មិនអស់លុយមួយកាក់ គន្លឹះងាយៗ៥យ៉ាងឲ្យជីវិតស្រស់ស្រាយតាំងពីក្រោកពីគេង

  • 2019-06-03 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​មិន​តិច​ទេ ដែល​ជួប​រឿង​ស្មុគ​ស្មាញ​ជីវិត ព្រោះ​​ពួក​គេ​​មិន​ដឹង​ពី​ដំណោះ​ស្រាយ​។ ​ចង់​ស្រស់​ស្រាយ​ពេញ​មួយ​ថ្ងៃ ​មិន​ពិបាក​នោះ​ទេ ឲ្យ​តែ​យើង​​ខ្លួន​ឯង​ចាប់​ផ្ដើម ហើយ​តាំង​ចិត្ត​ឲ្យ​បាន។ ខាង​ក្រោម​នេះ ​ជា​តិច​និក​ខ្លះ​ៗ​ជួយ​ឲ្យ​អ្នក​​សប្បាយ​រីក​រាយ​បាន​យ៉ាង​ងាយ​ស្រួល។

១ ទម្លាប់​ក្រោក​ពី​ព្រលឹម

អ្នក​ជំនាញ​ជា​ច្រើន មិន​​សូវ​លើក​ទឹក​ចិត្ត​ឲ្យ​គេ​ង​យូរ​រហូត​ដល់​ថ្ងៃ​ត្រង់​នោះ​ទេ លើស​ពី​នេះ ​អ្នក​ដែល​ចំណាយ​ពេល​ច្រើន​លើ​ការ​គេង ​ត្រូវ​គេ​សិក្សា​ថា ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​។ ដូច្នេះ ​បើ​អ្នក​មាន​ទម្លាប់​គេង​ព្រឹក​យូរ​ៗ​ គួរ​ផ្លាស់​ប្ដូរ​មក​ក្រោក​ពី​ព្រឹក​ព្រលឹម​ម្ដង នោះ​នឹង​មាន​អារម្មណ៍​ថា​ប្លែក លើស​ពី​ការ​រំពឹង​ទុក។ អ្នក​អាច​មាន​ពេល​វេលា​ច្រើន​ដូច​ជា ហាត់​ប្រាណ ​ញ៉ាំ​អាហារ​ពេល​ព្រឹក ​រីក​រាយ​ជាមួយ​សមាជិក​គ្រួសារ និង​មើល​ព្រះ​អាទិត្យ​រះ​​យ៉ាង​​មាន​ក្តី​សុខ ។ សូម្បី​បុគ្គល​ជោគ​ជ័យ​ជា​ច្រើន ​ក៏​តែង​មាន​ទម្លាប់​​ក្រោក​ពី​ព្រលឹម​ដែរ ព្រោះ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ស្មាន​មិន​ដល់។

២. ញញឹម​ដាក់​កញ្ចក់

​​ចៀស​មិន​ផុត ​ស្រី​ៗ​ជា​ច្រើន​ចូល​ចិត្ត​សម្លឹង​កញ្ចក់​ពេល​នៅ​ក្នុង​បន្ទប់​ទឹក ​ឬ​ មើល​កញ្ចក់​ដើម្បី​តុប​តែង​មុខ​បន្ថែម ។ ​កុំ​ឲ្យ​ខាត កុំ​ភ្លេច​ឆ្លៀត​សើច​ដាក់​កញ្ចក់​ផង ពេល​នោះ​អ្នក​នឹង​ទទួល​បាន​ស្នាម​ញញឹម​បរិសុទ្ធ​មួយ​ត្រ​ល​ប់​មក​វិញ ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ជឿ​ជាក់ និង​សប្បាយ​រី​ក​រាយ​ទ្វេ​ដង។

៣. ងូត​ទឹក​ឲ្យ​ដល់​សក់​ក្បាល

អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ត្រជាក់ និង​ស្វាង​ភ្លាមៗ ពេល​ងូត​ទឹក​ព្រឹក​ព្រលឹម​ឲ្យ​ដល់​សក់​ក្បាល។ មាន​មនុស្ស​ជា​ច្រើន ងូត​​តែ​រាង​កាយ​នោះ​ទេ ដោយ​មិន​ឲ្យ​ទឹក​ត្រូវ​សក់​ក្បាល​ឡើយ ព្រោះ​គេ​យល់​ថា​​អាច​ផ្ដា​សាយ ឬ​ពិបាក​ធ្វើ​ម៉ូដ​សក់​ពេល​ចេញ​ក្រៅ។ ​​តែ​តាម​ពិត​មិន​អ៊ី​ចឹង​ទេ ​អ្នក​នឹងទទួល​បាន​អារម្មណ៍​ប្លែក​ខុស​ពី​សព្វ​ដង សូម្បី​តែ​អារម្មណ៍​ស្មុគ​ពី​យប់ រឿង​ធុញ​ថប់​ក៏​រសាត់​បាត់​អស់​ដែរ។

៤. គិត​សុទិដ្ឋិនិយម

​រឿង​ល្អ​ៗ​នឹង​កើត​ឡើង ​បើ​អ្នក​ចាប់​ផ្ដើម​មើល​ឃើញ​ពិភព​លោក​នេះ​កាន់​តែ​ធំ​ទូ​លាយ​ជាង​មុន។ ​ប្រាប់​ខ្លួន​ឯង​ពេល​ក្រោក​ពី​គេង​ថា ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាន​លាភ ដូច្នេះ​ត្រូវ​តែ​ស្រស់​ស្រាយ និង​គ្មាន​រឿង​អាក្រក់​​កើត​ឡើង​ទេ។ បន្ថែមវីតាមីនកម្លាំងចិត្តឲ្យខ្លួនឯងកាន់តែច្រើន នោះអារម្មណ៍ស្រស់ស្រាយកើតឡើងតាំងពីព្រឹករហូតដល់អាធ្រាត្រជាមិនខាន។

​៥. ​បំភ្លេច​ចោល​រឿង​មិន​សប្បាយ​ចិត្ត

កុំ​ទុក​ខួរក្បាល​អ្នក​ជា​ធុង​សំរាម ផ្ទុក​តែ​រឿង​ស្មោកគ្រោក រឿង​ដែល​កន្លង​ហួស​គ្មាន​បាន​​ការ​។ រឿង​ណា​មិន​ផ្ដល់​​ប្រយោជន៍​​ទេ ​ឆាប់​បំភ្លេច​ចោល​ទៅ កុំ​នូវ​នឹក​​ ចង​ចាំ​យូរ​ពេក។

​សុភមង្គល ភាព​សប្បាយ​រីក​រាយ ​ពេល​ខ្លះ​វា​មិ​ន​អាច​រត់​មក​រក​អ្នក​​ដោយ​ខ្លួន​ឯង​នោះ​ទេ លុះ​ត្រា​អ្នក​ចេះ​បង្កើត​វា។ ​បើ​​អ្នក​ដឹង​ថា​ កំពុង​ស្មុគ​ស្មាញ​ហើយ ​កុំ​សម្ងំ​ឲ្យ​រឿង​អាក្រក់​នោះ​មាន​ឥទ្ធិពល​លើ​អ្នក​បន្ត​ទៀត ប្រញាប់​ដើរ​ចេញ​ពី​វា​ឲ្យ​លឿន​បំ​ផុត ហើយ​​ស្វែង​រក​ក្តី​សុខ​ឲ្យ​ខ្លួន​ឯង​ ទើប​មិន Depression ​៕​​

​ ចុចអាន៖ អាយុ​​​​ច្រើន​​​​​​ប៉ុន​​ណា ​​​​​​ក៏​​​​​​​​​​​​អាច​​​​​រស់​នៅ​​​​​​សប្បាយ​​​​​​​​ដូច​​​​​​ក្មេង​ ឲ្យ​​​តែ​​​ចេះ​​​អនុវត្ត​​​វិធី​​ទាំង​នេះ

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម