ទាយពីអត្តចរិតខ្លួនឯង តាមរយៈការចូលចិត្តថតរូប៦ប្រភេទ

  • 2019-06-07 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​កត់​ចំណាំ​លើ​ខ្លួន​ឯង​ថា​ជា​មនុស្ស​ចូលចិត្ត​ថត​អ្វី​ជា​ពិសេស​ដែរ​ទេ? នៅ​ពេល​ដែល​អ្នក​ឃើញ​វត្ថុ​នោះ​នៅ​ចំពោះ​មុខ ​អ្នក​តែង​ឈប់​ដើម្បី​ថត​រូប​មួយ​សន្លឹក​សិន ហើយ​បន្ទាប់​មក​ដាក់​អារម្មណ៍​មនោសញ្ចេតនា​លើ​​រូប​នោះ​យ៉ាង​ខ្លាំង។

​​តាម​រយៈ ការ​ថត​រូប​ក៏​អាច​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ និង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​បាន​ដែរ។ ​បើ​សិន​អ្នក​ចង់​ដឹង​ថា តើ​វា​បង្កប់​នូវ​អារម្មណ៍​ថត​រូប​របស់​អ្នក​មក​ជាមួយ​អ្វី​ខ្លះ ​សូម​អាន​ខាង​ក្រោម​នេះ៖​

១. ​ចូល​ចិត្ត​ថត​រូប​មនុស្ស​

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប​មនុស្ស​ ត្រូវ​បាន​គេ​យល់​ថា ​ចូល​ចិត្ត​លេង​សើច មាន​ទំនាក់​ទំនង​ល្អ​ ព្រម​ទាំង​ជា​​ប្រភេទ​ចូល​ចិត្ត​​ធ្វើ​អ្វី​ដែល​ប្លែក​ៗ មិន​ច្រំ​ដែល។ ​ទន្ទឹម​នឹង​នេះ ​ក៏​ជា​មនុស្ស​មាន​មហិច្ឆតា ​​ចង់​​ឲ្យ​កិច្ច​ការងារ​ដែល​ខ្លួន​ធ្វើ​​មាន​លទ្ធ​ផល​ល្អ​​លើស​គេ​ទៀត​ផង។ ​អ្នក​ក៏​ជា​មនុស្ស​ឆាប់​ចុះ​សម្រុង​ មិន​សូវ​ប្រកាន់​ច្រើន ​តែ​ពេល​ខ្លះ​​ក៏​ជា​មនុស្ស​ឯកោ​ រួម​ទាំង​មាន​​អាថ៌កំបាំង​លើ​ការ​គិត​ផ្ទាល់​ខ្លួន​ផង​ដែរ។ លើស​ពី​នេះ ​អ្នក​ជា​មនុស្ស​ដែល​មាន​គេ​ចូល​ចិត្ត​ច្រើន​។

២. ចូល​ចិត្ត​​ថត​រូប​មេឃ

មនុស្ស​ប្រភេទ​នេះ ច្រើន​តែ​ជា​​អ្នក​​ចូល​ចិត្ត​ភាព​ស្ងៀម​ស្ងាត់ ​និង​លាក់​អារម្មណ៍។ ​មួយ​វិញ​ទៀត ​បើ​​មើល​ពី​សម្បក​ក្រៅ អ្នក​ជា​មនុស្ស​រឹង​មាំ មិន​សូវ​រញ៉េ​រញ៉ៃ​ច្រើន ​តែ​ភាព​ពិត​វិញ​ជា​មនុស្ស​​ទន់​​ភ្លន់ អៀន​ប្រៀន​ច្រើន​។ ​​អ្នក​ក៏​​ឆាប់​ទទួល​អារម្មណ៍​ប្រតិកម្ម​លឿន ​មាន​គំនិត​សុទិដ្ឋិនិយម ​មាន​ភាព​ជា​កណ្ដាល និង​ពេល​ខ្លះ​ភ័យ​ព្រួយ​ច្រើន​ផង​ដែរ។ គុណ​សម្បត្តិ​របស់​មនុស្ស​ជំ​ពូក​នេះ​គឺ​រួស​រាយ​រាក់​ទាក់ ​​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចង់​ជជែក​លេង​ជាមួយ​​ដោយ​មិន​ធុញ​ទ្រាន់។

​៣. ​​ចូល​ចិត្ត​ថត​រូប​សត្វ

​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​មនុស្ស​កំពូល​ឯក​រាជ្យ ​ដែល​​ផ្ដោត​ខ្លាំង​​លើ​មហិច្ឆតា​របស់​ខ្លួន។ ​​អ្នក​​ក៏​ជា​មនុស្ស​ចូល​ចិត្ត​សេរីភាព ចូល​ចិត្ត​ដើរលេង​កម្សាន្ត ​រហូត​ពេល​ខ្លះ​​ដើរ​លេង សុខ​ចិត្ត​ដាច់​យប់​ទៀត​ក៏​បាន​។ លើស​ពី​នេះ ​​អ្នក​​មិន​​សូវ​ខ្វល់​ខ្វាយ​ច្រើន​​លើ​រឿង​រ៉ាវ​​ជីវិត​ឯក​ជន​របស់​អ្នក​ដទៃ​ច្រើន​ពេក​ទេ​ ព្រម​ទាំង​មាន​ជំ​នឿ​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​ទៀត​ផង។

៤. ចូល​ចិត្ត​ថត​រូប​ផ្កា

​ផ្កា​ គឺ​សំដៅ​ទៅ​លើ​ភាព​ស្រស់​ស្អាត ដូច្នេះ​មនុស្ស​និយម​ថត​រូប​បែប​នេះ​ច្រើន​​ជា​អ្នក​មាន​ភាព​ទន់​​ភ្លន់ ​ចូល​ចិត្ត​ភាព​ផ្អែម​ល្ហែម ក្ដី​ស្រលាញ់ ​និង​​ប្រភេទ​​គួរ​​ឲ្យ​ចង់​បេតី។ ភាព​ខាង​ក្រៅ​របស់​អ្នក​មើល​ទៅ​ដូច​ជា​រឹង​រូស​បន្តិច ​​តែ​​ចូល​ចិត្ត​ធ្វើ​អ្វី​ច្បាស់​លាស់។ ​តែង​តែ​ជា​មនុស្ស​មាន​ស្មារតី​ផ្លូវ​ចិត្ត​រឹង​មាំ មិន​ងាយ​ជឿ​អ្នក​ណា​ផ្ដេសផ្ដាស មាន​អត្តចរិត​ល្អ​​គួរ​ជា​ទី​រាប់​អាន​សម្រាប់​​​គ្រប់​គ្នា ចេះ​អំ​ណត់ ពូ​កែ​ស៊ូ​ទ្រាំ និង​ជា​មនុស្ស​មាន​ក្ដី​ស្រមៃ​រ៉ូ​មែន​ទិក​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ នៅ​ពេល​ដាក់​ចិត្ត​ស្រលាញ់​អ្នក​ណា​ម្នាក់។ ​មនុស្ស​និយម​ថត​រូប​ផ្កា ​បើ​ស្រលាញ់​អ្នក​ណា​ហើយ ​សុខ​ចិត្ត​លះ​បង​គ្រប់​យ៉ាង​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ដោយ​មិន​គិត​អ្វី​ទាំង​អស់​។

៥. ចូល​ចិត្ត​ថត​រូប​អគារ ឬ​ ផ្ទះ

លក្ខណៈ​ពិសេស​របស់​អ្នក​គឺ​​ជា​មនុស្ស​ដែល​តែង​ខ្វល់​ខ្វាយ និង​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​អ្នក​ដទៃ ប្រៀប​ដូច​សាច់​ញាតិ​បង្កើត​របស់​ខ្លួន។ ​ជា​ញឹក​ញាប់ ​ធ្វើ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​ ព្រម​ទាំង​ឲ្យ​ដំបូន្មាន​ល្អ​ៗ​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​ថែម​ទៀត​ផង។ លើស​ពី​នេះ ​អ្នក​​ជា​មនុស្ស​រស់​នៅ​ជា​មួយ​គោល​ដៅ​ពិត​ប្រាកដ​ក្នុង​ជីវិត ដែល​តែង​ធ្វើ​ឲ្យ​​អ្នក​​​អភិវឌ្ឍ​ខ្លួន​មិន​ឈប់​ឈរ​ និង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​មនុស្ស​ទាំង​ពួង​ដោយ​សារ​ភាព​ឆ្លាត​វៃ​របស់​​អ្នក។

៦. ចូល​ចិត្ត​ថត​រូប​ទេសភាព

ជា​មនុស្សចូល​ចិត្ត Drama ​ដោយសារ​តែ​​​អ្នក​មាន​រឿង​រ៉ាវ​ច្រើន​ក្នុង​ជីវិត ដែល​ភាគ​ច្រើន​ជា​​មនុស្ស​ឯ​កោ និង​ចង់​បាន​ភាព​ច្បាស់​លាស់​មួយ​ក្នុង​ទំនាក់​ទំនង​។ ​យ៉ាង​ណា​ក៏​ដោយ មនុស្ស​​​មាន​ទំនោរ​លើ​ការ​ថត​រូប​ទេសភាព ​ច្រើន​តែ​មាន​បេះ​ដូង​ស្មោះ​ត្រង់ ភក្ដីភាព ចិត្ត​ល្អ និង​​ចេះ​យល់​កាលៈទេសៈ​បាន​យ៉ាង​ល្អ។ ​ក្រៅ​ពី​​នេះ ​​អ្នក​ក៏​ជា​មនុស្ស​ចូលចិត្ត​ការ​សប្បាយ​រីក​រាយ​ផង​ដែរ៕

​ចុចអាន៖ ​​ រើស​យក​សត្វ​ទីទុយ​មួយ​ ដើម្បី​ដឹង​ថា​អ្នក​ជា​មនុស្ស​មាន​ទម្លាប់​បែប​ណាជាមួយមិត្តភក្តិ

ប្រភព៖ jelly ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម