ក្មេង​ស្រីត្រូវ​គេ​កាត់​ត​រូបភាព​ល្បី​ផ្ទុះ​កាល​ពី​៦​ឆ្នាំ​មុន នៅ​ពេល​នេះ​យ៉ាង​ម៉េច​ហើយ?

  • 2019-06-04 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​នឹង​កែវ​ភ្នែក និង​ទម្រង់​មុខ ពូកែ​លេង​ទឹក​មុខ​ខ្លាំង​នោះ ក្មេង​ស្រី Chloe បាន​ក្លាយ​ជា​រាជិនី​ត្រូវ​គេ​កាត់​ត​រូប​ច្រើន​ជាង​គេ​នៅ​លើ​បណ្ដាញ​សង្គម។

អាច​និយាយ​បាន​ថា បណ្ដាញ​សង្គម​នឹង​ប្រែ​ទៅ​ជា​គ្មាន​​ឱជារស​សោះ ប្រសិន​បើ​គ្មាន (meme) រូប​ត្រូវ​គេ​កាត់​ត នោះ​ទេ។ ហើយ​ក្នុង​ចំណោម​រូប​ទាំង​នោះ មាន​រូប​មួយ​ដែល​ធ្វើ​ឲ្យ​កុមារី​វ័យ​២​ឆ្នាំ​ម្នាក់ ល្បី​ពេញ​ពិភពលោក​។ តាម​នោះ​ដែរ កាល​ពី​ឆ្នាំ​២០១៣ នៅ​ពេល​ដែល Chloe មាន​អាយុ​ទើប​តែ​២​ឆ្នាំ នៅ​ពេល​នាង​កំពុង​អង្គុយ​លើ​ឡាន​ជាមួយ​បងស្រី​ឈ្មោះ Lily ស្រាប់​តែ​ទទួល​ដំណឹង​ថា​ពួក​គេ​បាន​ឈប់​រៀន ហើយ​នឹង​ទៅ​ដើរ​លេង​នៅ​សួន​កម្សាន្ត Disneyland វិញ។

ខណៈ ក្រោយ​ពេល​ឮ​ដំណឹង​នេះ បង​ស្រី​របស់ Chloe បាន​ស្រែក​យំ​ដោយ​រំភើប​ខ្លាំង​ពេក​នោះ Chloe បាន​ត្រឹម​តែ​ធ្វើ​មុខ​មិន​យល់ ហើយ​ហាក់​ដូច​ស្អប់​ខ្ពើម​អ្នក​នៅ​ជុំវិញ​យ៉ាង​ខ្លាំង។ ក៏​ជាមួយ​ទឹក​មុខ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​នាង​ល្បី​ពាសពេញ​ពិភពលោក ដោយ​រូប​នាង​ត្រូវ​បាន​គេ​ប្រើ​គ្រប់ពេល​ដែល​គេ​ឃើញ​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត។

ក្មេង​ស្រី​រូប​នេះ​បាន​ល្បី​ឈ្មោះ​ដល់​ថ្នាក់ ត្រូវ​បាន​ក្រុមហ៊ុន Google អញ្ជើញ​ធ្វើ​ជា​អ្នក​តំណាង​របស់​ខ្លួន។ សព្វ​ថ្ងៃ​នេះ Chloe មាន​អាយុ​៨​ឆ្នាំ និង​មាន​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​ចំនួន​៦០​ម៉ឺន​នាក់៕

ចុចអាន៖ ​​កូន​ភ្លោះ​រៀបការ​ក្នុង​ថ្ងៃ​តែ​មួយ ធ្វើ​ឲ្យ​កូន​កំលោះ​វង្វេង​កូន​ក្រមុំ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម