​​​​​​​​​​​​​​​​​​​​ស្រលាញ់ចំមនុស្សស្រីដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯង​​​ ប្រុសៗគួរ​ដឹង​ ៥ យ៉ាង​ដែល​​នាង​មាន​

  • 2019-06-05 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​មនុស្ស​​​​​ពីរ​​នាក់​​​ស្រលាញ់​គ្នា​​​​​​​​​ពិត​​ប្រាកដ​​ ​​​​​​មិន​​​​មែន​​​​ដោយ​​​សារ​​​​​​តែ​​ការ​​​បង្ខំ​អារម្មណ៍​​​​​​​​​​​​​​​​នោះ​ទេ គឺ​​មក​​ពី​​ពួក​គេ​​​​​​​​​សម្រេច​​​​ចិត្ត​​​​​ចង់​​បាន​​បែប​នេះ​​​​។ ​​ក្នុង​​ទំនាក់​​​​ទំនង​​​ស្នេហា អ្នក​​នឹង​​​បាន​​​ជួប​​ប្រភេទ​​​​មនុស្ស​​​​ផ្សេងៗ​គ្នា​ ​​​តែ​​​​បើ​​​និយាយ​​​​​​ដល់​​​មនុស្ស​​​​​​​​​ស្រី​​​ដែល​​​​មាន​ទំនុក​​ចិត្ត​ខ្ពស់​​​លើ​​​ខ្លួន​ឯង​​​​វិញ ​​​​​​ទោះ​​​​បី​​​ជា​ពេល​​​មាន​​​ស្នេហា​​​​ ​​​​​ក៏​​​នាង​​​​​​​មិន​​​ផ្តេក​​ផ្តួល​​​ខ្លាំង​​លើ​​​បុរស​​ដែល​​​នាង​​ស្រលាញ់​​​ដែរ​​​។ ​​នាង​​​រឹង​មាំ ​​​​​វៃ​​​ឆ្លាត ​​និង​​​​ដឹង​​​​​ថា​គួរ​​ជ្រើស​​​រើស​​ផ្លូវ​ណា​​​ដែល​ល្អ​​សម្រាប់​​ជីវិត​​​​​​​​ខ្លួន​ឯង​។ យ៉ាង​ណា​​មិញ​​​ ​​​​​​​​​​​បើ​ស្តាប់​​​មួយ​​​ភ្លែត​​ទៅ​ ​​​​​ហាក់​បី​​​​​​​ដូច​​នាង​​​​​ចាត់​​​ទុក​​​ដៃ​គូ​​​​​​​​​​​​មិន​​​​សូវ​សំខាន់​​​​​ទាល់​តែ​​​សោះ​។ តាម​ការ​ពិត​ បើ​​​បុរស​ណា​​​​​មាន​ទំនាក់​ទំនង​​​ជាមួយ​​​នាង​​​​ ទើប​​​ដឹង​​​ថានាង​​មាន​​ចំណុច​​ ​​​​៥ យ៉ាង ខុស​ពី​​​នារី​​​​ដទៃ​​ផ្សេង​ទៀត​ដែលអ្នក​គួរ​​ដឹង។

​​​​​​​១. ​​នាង​​មិន​ពឹង​ពាក់​​​​​​​​​​​​​ចំពោះ​​​រឿង​​​​តូច​​​​តាច​​​​

រូបតំណាង

​​មនុស្ស​​​ស្រី​​​​ដែល​​​​​ធ្លាប់​​តែ​​​មាន​​ជំហរ​​​​រឹង​មាំ​​​លើ​​ខ្លួន​ឯង​​ នាង​នឹង​មិន​ត្រូវ​​​ការ​​ជំនួយ​​​​​​ក្នុង​​​​​​កិច្ចការ​​​​​​តូច​​​តាច​​​​កំប៉ិកកំប៉ុក​ឡើយ​។ ​​នាង​​​​​មាន​ទម្លាប់​​បែប​នេះ​​​ជា​យូរ​មក​​​​ហើយ ដូច្នេះ​​នាង​​​​ក៏​​​អាច​​បន្ត​​​វា​ទៀត​​ដែរ​ ទោះ​​បី​​​​​​ជា​​នាង​​​​​លែង​​នៅ​ម្នាក់​​ឯង​​​​​ដូច​មុន​ក្តី​។ ចំពោះ​​​​​​​​​រឿង​​​​ណា​​​​​​​​​​​ដែល​​​​​​​​​​​​​​​​​មិន​​​ធំ​​​​​​ដុំ នាង​​​គ្មាន​​ថ្ងៃ​​មក​​រំខាន​អ្នក​​ផ្តេសផ្តាស​​​​ដាច់​​​ខាត​។ នាង​មាន​​​ប្រាជ្ញា​​​​​ និង​​ចេះ​​សម្រេច​​​ចិត្ត ធ្វើ​​អ្វី​​​ៗ​​​​បាន​​​​​​​ដោយ​​ខ្លួន​ឯង​​​​។ ​​​ត្រូវ​​​​​ចំណាយ​​ពេល​​​យូរ​​បន្តិច ទម្រាំ​​តែ​​​នាង​អាច​​ទុក​​ចិត្ត​​​​អ្នក​​​​​​​​ពេញ​​លេញ​​​​​​។​​​

​​​​​២. ពេល​​​ខ្លះ​​នាង​​​​​​​​ចង់​​នៅ​​ម្នាក់​​​ឯង​​​​

រូបតំណាង

​​​មិន​មែន​​​​មក​ពី​​​នាង​​​មិន​​ចូល​​​ចិត្ត ឬ​​មិន​ចង់​នៅ​ក្បែរ​អ្នក​​​​​ទេ។ ​​ដោយ​​សារ​​តែ​​នាង​​ជា​មនុស្ស​ស្រី​​​ដែល​​​ស៊ាំ​​​​​​​នឹង​​ភាព​​​ឯករាជ្យ ដូច្នេះ​​ហើយ​​​​​​​​​​​​នាង​​តែង​​​​​ចង់​​​មាន​ពេល​​​វេលា​​​​នៅ​​ម្នាក់​​ឯង​​​​​​​ឲ្យ​​​បាន​​ច្រើន​។ ​យ៉ាង​ណា​​​​មិញ​ អ្នក​​​​​មិន​​គួរ​​ប្រកាន់​​​​ខឹង​​ ឬ​ចាត់​ទុក​វា​ជា​បញ្ហា​​​ធំ​ដុំ​​​​អី​ពេក​ទេ​​។ ​​​​​​បើ​​​ចង់​​ឲ្យ​ស្នេហា​​​​​​​ រីក​​​ចម្រើន​ទៅ​មុខ ​​​ត្រូវ​​​យោគយល់​​​​​ បើក​​​ចិត្ត​​​​ចំពោះ​​នាង​។​

​​​​​​៣. នាង​​​ត្រូវ​​​ចំណាយ​ពេល​​យូរ​​មុន​នឹង​​សម្រេច​​​​​ចិត្ត​​ទទួល​យក​​​អ្នក​​​​

រូបតំណាង

ត្រូវ​​ចាំ​ទុក​ក្នុង​​ចិត្ត​ឲ្យ​​ច្បាស់​​ថា ​​​នារី​​​​​ប្រភេទ​នេះ​​​ មិន​​​ងាយ​ទុក​​​ចិត្ត ​មិន​​ងាយ​​​​មាន​ទំនាក់​ទំនង​​ជាមួយ​​បុរស​ណា​​ម្នាក់​​​ណាស់។ ​​​​​​​​បើ​ទោះ​​ជា​​នាង​​​បើក​​ទ្វារ​​ឲ្យ​អ្នក​​​​​ចូល​​មក​​ក្នុង​ជីវិត​​​ក៏​​​ដោយ​ ​​​នាង​​ត្រូវ​​​ការ​​ចំណាយ​​​​ពេលវេលា​​​ច្រើន ​​ដើម្បី​​​​​សង្កេត​​​តាម​​​ដាន​​មើល​​​​​​​​​​​​ មុន​​នឹង​​​ជ្រើស​​រើស​អ្នក​​​ជា​​​​​​​​​ដៃ​គូ​​​ពិត​ប្រាកដ​។ ម្យ៉ាង​​​​​​វិញ​​​ទៀត ​នាង​​​ខ្លាច​​​​បំផុត​​​​ ការ​​​សម្រេច​​​​ចិត្ត​​​ខុស ព្រោះ​​វា​​​អាច​​​​​ធ្វើ​ឲ្យ​​នាង​​​​​​​ខូច​​​ចិត្ត​​ ខក​​​បំណង​​ខ្លាំង​ជាង​​អ្វី​ៗ​​​ទាំង​​អស់​។​

​​​​​៤. នាង​​ក្លាហាន​​​​ក្នុង​ការ​​​បញ្ចេញ​​មតិ​​ផ្សេងៗ​​​​

​​​​​​​​នាង​​​អាច​មនុស្ស​ស្រី​​​​​ដែល​​​រឹង​​មាំ​​​ខ្លាំង​ ក្នុង​​​​​ចំណោម​​​​​មនុស្ស​ស្រី​​ដទៃ​​ទៀត​​ដែល​​អ្នក​​​ធ្លាប់​​​បាន​ជួប​ពី​មុន​​។ ​​នាង​​ក៏​​​មិន​​​ត្រូវ​​ការ​ឲ្យ​នរណា​​មក​​​ដាក់​​បញ្ជា​​លើ​​នាង​​ដែរ​ ប៉ុន្តែ​​​បើ​វា​​​​ជា​គំនិត​ល្អ​​នាង​​នៅ​​ចាំ​ស្តាប់​​​ជា​និច្ច។ ​នាង​​មិន​​មែន​​រឹង​​រូស​​អី​​​នោះ​​ដែរ គ្រាន់​​តែ​​​​​នាង​​​​ក្លាហាន​​​​​​​ក្នុង​ការ​បញ្ចេញ​​មតិ​​​​ផ្សេងៗ​​​ដែល​​​ខ្លួន​​មាន មិន​​ចូល​​​ចិត្ត​​​លាក់​ទុក​​​ឡើយ​។

​​​​​​៥. ​នាង​​​​​​​ជឿជាក់​​​​​​​​​​នូវ​​អ្វី​​ដែល​​ខ្លួន​មាន​​​

រូបតំណាង

​​​​​​​​គ្រប់​​យ៉ាង​​​​​​ដែល​​​នាង​​មាន មិន​ថា​​​​​​​​រូប​​សម្បត្តិ​​​ក្តី ចិត្ត​គំនិត​​​​​ក្តី នាង​​​​​តែង​​​​​​​​​​តែ​​ពេញ​​​ចិត្ត​​​​​​នូវ​​អ្វី​​​​ដែល​​ខ្លួន​​មាន​​ មិន​​​ងាយ​ផ្លាស់​ប្តូរ​​​ដើម្បី​​​​ផ្គាប់​​ចិត្ត​​​​​នរណា​ឡើយ​។ ​​​នេះ​​ជា​​អ្វី​​ដែល​អ្នក​​គួរ​​​​ដឹង​​មុន​​​ដូច​គ្នា បើ​​​​មាន​​​​ចិត្ត​​​​ស្រលាញ់​​​​​នាង​មែន កុំ​ព្យាយាម​​​ផ្លាស់​ប្តូរ​​​​នាង​អី ត្រូវ​​​​​ទទួល​​​​​​​​យក​​នូវ​​​​​លក្ខណៈ​​​សម្បត្តិ​​​​របស់​នាង ​​​ហើយ​​​​​​​​​​​​ខំ​​​ថែរក្សា​​​ស្នេហា​​​​រវាង​​អ្នក​​ទាំង​ពីរ​​ឲ្យ​​បាន​​​​​​​ល្អ​​ផង ព្រោះ​​​​​នារី​​បែប​នេះ​​​​​​​​​បើ​​​​​ដាក់​​ស្រលាញ់​​​បុរស​​ណាម្នាក់​​ហើយ នាង​​​​គ្មាន​​ថ្ងៃ​​ប្រែ​​ចិត្ត​​​​​ងាយៗ​ឡើយ​​​៕

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម