត​ បែក​បាក់​ស្នេហា​មួយ​អាច​គ្រាំគ្រា​ស្មើ​នឹង​បែក​បាក់​មិត្ត​ភាព​​ឬអត់? មិត្តភាព​មួយ អាច​និយាយ​បាន​ថា​ឆ្លង​កាត់​ជាមួយ​គ្នា​ច្រើន​រឿង​ណាស់ ខ្លះ​រាប់​គ្នា​តាំង​ពី​នៅ​ស្រាត​ងូត​ទឹក​ភ្លៀង រហូត​ដល់​ចាស់​មាន​គ្រួសារ​រៀង​ខ្លូន​ក៏​មិន​ទាន់​ភ្លេច​គ្នា។ រហូត​ដល់​អ្នក​ខ្លះ​មាន​សង្សារ​ហើយ តម្លៃនៃ​មិត្តភាព​​ក៏​នៅ​តែ​ខ្ពស់​ជាង​ស្នេហា​ដែល។

មាន​អារម្មណ៍​យ៉ាងណា​នៅ​ពេល​មិត្តភាព​យូរ​ឆ្នាំ​ត្រូវ​ដើរ​ដល់​ទាល់​? ស្នេហា​មួយ​នៅ​ពេល​បែក​គ្នា​សុទ្ធ​តែ​មាន​មូលហេតុ​ជាក់លាក់​ដូ​ច​ជា៖ សង្សារ​ក្បត់​រត់​តាម​អ្នក​ផ្សេង មិន​អាច​ជួប​គ្នា​ព្រោះ​ម៉ែ​ឪ​បំបែក ឬ​រត់​តាម​លុយ​ជា​ដើម ដោយ​ភាគ​ច្រើន​សមី​ខ្លួន​យើង​ជា​អ្នក​រង​គ្រោះ។

តែ​មូលហេតុ​នៃ​បែកបាក់​មិត្តភាព​គឺ​យ៉ាង​ម៉េច​វិញ? មិត្តភាព​មួយ​បញ្ចប់​ទៅ​គឺ​មក​ពី​មូលហេតុ​ខាង​ក្រៅ ដូច​ជា​គម្លាត​ភូមិសាស្ត្រ ភាព​ខុស​គ្នា​នៃ​ការ​គិត ក៏​ដូច​ជា​ជម្រើស​លើ​វិថី​ជីវិត​ផ្សេង​ៗ​គ្នា។ បើ​សិន​ជា​ស្នេហា នៅ​បែក​គ្នា គឺ​គ្រាន់​តែ​សុំ​​បែក​គ្នា​ជា​ការ​ស្រេច តែ​បើ​មិត្តភាព​វិញ គឺ​មិន​បាន​និយាយ​ដាច់​ស្រេច​ដូច​នេះ​ឡើយ ដោយ​នឹង​ដើរ​ចេញ​ពី​ជីវិត​គ្នា​ដោយ​ស្ងាត់​ៗ ហើយ​បាត់​ស្រមោល​តែ​ម្ដង។

ស្នេហា​មួយ​បែក​ទៅ អ្នក​ទាំង​២អាច​ក្លាយ​ជា​មិត្តភ័ក្ដិ ឬ​គេ​ចមុខ​គ្នា​មួយ​ជីវិត​ក៏​បាន តែ​មិត្តភាព​មួយ​ចប់​ទៅ អ្នក​នឹង​មិន​ដឹង​ថា ធ្វើ​យ៉ាង​ម៉េច​ដាក់​បុគ្គល​មួយ​ទៀត។ បើ​ដើរ​ជាមួយ​មិត្តភ័ក្កិ​រួម​គ្នា នឹង​មើល​មុខ​ម្នាក់​នោះ​យ៉ាង​ម៉េច គួរ​និយាយ​ដាក់​គ្នា​ឬ​អត់? ស្នេហា​មួយ អាច​ចំណាយ​ពេល​បំភ្លេច​បាន មិត្តភាព​មួយ ប្រហែល​ជា​ដល់​ពេល​ចាស់​ទៅ​ក៏​មិន​ប្រាកដ​ថា​អាច​សាបរលាភ​ឡើយ ទោះ​លែង​ជា​អ្វី​នឹង​គ្នា​ក៏​ដោយ៕

ចុចអាន៖ ​ រឿងពិតនឹកស្មានមិនដល់ដែលមនុស្សស្រីហ៊ានធ្វើពេលលួចក្បត់សង្សារ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម