​​​សង្សារ​ចាស់​​នៅ​​តែ​​​មិន​ដាច់​​​ចិត្ត​​ឈប់​​​ស្រលាញ់​អ្នក​​ បើ​​​​​​​​​​​​នៅ​​​មាន​​​សញ្ញា​ទាំង​​នេះ​​​​​

  • 2019-06-03 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ស្នេហា​​​អាច​​ទុក​​ជា​របស់​​​​មាន​​តម្លៃ​​ម្យ៉ាង​​​​​​នៅ​ក្នុង​​ជីវិត​​របស់​​មនុស្ស​​​​។ នៅ​ពេល​​​​​​លង់​​ស្នេហ៍​​​ជ្រាល​ជ្រៅ​ជាមួយ​នរណា​​ម្នាក់​​​ ​​​​អ្នក​​​​នឹង​​ហ៊ាន​​​លះបង់​​​ពេល​វេលា​​ ​លុយ​​កាក់​​ ​និង​​កម្លាំង​​កាយ​​​​​​កម្លាំង​​​​​ចិត្ត​ដើម្បី​គេ​។ ​​​​បើ​​​ថ្ងៃ​​​​​​ណា​មួយ​​​​ ស្នេហា​​​​​​ដើរ​​ដល់​​ផ្លូវ​​​​បំបែក​​​​ អ្វី​​ដែល​​​​​​​រង​​គ្រោះ​​​​ខ្ទេច​​​ខ្ទាំ​​​ខ្លាំង​ជាង​គេ​​​​​បង្អស់​​​​​​​គឺ​​បេះ​ដូង​​​។ ​​​​​ទោះ​​បី​​​​ជា​អ្នក​​​​និង​គាត់​​​មាន​គម្លាត​ពី​គ្នា​ក៏​​ដោយ ​​ការ​​​ចង​ចាំ​​ល្អៗ​​កាល​ពី​​អតីតកាល ​​​​​នៅ​​តែ​​​​​ដក់​ជាប់​​​​​​​ខួរ​​ក្បាល​ មិន​​អាច​​​បំភ្លេច​​​​​បាន​​​​​​ងាយ​ៗ​​ឡើយ​។ ចង់​​​​ដឹង​​​​ថា ​​តើ​​​សង្សារ​​ចាស់​​​នៅ​​តែ​​​​​មាន​​ចិត្ត​​ស្រលាញ់​​​​នឹក​​​​​​​​​គិត​​​ដល់​អ្នក​​​​​មែន​​​ដែរ​អត់​​? អាច​​​​​សង្កេត​មើល​តាម​​​​សញ្ញា​​​​ខាង​​ក្រោម​នេះ​បាន​។

​១. ផ្ញើ​សារ​ជូន​ពរ​​ ក្នុង​​​ថ្ងៃ​​​​ខួប​​កំណើត​​របស់​អ្នក​​

ឲ្យ​​តែ​​​ដល់​​​ថ្ងៃ​​ខួប​​កំណើត​​​​​​អ្នក ​​​គាត់​​មិន​​ដែល​​ភ្លេច​​​ជូន​ពរ​​ម្តង​ណា​​​ទេ​​​​​។ ​​ត្រឹម​តែ​ការ​​ផ្ញើ​​សារ ​​​មើល​ទៅ​​ហាក់​បី​​​ដូច​ជា​គ្មាន​​​​​អ្វី​​ធំ​ដុំ​ពិត​មែន​​ ​​ប៉ុន្តែ​​វា​​​ស​​បញ្ជាក់​ឲ្យ​ឃើញ​​​ថា ​​​​​​​​គាត់​​មិន​ទាន់​​​ដាច់​​អាល័យ​​​ពី​អ្នក​ ​​ហើយ​​នៅ​តែ​​​បារម្ភ​​​​​ខ្វល់​​ខ្វាយ​​នឹក​គិត​​​ដល់​​ថ្ងៃ​​សំខាន់​​របស់​អ្នក​​​​​​​​ដូច​​ដើម​។​

​​២. ផ្ញើ​​​សារ​​​ចម្លែក​ៗ​មក​​ដូច​​អ្នក​​ស្រវឹង​​​

​​​​​​​​ពេល​​ខ្លះ​​គាត់​​មិន​មែន​​ស្រវឹង​​​ទេ ប៉ុន្តែ​​ចូល​​​ចិត្ត​​​ផ្ញើ​​សារ​​​​ចម្លែក​ៗ​​​មក​​ឲ្យ​អ្នក ឬ​​​ចុច​​​​​ខល​មក​​​​​នៅ​​​​​ពាក់​​កណ្តាល​អាធ្រាត្រ​ឬ​​ជិត​ភ្លឺ​ជា​​ដើម​​​​។ ​​​ជា​ពិសេស​​ បើ​អ្នក​លើក​​​ទូរសព្ទ​​របស់​គាត់ ​​គាត់​​តែង​​មាន​ទុក្ខ​​លំបាក​​ក្នុង​​ចិត្ត​ចង់​ប្រាប់​​ឲ្យ​អ្នក​ដឹង​​​ថា​គាត់​មិន​ទាន់​​​អស់​​ចិត្ត​ស្រលាញ់​​​​​នៅ​ឡើយ​ទេ​ គ្រាន់​​តែ​ពេល​​ខ្លះ​​​ធ្វើ​ជា​​បញ្ឆិតបញ្ឆៀង​​មិន​ហ៊ាន​​​និយាយ​​ចេញ​។​

​​៣. គាត់​ព្យាយាម​​ផ្លាស់​​ប្ដូរ​​​​ខ្លួន​​ឯង​​ដើម្បី​អ្នក​

​​​​​គាត់​​​​​​ខិត​ខំ​​​​ព្យាយាម​​​​ធ្វើ​​​គ្រប់​បែប​​យ៉ាង​​​​​ដើម្បី​ភាព​ជោគជ័យ​​លើ​​កិច្ចការ​អ្វី​មួយ​ ដើម្បី​​​ទាមទារ​​ចំណាប់​អារម្មណ៍​​​សារ​​ជា​​ថ្មី​ពី​អ្នក​។ ​​គាត់​​ផ្លាស់​​ប្តូរ​​ទាំង​អត្តចរិត​ ទាំង​​​របៀប​​រស់​​នៅ មាន​ទម្លាប់​​​​​​​​ល្អ ​​ដើម្បី​​​​​​​​​​​តម្រូវ​​​​នូវ​​អ្វី​​​​ដែល​អ្នក​​ចង់​ឲ្យ​គាត់​ធ្វើ​ពី​មុន​។

​៤. ​​​​​​គាត់​​នៅ​​តែ​​​រក្សា​ទំនាក់​ទំនង​​​ល្អ​ក្នុង​បណ្តាញ​​​សង្គម​

​គាត់​​​​​ឆាត​មក​លេង​​ ​​​ចុច​​Like ​​ថែម​ទាំង​​​តាម​​ដាន​អ្នក​គ្រប់​​រឿង​​​នៅ​​ក្នុង​បណ្តាញ​សង្គម​​​ទៀត​​ផង​។ គាត់​​ដឹង​​ថា​​អ្នក​​ធ្វើ​អ្វី ទៅ​កន្លែង​ណា​​ ជាមួយ​អ្នក​​ណា​​ ព្រោះ​គាត់​មិន​​​​​ដែល​​​ខក​​ខាន​​ចូល​​មើល Profile និង Story របស់​អ្នក​ឬ​​មិត្ត​ភ័ក្តិ​ដែល​​​ដើរ​ជាមួយ​គ្នា​នោះ​ទេ​។​​​​

​​​៥. មាន​​បំណង​ធ្វើ​ឲ្យ​អ្នក​​ប្រចណ្ឌ​​

​​​នេះ​​ជា​​​ដំណាក់​​​កាល​​​​ដែល​​មនុស្ស​ប្រុស​​ចូល​​ចិត្ត​ធ្វើ​​​ នៅ​ពេល​ទើប​តែ​​បែក​គ្នា​​ថ្មីៗ។ ​​បើ​​អ្នក​ឃើញ​គាត់​​បង្ហោះ​​​រូប​ជាមួយ​​មនុស្ស​ស្រី​​​ ដើរ​លេង​ជាមួយ​​មិត្ត​ភ័ក្តិ​​ស្រីៗ​​​​​​​ មាន​ន័យ​ថា គាត់​មាន​បំណង​​​​​ចង់​​ធ្វើ​ឲ្យ​អ្នក​​​ប្រចណ្ឌ​​ហើយ​។ ​​ហេតុ​​នេះ កុំ​​បាច់​​​ខឹង​​អី ហើយ​​ក៏​​មិន​​​ចាំ​​​​បាច់​​​​​រក​​វិធី​​​ចង់​ឈ្នះ​ នាំ​តែ​ខាត​​ពេល​ដែរ​​​។​

​​​៦. គាត់​លួច​​​​សួរ​​​​​​​​មិត្តភ័ក្តិ​ពី​​​​ស្ថាន​ភាព​​របស់​អ្នក​បន្ទាប់​ពីបែក​គ្នា​​

​​​​​​ប្រសិន​​បើ​គាត់​​​​ឆ្លៀត​​តាម​​សួរ​​ មនុស្ស​​ដែល​រាប់​អាន​គ្នា​ជាមួយ​អ្នក ចង់​​​​ដឹង​ពី​សុខទុក្ខ​​​​​និង​​ស្ថាន​ភាព​​​របស់​អ្នក​​បន្ទាប់​​ពី​​បែក​គ្នា គឺបង្ហាញ​​ថា​​​គាត់​នៅ​​​​មាន​​​​​​​ក្តី​បារម្ភ​​​និង​​​​មនោសញ្ចេតនា​​ ​​​​ប៉ុន្តែ​​មិន​​​ហ៊ាន​ឲ្យ​​ដឹង។​

​​៧. នៅ​តែ​​រក្សា​​រូប​​​​ថត​​របស់​អ្នក​​នៅ​ក្នុង​ទូរសព្ទ​និង​​​ក្នុង​​បណ្តាញ​​សង្គម​

​​​​​​​គាត់​អាច​​នឹង​​​បង្ហោះ​​​​រូប​ភាព​​​ដែល​​មាន​​​​អ្នក​​នៅ​​ក្នុង​​នោះ ​​រំឭក​​រឿង​​​អតីតកាល​ល្អ​​​​ធ្លាប់​​សាង​ជាមួយ​គ្នា។​​ ទោះ​ពេល​​​ខ្លះ​មិន​​​ហ៊ាន​​​​​​​​បង្ហាញ​រូប​​ថត​ ​ប៉ុន្តែ​​អាច​​បង្ហោះ​​​​​​នូវ​​ឃ្លា​​​ស៊ី​​​អារម្មណ៍ ចង់​​សំដៅ​​មក​​លើ​​រូប​អ្នក​ ​​ចង់​​​​ឲ្យ​អ្នក​​ចូល​​តួ​​​​​​ដូច​ជា​​គាត់​ដែរ​។

​​​​​ពិតហើយ​ ការ​​​បែក​​បាក់​មិន​មែន​ជា​​រឿង​​ងាយ​​ស្រួល​​​ ​​វា​​​ត្រូវ​ការ​​ពេល​​វេលា​​យូរ​​​​ទម្រាំ​​​​​​​​​​អាច​​ត្រលប់​ទៅ​​រក​​សភាព​​​ល្អ​​ប្រសើរ​ឡើង​​​​​​​វិញ​​​​។ ​​​យ៉ាង​ណា​​​ក៏​ដោយ ​​ត្រូវ​​​ចាំ​ទុក​​ក្នុង​​ចិត្ត​​​ថា ​​​​បើ​​ម្នាក់​​នោះ​​មិន​​ព្រម​​កែប្រែ​​​ ​​គ្មាន​​ទំនួល​​ខុស​​ត្រូវ ​​គ្មាន​​ភាព​​​​ក្លាហាន​គ្រប់​គ្រាន់​​​​ដើម្បី​​​​​ជួសជុល​​ស្នាម​​របួស​នោះ​​ទេ ​​​ដាច់​​​ខាត​​​​​​​កុំ​​រត់​​ត្រលប់​​ក្រោយ​​ទៅ​​រក​គេ​​វិញ​អី។​ ​​ត្រូវ​រស់​​នៅ​​​​ជា​​ខ្លួន​​​​ឯង ​​​រស់​​នៅ​​ក្នុង​​​ជីវិត​មួយ​​ដែល​អ្នក​ស័ក្តិ​​សម​នឹង​​​ទទួល​បាន៕​​​​​​​​​​​​

ចុចអានបន្ត៖

ប្រភព៖ dailypositiveinfo ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម