ចង្កេះ​តូច​ដូច​អង្ក្រង​ និង​ជើង​ស្រឡូន​ស្អាត​ដោយ​ប្រើ​​ពេល​តែ​ ៣០​ ថ្ងៃ​ប៉ុណ្ណោះ

  • 2019-05-30 09:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​សម័យ​ឥឡូវ​មិន​ថា​ អ្នក​ធ្វើ​ការ​ សិស្ស​សាលា​តែង​តែ​អង្គុយ​ជាប់​នៅ​លើ​កៅអី​រហូត​។​ ចឹង​ហើយ​ទើប​ធ្វើ​ឲ្យ​នារី​ខ្លះ​ប្រែ​ទៅ​ជា​ធំ​ផ្នែក​ខាង​លើ​ជាង​ខាង​ក្រោម​។​​ បើ​អ្នក​កំពុង​ជួប​បញ្ហា​បែប​នេះ​ អ្នក​អាច​សាក​ជា​មួយ​លំហាត់​ប្រាណ​នេះ​បាន​។​

លំហាត់​ប្រាណ​ជើង​រយៈ​ពេល​ ៣០​ថ្ងៃ​ គឺ​ងាយ​ស្រួល​ហាត់​ណាស់

ដំបូង​អ្នក​ត្រូវ​ដេក​ឲ្យ​ត្រង់​ទៅ​លើ​កម្រាល​ហាត់​ យូហ្គា​ ហើយ​លើក​ជើង​ឡើង​ឲ្យ​បាន​ ៩០​ ដឺក្រេ។ កែង​ជើង​ទាំង​សង​ខាង​ត្រូវ​តែ​ជាប់​គ្នា​ដូច​រូប​ខាង​ក្រោម​ បន្ទាប់​មក​អ្នក​អាច​ធ្វើ​ចលនា​បិទ​បើក​ជើង​របស់​អ្នក​។

មាន​គន្លឹះ​ពីរ​បី​ពេល​ធ្វើ​លំហាត់​ប្រាណ​នេះ

១. ជើង​ត្រូវ​តែ​កែង​ជាមួយ​នឹង​ដង​ខ្លួន

២. កែង​ជួង​ត្រូវ​តែ​ប៉ះ​គ្នា​ពេល​ផ្គុំ​ជើង​ចូល​គ្នា​

៣. នៅ​ពេល​ដែល​អ្នក​បើក​ជើង​ត្រូវ​បើក​ឲ្យ​ធំ​ នៅ​ពេល​បិទ​ជើង​វិញ​ត្រូវ​ប្រាកដ​ថា​អ្នក​ធ្វើ​ចលនា​ដោយ​ប្រើ​សាច់​ដុំ​ជើង​ឲ្យ​ខ្លាំង

វា​មើល​ទៅ​គ្មាន​អ្វី​ពិបាក​ទេ​ វា​ជួយ​ឲ្យ​សាច់​ដុំ​ពោះ​តឹង​ណែន​ល្អ​។​ ធ្វើ​បែប​នេះ​ឲ្យ​បាន​រាល់​ថ្ងៃ​ ៣០​ថ្ងៃ​ក្រោយ​អ្នក​នឹង​ឃើញ​ជើង​របស់​អ្នក​ប្រែ​ប្រួល​មិន​ខាន​៕

ចុចអាន​៖ ៤ ​វិធី​សម្រក​ក្បាល​ពោះ​បាន​យ៉ាង​រាប​ស្មើ​ក្នុង​រយៈ​ពេល​ ៧​ ថ្ងៃប៉ុណ្ណោះ

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម