រៀប​បាយ​ពី​ផ្ទះ​ទៅ​ធ្វើ​ការ នឹង​ជួយ​អ្នក​សន្សំ​បាន​ប៉ុន្មាន​ក្នុង​១​ខែ?

  • 2019-06-04 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​មធ្យម ទទួល​ទាន​បាយ​ថ្ងៃ​ខាង​ក្រៅ​មាន​តម្លៃ​ចាប់​ពី​ ៥០០០៛ ទៅ​១០០០០៛ សម្រាប់​តម្លៃ​ទូទៅ និង​ត្រូវ​ចំណាយ​អស់​ប្រមាណ​៥​ដុល្លារ សម្រាប់​ថ្ងៃ​ណា​ដែល​ចង់​ញ៉ាំ​ហាង​ឆ្ងាញ់។ យោង​តាម​អ្នក​ជំនាញ ប្រសិន​បើ​អ្នក​ធ្វើ​ការ ចេញ​ញ៉ាំ​បាយ​ថ្ងៃ​ក្រៅ​ជា​រៀង​រាល់​ខែ នោះ​ក្នុង​១​ខែ ពួក​គេ​អាច​ចំណាយ​ដល់​ទៅ​២០​%​ប្រាក់​ខែ​ខ្លួន​លើ​អាហារ​ថ្ងៃ​ត្រង់។

អ្នក​ជំនាញ​ចំណី​អាហារ មិន​បាន​លើក​កម្ពស់​ខ្ពស់​ការ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ក្រៅ​ឡើយ ចំពោះ​អ្នក​ធ្វើ​ការ ព្រោះ​ក្រៅ​ពី​ត្រូវ​ចំណាយ​ច្រើន អាហារ​ទាំង​នេះ​ក៏​មិន​ត្រូវ​បាន​ធានា​សវត្ថិភាព​ដូច​គ្នា។ នៅ​ក្នុង​ការ​ពិសោធន៍​មួយ បុគ្គលិក​ស្រី​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ទំនោរ​ឡើង​ទម្ងន់​នៅ​ពេល​ញ៉ាំ​អាហារ​ថ្ងៃ​នៅ​ក្រៅ ដោយ​សារ​ត្រូវ​ចំអិន​ដោយ​ប្រេង​ និងមាន​ខ្លាញ់​ច្រើន​ពេក។

ក្រៅ​ពី​នោះ​​ផងដែរ ការ​ទទួល​ទាន​បាយ​ថ្ងៃ​នៅ​ក្រៅ ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការ​កាន់​តែ​ហត់​នៅ​ពេល​ថ្ងៃ ព្រោះ​គ្រាន់​តែ​ពេល​ទៅ​មក​ញ៉ាំ​អី គឺ​អស់​ពេល​សម្រាក​បាត់​ទៅ​ហើយ គឺ​គ្មាន​ពេល​សម្រាប់​សម្រាក​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ការ​ពេល​ថ្ងៃ​ឡើយ។ យ៉ាងណាក៏ដោយ ទោះ​បី​ជា​ដឹង​ពីគុណវិបត្តិ​នៃ​ការ​ញ៉ាំ​នៅ​ក្រៅ​ហើ​យ​ក៏​ដោយ តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​អាច​វេច​បាយ​ពី​ផ្ទះ​បាន​ដោយសារ​ដាច់​យប់ ឬ​ងើប​ពី​ព្រលឹម​មិន​រួច​ជា​ដើម។

តាម​ការ​ពិត ការ​យក​បាយ​ពី​ផ្ទះ​មិន​ពិបាក​ដូច​អ្នក​គិត​ឡើយ ដោយ​ក្រោយ​ពេល​ចេញ​ពីធ្វើ​ការ អ្នក​គ្រាន់​តែ​ដើរ​ផ្សារ​មួយជុំ ទិញ​ម្ហូប​មក​ទុក​ស្រាប់ និង​ក្រោកពី​ព្រឹក​ដើម្បី​ធ្វើ​យក​ទៅ ក៏​ដូច​ជា​ធ្វើ​ឲ្យ​រៀង​ច្រើន​បន្តិច​ដើម្បី​ញ៉ាំ​យប់​តែ​ម្ដង​ក៏​បាន​សម្រាប់​អ្នក​មាន​ថវិការ​នៅ​ចង្អៀត ហើយ​ត្រូវ​បង់​ថ្ងៃ​ជួល​ផ្ទះ​ពេល​មក​នៅ​ទីក្រុង៕

ចុចអាន៖ ​ទម្លាប់​​ ៤យ៉ាង​ អាច​​ជួយ​​​ឲ្យ​អ្នក​​​​​​​​​មាន​​លុយ​​គរ​ដូច​ភ្នំ​ដោយ​មិន​​ដឹង​​​ខ្លួន​​

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម