ស្រីៗនឹងមើលទៅក្មេងជាងវ័យ បើស្លៀករ៉ូបសាច់ក្រណាត់ទាន់សម័យទាំងនេះ

  • 2019-06-06 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សព្វ​ថ្ងៃ​ គេ​ពេញ​និយម​ខ្លាំង​ណាស់​លើ​រ៉ូប​សាច់​ក្រណាត់​ទន់​ៗ ហើយ​មាន​រូប​ផ្កា​តូច​ៗ​រំលេច​លើ​ចេញ​ជា​ម៉ូដ​យ៉ាង​ទាក់​ទាញ។ ​ បាន​ទាំង​ស្លៀក​មកធ្វើ​ការ ដើរ​លេង ​​ជា​ដើម ​ធ្វើ​ឲ្យ​អ្នក​​កាន់​តែ​ក្លាយ​ជា​នារី​លេច​ធ្លោ​ក្នុង​ស្រទាប់​យុវវ័យ។ ​លើស​ពី​នេះ ​បើ​ស្លៀក​ពាក់​បែប​នេះ ​នឹង​ជួយ​លើក​សម្រស់​មើល​ទៅ​ក្មេង​ជា​ងវ័យ ​មិន​ស្រគត់​ស្រគុំ​ពេក ​ហើយ​​មិន​ឆើត​ឆាយ​ពេក។ ចង់​ឲ្យ​កាន់​តែ​ស្រស់​ស្អាត និង​មិនឆាប់​ចាស់ ​ស្លៀក​​រ៉ូប​ទាំង​នេះ​ទៅ ច្បាស់​ជា​គ្មាន​អ្នក​ណា​ទាយ​អាយុ​អ្នក​ត្រូវ​ទេ ថែម​ទាំង​សរសើរ​ថា​មើល​ទៅ​ក្មេង​ គួរ​ឲ្យ​ស្រលាញ់​ទៀត​ផង។

ចុចអាន៖ ​​ ចង់​រាង​ថ្នល់​ជាតិ​ដល់​ថ្នាក់​ណា​ ក៏​នៅ​តែ​ស្អាតបើ​ស្លៀក​ខោអាវ​ម៉ូដ​ទាំង​នេះ

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម