ក្មេងស្រីម្នាក់មិនអាចធ្វើរឿងដ៏សំខាន់មួយក្នុងជីវិតបានទៀត បន្ទាប់ពីនាងតមអាហារព្រោះខ្លាចធាត់

  • 2019-05-31 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ពេល​ត្រឹម​កន្លះ​ឆ្នាំ​ ក្មេង​ស្រី​ម្នាក់​ស្រក​អស់​ ៩​ គីឡូ​ ហើយ​អូ​វែ​ក៏​មិន​មាន​សមត្ថ​ភាព​ធ្វើ​ឲ្យ​មាន​កូន​បាន​ដូច​ស្ត្រី​ដែល​មាន​វ័យ​ចំណាស់​ចឹង​។​ Wei Wei​ ជា​ក្មេង​ស្រី​អាយុ​ ១៨​ ឆ្នាំ​ម្នាក់​នៅ​ក្នុង​ប្រទេស​ចិន​។​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រលង​ចូល​មហាវិទ្យាល័យ​ នាង​តែង​តែ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ ហើយ​ញ៉ាំ​តែ​បន្លែ​ជំនួស​ឲ្យ​ក្រុម​អាហារ​ដ៏​ទៃ​ទៀត​។​

នៅ​ពេល​នាង​ស្រក​អស់​ ១០​គីឡូ​ នាង​ដឹង​ខ្លួន​ថា​រាង​កាយ​នាង​មិន​ប្រក្រតី​ទេ​ ចឹង​ហើយ​នាង​បាន​ទៅ ជួប​គ្រូ​ពេទ្យ​។​ គ្រូ​ពេទ្យ​បាន​ពិនិត្យ​ឃើញ​ថា​ អូ​វែ​ស្បូន​​របស់​ Wei Wei​ មិន​ប្រក្រតី​ទេ​។ ​នាង​ត្រូវ​បាន​គេ​វិនិច្ឆ័យ​ឃើញ​ថា​អូវែ​ស្បូន​របស់​នាង​លែង​មាន​ប្រសិទ្ធ​ភាព និង​បាត់​បង់​ជីជាតិ​បន្ត​ពូជ​ជា​រៀង​រហូត​។

រឿង​របស់​ Wei Wei​ មិន​មែន​ជា​រឿង​ធម្មតា​ទេ​។​ ក្មេង​ស្រី​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ដោយ​សារ​តែ​ការ​ចង់​ស្រក​គីឡូ​ហួស​ប្រមាណ​ហើយ​មិន​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់​ទើប​ធ្វើ​ឲ្យ​មុខ​ងារ​បន្ត​ពូជ​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​។ ​ឥឡូវ​នេះ​មាន​ក្មេង​ស្រី​ជា​ច្រើន​សម្រក​គីឡូ​ដោយ​ការ​បង្អត់​អាហារ​។​ ពួក​គេ​ញ៉ាំ​អាហារ​តែ​មួយ​ពេល​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ​ ឬ​ញ៉ាំ​តែ​ផ្លែឈើ​ និង​បន្លែ​តែ​ប៉ុណ្ណោះ​ ហើយ​មិន​ញ៉ាំ​ត្រី​ និង​សាច់​ទេ។​ ការ​សម្រក​ទម្ងន់​មិន​ត្រឹម​ត្រូវ​មិន​មែន​គ្រាន់​តែ​ធ្វើ​ឲ្យ​រាង​កាយ​ខ្វះ​អាហារូបត្ថម្ភ​ទេ​ តែ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ័រម៉ូន​បន្ត​ពូជ​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​ការ​មក​ឈាម​រដូវ​។​

រូបតំណាង

ចុចអាន៖ ជៀស​បាន​ជៀស​ទៅ​! ​អាហារ​​ ៥ ​ប្រភេទ​នេះ​ស្រី​ៗមិន​គួរ​ញ៉ាំ​ទេ​​ពេល​មករដូវ

ប្រភព៖ Eva ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម