រឿង​ ៥ យ៉ាង ដែល​​​​​​មិន​​គួរ​​​លើក​មក​​​​​​​និយាយ​ជាមួយ​​​បុរស​​ដែល​​​​ខ្លួន​​​​ស្រលាញ់

  • 2019-05-31 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​តើ​​​ប្រធាន​​​បទ​​អ្វី​​ទៅ​​​​​​​​ដែល​​​​មនុស្ស​​​​​ប្រុស​ធុញ​​នឹង​​ស្តាប់​​​​​ពេល​​​​និយាយ​គ្នា​ជាមួយ​ស្រីៗ​?

​​​​បើ​​មិត្ត​ៗ​​​នារី​​​​​​ ​​មិន​​​ចង់​​​​​​​ឲ្យ​​​​​​​​​​​​​ការ​ជជែក​​ពិភាក្សា​​​​​​​​​​ មាន​​​ការ​​​​រំខាន​​​​​​ដល់​​ទំនាក់​ទំនង​​​​អ្នក​ទាំង​​ពីរ​​ មិន​​ចង់​​​​​ឲ្យ​​​​​​​​ដៃ​គូ​​​​​​​​​​​​​​សាំ​​​​​ចិត្ត​​នឹង​​​​ពាក្យ​​សម្តី​​​របស់​​​​អ្នក​​​​​​​​ដោយ​​មិន​​​​ដឹង​​​​​ខ្លួន​​​​​​​ ត្រូវ​​​ដឹង​​​​នូវ​​​​​​​រឿង​​​​ ៨​​​ យ៉ាង​​​​​​​​​​​​​​​​​​​​​​​ដែល​​​មិន​​​​គួរ​​​​​​និយាយ​​​ចេញ​​មក​​។​​

​​​១. និយាយ​​​ពី​​​​​​​​សង្សារ​​​​ចាស់

​ជឿ​​ទៅ​​ថា​​​​​​​​​​​​ ​​​​​​​​​​​បើ​អ្នក​​​​​ខ្វល់​​​ខ្វាយ​​ពី​​ស្ថាន​​ភាព​​គ្រួសារ​​ឬ​​​​​ស្នេហា​​​​​​​នា​ពេល​​បច្ចុប្បន្ន​ វា​ប្រសើរ​ជាង​ទៅ​​​​កាយ​គាស់​​​​​​​​​រំលឹក​រឿង​​​​អតីតកាល​​​​​ដែរ។​​​ ​​​​​ណា​​​​មួយ​​​​​​​​​​បើ​​​​និយាយ​​​​​​មិន​ល្អ​​ពី​អ្នក​​​​​​​ចាស់​​​ច្រើន​​ពេក អ្នក​​​​ថ្មី​​​​​ច្បាស់​ជា​​​ឆ្ងល់​​ថា​​​​ ​​​​​​​​​ហេតុ​អី​​បាន​​ជា​​ស្រលាញ់​​​​​គ្នា​​កើត​​​​​​ ​​បើ​​​​​​ម្នាក់​​នោះ​អាក្រក់​​​​​​ពិត​​មែន​​​? ​​​ឬ​​​​​​​​​គេ​​​​អាច​គិត​​ក្នុង​​ចិត្ត​​ថា តិច​​​​​​​លោ​​​​​​​​ថ្ងៃ​​​​ក្រោយ​ពេល​​​​​បែក​​គ្នា អ្នក​​អាច​​​​និយាយ​​មិន​​ល្អ​​​​​ប្រាប់​ទៅ​​​​​​អ្នក​ផ្សេង​​​​​បែប​នេះ​​​​ដែរ​?​​​​​​

​​ហេតុ​​នេះ​​​​​​ហើយ​​​ ​​​​​​​​​ដើម្បី​​​​​ការពារ​​​​កុំ​​ឲ្យ​​ទំនាក់​ទំនង​​​​​​​​​​​​​​​​​​​​​រង្គោះរង្គើ​​​​​​​​ដោយ​​សារ​​រឿង​​ចាស់ ​​​​​​​​គួរ​​ផ្តោត​​​អារម្មណ៍​​​ ​​​សប្បាយ​​​រីករាយ​​​​ជាមួយ​​​ដៃ​គូ​​​​​​​​ថ្មី​​​​​​​វិញ​​​​​ល្អ​ជាង​។​

​២. ធ្វើ​​​​ពុត​​​​​ជា​​​យល់​​ នៅ​ពេល​​ដែល​​​មិន​យល់​ពី​​ប្រធាន​បទ

​​​​កុំ​​​​ធ្វើ​​​ឫកពា​ក្រអឺតក្រទម​​​​​​នៅ​ពេល​ដែល​អ្នក​​​​និយាយ​​ជាមួយ​​​​​មនុស្ស​ប្រុស​​​​។ ​​​បើ​​មិន​​​យល់​​​ កុំ​ធ្វើ​​ពុត​ជា​យល់ ​​បើ​​​មិន​​កំប្លែង​​ ​ក៏​មិន​​​​បាច់​​​​ខំ​​ប្រឹង​ធ្វើ​​​សើច​​​ដែរ​។​​​​​​​ ​​​ម្យ៉ាង​​ទៀត ប្រុស​ៗ​​​​មិន​​​​សូវ​​​ចូល​​ចិត្ត ​ឲ្យ​​​​​​ដៃ​គូ​​លើក​​​​​​​​​​​យក​ប្រធាន​​បទ​​ណា​​​ដែល​​​គាត់​​​​​​​​​​​​​មិន​​​​​​​​​​​​​​សូវ​​​ចេះ​​ឬ​​​​យល់​​​​ច្បាស់​​​នោះ​​​ទេ​។ ​​​​​​​​​​​​ចំណែក​​ឯ​​​រឿង​​​ចំណូល​​វិញ​​​ ​​​ក៏​​មិន​​គួរ​​​សួរ​​​ដេញ​​​ដោល​​​​​​វែង​​​​ឆ្ងាយ​​​ដែរ​​​ ​​ព្រោះ​​វា​​ជា​សំណួរ​​មិន​​​សមរម្យ​​​និង​​មិន​​ផ្តល់​​ការ​​គោរព​​​​ចំពោះ​អ្នក​​​ដទៃ​។​​

​​​៣. ​​សរសើរ​​​​បុរស​​​ដទៃ​​​​

​​​​​​​​​​​​​ពាក្យ​​​​​​សរសើរ​​​​​​​​​​​ដែល​អ្នក​​និយាយ​​សំដៅ​​ទៅ​​​​​មនុស្ស​​ប្រុស​​​ដទៃ​​​​មិន​​​​​​​មែន​ជា​​​​​​​​​​​​ដៃ​​គូ​​​របស់​​​ខ្លួន​​​ ​​​​​​ជា​​អ្វី​​​​​ដែល​​គាត់​​​​មិន​​ចង់​​​ឮ​​ទាល់​​តែ​​​សោះ​​​​។ ​ទោះ​​​បី​ជា​​​​គាត់​​​​​​មិន​​​​​​បង្ហាញ​​​​​​​​​ការ​ពិត ​​​​តែ​​​វា​​អាច​ធ្វើ​​ឲ្យ​​គាត់​​​អាក់​អន់​​​​​​​​​ចិត្ត​​​​​​ គិត​​ថា​​​​អ្នក​​​​​​​​​​​​​​​​និយាយ​​ក្នុង​​ន័យ​​ប្រៀប​ធៀប​។​

​​៤. និយាយ​​​បញ្ឆិតបញ្ឆៀង​

​មនុស្ស​​​​ប្រុស​​មិន​អាច​​​​មើល​​​​​ដឹង​​​ពី​​ចិត្ត​​​​​​​មនុស្ស​​​​​​​ស្រី​​​​ធ្លុះ​ទេ​​​ ​​ហើយ​​ក៏​​មិន​​​​​ចូល​​​ចិត្ត​ទាយ​​​​​​​​​ដូច​​គ្នា​​​​​។ ​​​បើ​អ្នក​​មាន​​​បញ្ហា​​អ្វី​​ក្នុង​​​ចិត្ត គូរ​​និយាយ​​​​ចំៗ​ចេញ​​មក មិន​​​បាច់​បញ្ឆិតបញ្ឆៀង​​​​​​​ទេ​​​។ ​​​​​បញ្ជាក់​ពី​អ្វី​​ដែល​​​​​អ្នក​​ត្រូវ​​​ការ​​​​ពិត​​ប្រាកដ​​​ ​​ល្អ​​​ជាង​​​​​​​​​និយាយ​​​សម្តី​​ដែល​​​​ផ្ទុយ​ពី​​​​​​គំនិត​​។

​៥. ​និយាយ​​​​​ពី​​រឿង​​​​លម្អិត​​​​​​ផ្ទាល់​​​ខ្លួន​​​ច្រើន​​ពេក​​

​​​​​​​រឿង​​​ណា​​ដែល​​​មិន​​ចាំ​​​​បាច់​​​ដូច​ជា​​​ ​ការ​ថែទាំ​សម្រស់ ​​​​​សុខភាព រឿង​​ផ្ទាល់​​​ខ្លួន​​ផ្សេង​ៗ ​​​​​មិន​​​បាច់​​​រ៉ាយរ៉ាប់​​​​ប្រាប់​​​​ឲ្យ​អស់​​ពេក​​​​​ទេ​​​ ព្រោះ​​​មនុស្ស​​ប្រុស​​​​​​មិន​សូវ​​ចាប់​​អារម្មណ៍​​ពី​​​បញ្ហា​​លម្អិត​​​របស់​​​មនុស្ស​​ស្រី​​​ឡើយ​​ មាន​តែ​​គិត​​ថា​​​​​​​​​ស្មុគ​​ស្មាញ​​​​​​​​​​​​​​​​​​​​សាំ​ញ៉ាំ​ទៅ​​​វិញ​​​​ទេ​​​​​​​។​

​​​​​​​​​​​​​​​​​​​​​​ចុចអានបន្ត៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ betterme ប្រែ​សម្រួល៖ ដេត ឈុនអ៉ី