មកដឹងជោគជតាស្នេហា តាមរយៈខ្សែអាពាហ៍ពិពាហ៍លើបាតដៃមនុស្សម្នាក់ៗ
- 2019-06-10 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងជោគជតាស្នេហា តាមរយៈខ្សែអាពាហ៍ពិពាហ៍លើបាតដៃមនុស្សម្នាក់ៗ
ខ្សែអាពាហ៍ពិពាហ៍ ឬខ្សែស្នេហានៅលើបាតដៃគឺជាការឆ្លុះបញ្ចាំងពីជីវិតអាពាហ៍ពិពាហ៍ ចំណងស្នេហា ចំនួនដងនៃការរៀបការ ក៏ដូចជាឥរិយាបទរបស់មនុស្សម្នាក់ៗលើរឿងស្នេហា។
វាមានទីតាំងស្ថិតនៅពីក្រោមកូនដៃ និងនៅពីលើខ្សែបេះដូង។ ប្រវែង ទ្រង់ទ្រាយរបស់ខ្សែអាពាហ៍ពិពាហ៍នេះមានលក្ខណៈខុសៗទៅតាមមនុស្សម្នាក់ៗ។ អ៊ីចឹងទាញបាតដៃស្ដាំរបស់អ្នកមកមើលទាំងអស់គ្នា ថាតើត្រូវបានប៉ុន្មាន%?
ប្រវែង
ត្រង់វែង៖ រូបទី១
កាលណាខ្សែនេះមានប្រវែងវែងគឺបង្ហាញពីស្នេហាស៊ីជម្រៅនិងយូរអង្វែង។ វាបង្ហាញថាអ្នកជាមនុស្សដែលស្រលាញ់ខ្លាំង ទន់ភ្លន់ និងមានគ្រួសារដ៏រីករាយមួយ។ ជាងនេះទៅទៀត បើអ្នកមានខ្សែអាពាហ៍ពិពាហ៍តែមួយដែលវែងហើយស្នាមជ្រៅនោះ បានន័យថា អ្នកមិនត្រឹមតែអាចរីករាយជាមួយជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលមួយមុខនោះទេ ថែមទាំងអាចសម្រេចជោគជ័យក្នុងអាជីពក្រោយរៀបការរួចទៀតផង។
ខ្លី៖ រូបទី២
បើអ្នកមានខ្សែនេះខ្លី បង្ហាញថាអ្នកមិនសូវមានអារម្មណ៍ត្រេកត្រអាលជាមួយមនុស្សផ្ទុយភេទខ្លាំងនោះទេ។ មិនតែប៉ុណ្ណោះ បើខ្សែនោះរាក់ ឬលេចឡើងមិនសូវច្បាស់ អ្នកគឺជាមនុស្សដែលមិនសូវមានភាពអត់ធ្មត់ក្នុងការតាមសុំស្រលាញ់មនុស្សផ្ទុយភេទ ហើយក៏មិនងាយស្រលាញ់ងប់ងល់ដែរ ទោះបីកំពុងស្រលាញ់គ្នាក៏ដោយ។ ភាគច្រើននៃអ្នកដែលមានខ្សែដូចរូបទី២នេះ ច្រើនតែរៀបការនៅអាយុច្រើន។
ភាពកោង
កោងចុះក្រោម៖ រូបទី៣
បើខ្សែអាពាហ៍ពិពាហ៍របស់អ្នកកោងចុះក្រោមបែបនេះ គឺជាសញ្ញាមិនល្អទេ។ វាបង្ហាញថាដៃគូរបស់អ្នកអាចនឹងស្លាប់លឿនជាងអ្នក។ ម្យ៉ាងវិញទៀត បើខ្សែនោះស្រាប់តែប្ដូរជាកោងចុះក្រោមភ្លាមៗ នោះ បានន័យថាដៃគូរបស់អ្នកអាចនឹងជួបគ្រោះថ្នាក់ដល់បាត់បង់ជីវិត។ បន្ថែមជាងនេះ បើវាកោងចុះក្រោមរហូតដល់ខ្សែបេះដូងដែលនៅខាងក្រោមវានោះ វាបង្ហាញពីភាពរកាំរកូសក្នុងជីវិតក្រោយរៀបការ និងឧស្សាហ៍មានជម្លោះជាមួយដៃគូ។ ហេតុនេះ ការលែងលះអាចនឹងកើតឡើងនៅថ្ងៃណាមួយ។
កោងឡើងលើ៖ រូបទី៤
បើខ្សែនេះកោងឡើងលើ បង្ហាញពីជីវិតស្នេហាស្ថិតស្ថេរ និងចុះសម្រុងគ្នា។ អ្នកមិនមានចិត្តភ័យព្រួយពីរឿងប្រាក់កាក់ និងអាចក្លាយជាអ្នកមានក្រោយរៀបការទៀតផង។ មិនតែប៉ុណ្ណោះ អ្នកអាចរស់នៅជាមួយគ្នាយ៉ាងចុះសម្រុងល្អ ដោយរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល។ កាលណាខ្សែកាន់តែកោងឡើងលើ ជីវិតស្នេហារបស់អ្នកនឹងកាន់តែរីករាយទៅតាមនោះដែរ៕
ចុចអាន៖ មកដឹងអត្តចរិតមនុស្សស្រីកើតថ្ងៃនីមួយៗ និងគូព្រេងដែលរស់នៅជាមួយគ្នាកើតមាសកើតប្រាក់